និស្សិតអាហារូបករណ៍

និស្សិតអាហារូបករណ៍ និស្សិតDUC
Digital University of Cambodia

22/11/2024
សាររំលែកទុក្ខសូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្...
27/02/2024

សាររំលែកទុក្ខ

សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយព្រះជរាពាធ ។

សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិ តទៅអនាគត ។

សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ សម្តេច​ព្រះ​មហា​សង្ឃ​រាជាធិបតី​ កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​ សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភាព និងទីបំផុតនៃព្រះជាតិ សូមបានយាងទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ ៕

ឯកឧត្តម គួច​ វែងស្រ៊ុន​ រដ្ឋលេខាធិការ​ទីស្តីការគណ:រដ្ឋមន្ត្រី​បានមកសួរសុខទុក្ខនិស្សិត ដែលមានជីវភាពខ្វះខាតនៅ Digital Univ...
24/02/2024

ឯកឧត្តម គួច​ វែងស្រ៊ុន​ រដ្ឋលេខាធិការ​ទីស្តីការគណ:រដ្ឋមន្ត្រី​
បានមកសួរសុខទុក្ខនិស្សិត ដែលមានជីវភាពខ្វះខាតនៅ Digital University of Cambodia

👉សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍
-មិនគិតថ្លៃសាលា100% រយៈពេល 4 ឆ្នាំ
-ផ្ដល់កន្លែងស្នាក់នៅ
-ថ្លៃទឹកថ្លៃភ្លើង
-អាហារបីពេល
-ប្រាក់ឧបត្ថម្ភពេលហាត់ការងារប្រចាំខែ 30 ម៉ឺនរៀល។
👉 0965667774 /Telegram https://t.me/+855965667774
អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែរ រៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើ ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when និស្សិតអាហារូបករណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to និស្សិតអាហារូបករណ៍:

Share