25/12/2022
រឿងរ៉ាវដែលអ្នកគួរអាន❗
ប្រពន្ធខ្ញុំកំពុងដេកក្បែរខ្ញុំ ស្រាប់តែខ្ញុំទទួលដំណឹងតាមហ្វេសប៊ុក មានស្ត្រីម្នាក់add មកខ្ញុំ ខ្ញុំក៏ទទួល ហើយនាងផ្ញើសារថា " ស្គាល់ខ្ញុំទេ? ខ្ញុំបានឮថាអ្នករៀបការហើយ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់អ្នក".....។
តាមពិតទៅនាងជាសង្សារចាស់តាំងពីយូរយារណាស់មកហើយ។ នាងមើលទៅស្អាតណាស់ក្នុងprofile ខ្ញុំមើលប្រពន្ធខ្ញុំ នាងគេងលក់យ៉ាងស្រួលបន្ទាប់ពីនាងនឿយហត់នៅកន្លែងធ្វើការ។
ខ្ញុំក្រឡេកមកមើលនាង គិតថាតើនាងមានអារម្មណ៍យ៉ាងណាដែលនាងអាចគេងយ៉ាងស្រួលនៅក្នុងផ្ទះថ្មីស្រឡាងជាមួយខ្ញុំ? វានៅឆ្ងាយពីផ្ទះឪពុកម្តាយនាង ជាកន្លែងដែលនាងបានចំណាយពេល24ឆ្នាំរស់នៅជាមួយគ្រួសាររបស់នាង ។
នៅពេលដែលនាងតូចចិត្ត ឬ សោកសៅ ម្តាយរបស់នាងតែងតែលួងលោមនាង។ ប្អូនស្រី និង បងប្រុសរបស់នាងនឹងនិយាយរឿងកំប្លែងធ្វើឱ្យនាងសើច។ ប៉ារបស់នាងនឹងត្រលប់មកផ្ទះវិញ ហើយនាំយកអ្វីគ្រប់យ៉ាងដែលនាងចូលចិត្ត ហើយនាងនៅតែជឿជាក់លើខ្ញុំយ៉ាងខ្លាំង។ គំនិតទាំងអស់នេះបានឆ្លងកាត់ចិត្តខ្ញុំ ដូច្នេះហើយខ្ញុំចាប់ទូរសព្ទចុច BLOCK។
ខ្ញុំទម្លាក់ខ្លួនគេងក្បែរប្រពន្ធខ្ញុំ ខ្ញុំជាបុរស មិនមែនជាជាក្មេងប្រុសទេ។ ខ្ញុំសន្យាថានឹងស្មោះត្រង់នឹងនាង ហើយខ្ញុំនឹងតស៊ូជារៀងរហូត ធ្វើជាមនុស្សប្រុសមិនក្បត់ប្រពន្ធ មិនបំផ្លាញគ្រួសារ។