14/08/2026
ច្បាប់ស្រុកខ្មែរ ពេលស្រី ជេរប្រុស ជាប់គុក។ មុនពេលចាប់ខ្លួនស្រ្តីរូបនេះ គេគាស់អស់ហើយ ដូចនាំគ្នាទៅហែរកឋិនដ៏ធំមួយអញ្ចឹង សុទ្ធតែមេប៉ូលិសគ្រាក់ៗ លាត់ដៃអាវ មូលជើងខោ នាំគ្នាយ៉ាងគគ្រឹកគគ្រេងស្វែងរកនាងតាំងពីក្រោមដីឡើង។
ចុះនៅពេលដែលប្រុសម្នាក់ជាជនបាតសង្គមជេរស្រីៗវិញ ហេតុអ្វីមេប៉ូលិសទាំងនោះ រួមទាំងក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ឬក្រសួងយុត្តិធម៌ស្ងាត់ដូចចោរលួចសេះអញ្ចឹង?
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនគាំទ្រដាច់ខាតនូវវប្បធម៌ជេរប្រទេច ជេរប្រមាថ ឬវប្បធម៌លាបពណ៌នោះឡើយ ប៉ុន្តែច្បាប់ស្រុកខ្មែរត្រូវអនុវត្តឱ្យមានភាពស្មើគ្នាផង ស្របតាមនីតិរដ្ឋធម្មនុញ្ញ។