
26/07/2025
រូបភាពសោកនាដកម្មបង្កឡើងដោយសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ដោយការបាញ់ផ្លោងកាំភ្លើងធំ ការទម្លាក់គ្រាប់បែកដោយប្រើដ្រូន និងគ្រាប់បែកចង្កោមរបស់របស់ទាហានថៃចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអូរពក និងភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើឱ្យពលរដ្ឋជាជនស៊ីវិលបានរត់ភៀសខ្លួនរកទីសុវត្ថិភាព។ ភូមិឋានរបស់ពួកគាត់ត្រូវបានទាហានថៃបាញ់ផ្លោងកាំភ្លើងធំចូលជាច្រើនគ្រាប់រវាងថ្ងៃទី២៤ និង២៥ ២៦ខែកក្កដា ឆ្នាំ២០២៥។