01/07/2025
ស្រុកស្រីសន្ធរ : (..ជំនួយសប្បុរសធម៌ វគ្គ២...) https://youtu.be/V0H1ELL-KU0 ពូ ក្តាម...បានផ្សព្វផ្សាយ ស្វែងរកជំនួយជួយដល់ស្រ្តី ដែលមានជីវភាពខ្វះខាត ...ពេលនេះអាជ្ញាធរស្រុកស្រីសន្ធរ បានយកជំនួយជូនហើយ...!
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៤ និង០០នាទីរសៀល លោក ទ្រី ប៊ុននឿន មេឃុំព្រែកពោធិ៍ បានដឹកនាំក្រុមប្រឹក្សាឃុំ ជំនួយការឃុំ កម្លាំងប៉ុស្តិ៍ នីងលោកមេភូមិសន្ទៃ ចូលរួមអមដំណើរ លោកស្រីដាំ ឆេងឃាង អភិបាលរងស្រុក ជាតំណាងលោកប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ...។
បានដឹកនាំក្រុមការងារថ្នាក់ស្រុក និងក្រុមការងារថ្នាក់ឃុំ ចុះសួសុខទុក្ខ ប្រជាពលរដ្ឋឈ្មោះ ជឿន សុវណ្ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានកូនក្នុងបន្ទុក៤នាក់ ស្រី២នាក់ មានជីវភាពខ្វះខាត នៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម... ។
អំណោយមនុស្សធម៌ កាកបាទក្រហមស្រុករួមមាន ៖
-អង្ករ ២៥គីឡូក្រាម ,ទឹកក្រូច១ កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ព្រតេជគុណសុង ពិសិដ្ឋ បច្ច័យ៥០$ , ថវិកាកាកបាទក្រហមស្រុក១០ម៉ឺនរៀល...។
អំណោយមនុស្សធម៌ ឃុំព្រកពោធិ៍រួមមាន ៖
-អង្ករ ២៥គឡូក្រាម ,មី១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ត្រីខ១ឡូ... ។