Leng Sreypov

Leng Sreypov Empowering women and achieving gender equality involves. I am a Fashion Model, Actor, and Business Owner.

09/06/2025

[ខ្លះៗអំពីសារមន្ទីរជាតិ...>>>]
ជម្រាបសួរ​ពុកម៉ែបងប្អូន​ទាំងអស់​គ្នា​នាងខ្ញុំ​ ឡេង ស្រីពៅ​ ជាអប្សរា​ដំណាង​ឲ្យ​ ខេត្តឧត្តរមានជ័យ - Odder Meanchey នៃសមាជិត អប្សរា២៥ដួង - 25 Apsaras ថ្ងៃ​នេះ​នាងខ្ញុំ​នាំពុកម៉ែបង​ប្អួន​ទាំងអស់​មក​ទស្សនា​កម្សាន្ត​អារម្មណ៍​រូបភាព​ខ្លះ​ៗជាមួយ​រូបនាងខ្ញុំនៅ សារមន្ទីរ​ជាតិ​ ទាំងអស់គ្នា..... 💙

សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia មានទីតាំងនៅក្នុងរាជធានីភ្នំពេញ សារមន្ទីរប្រវត្តិសាស្ត្រជាតិ គឺជាសារមន្ទីរដ៏ធំបំផុតរបស់ប្រទេសសម្រាប់ប្រវត្តិសាស្រ្តវប្បធម៌ និងបុរាណវត្ថុសំខាន់ៗផ្សេងៗ។ សារមន្ទីរនេះត្រូវបានបើកសម្ពោធក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃទី 13 ខែមេសា ឆ្នាំ 1920 សារមន្ទីរនេះមានវត្ថុបុរាណជាង 14,000 ហើយអគារសារមន្ទីរបានយកលំនាំគំនិតដោយស្ថាបត្យកម្មប្រាសាទខ្មែរ។ វត្ថុតាំងដែលបានដាក់តាំងពិពណ៌ដ៏អស្ចារ្យបំផុតមួយគឺ រូបសំណាកព្រះវិស្ណុ ដែលមានអាវុធចំនួន ៨ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៦។ ជាកន្លែងដែលត្រូវតែទស្សនា ដើម្បីស្វែងយល់បន្ថែមអំពីសិល្បៈ និងវប្បធម៌ខ្មែរ 🙏🇰🇭
Located in the capital city of Phnom Penh, the National History Museum is the country’s largest museum for cultural history and archeological significance. Inaugurated during the Khmer New year on 13 April 1920, the museum is comprised of more than 14,000 artifacts, and its buildings are inspired by Khmer temple architecture. One of its most spectacular exhibits is the 8-armed statue of Lord Vishnu that dates back to the 6th century. A must-visit to learn more about Khmer art and culture 🇰🇭

#សារមន្ទីរជាតិ

@អ្នកគាំទ្រពេញនិយម

រូបភាព១សន្លឹក ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។ អ្នកឈ្នះមានកាតព្វកិច្ចត្រូវខិតខំទ្វេដងថែមទៀត ដើម្បីលើកមុខមាត់ជាតិនៅល...
01/06/2025

រូបភាព១សន្លឹក ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។

អ្នកឈ្នះមានកាតព្វកិច្ចត្រូវខិតខំទ្វេដងថែមទៀត ដើម្បីលើកមុខមាត់ជាតិនៅលើឆាកអន្តរជាតិ។


សូមចូលរួមអបអរសាទរបរវកញ្ញាឯកគ្រងមកុដ និងបរវកញ្ញារង Miss Runner up of Miss Cosmo Cambodia 2025. បងទាំងពីរពិតជាសាកសមណាស់ ទា...
31/05/2025

សូមចូលរួមអបអរសាទរបរវកញ្ញាឯកគ្រងមកុដ និងបរវកញ្ញារង Miss Runner up of Miss Cosmo Cambodia 2025.

បងទាំងពីរពិតជាសាកសមណាស់ ទាំងសម្រស់ ទាំងចំណេះដឹង ទាំងសមត្ថភាព ទាំងការត្រៀមខ្លួនបានល្អ បូករួមទាំងបទពិសោធន៍ច្រើនឆ្នាំ។ 👍

ជូនពរបរវកញ្ញាឯកជោគជ័យលើឆាកអន្តរជាតិ នាំកម្ពុជាបង្ហាញដល់ពិភពលោក ពីសិល្ប: វប្បធម៌ អរិយធម៌ សង្គមធម៌ និងទេសចរណ៍។ 💕


#ឡេងស្រីពៅ

ដ្បិតតែព្យាយាមអស់ពីសមត្ថភាពហើយ នៅតែមិនទទួលបានចំណាត់ថ្នាក់ ប៉ុន្តែនាងខ្ញុំទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ ទទួលបាននូវការបណ្ត...
30/05/2025

ដ្បិតតែព្យាយាមអស់ពីសមត្ថភាពហើយ នៅតែមិនទទួលបានចំណាត់ថ្នាក់ ប៉ុន្តែនាងខ្ញុំទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ ទទួលបាននូវការបណ្តុះបណ្តាល ការបង្ហាត់បង្រៀនយ៉ាងច្រើនពីលោកគ្រូ អ្នកគ្រូ និងរៀមច្បងជំនាញៗជាច្រើននាក់។

បន្ថែមពីនេះ នាងខ្ញុំក៏ទទួលបាននូវការជួយជ្រោមជ្រែង លើកទឹកចិត្ត និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងពីសំណាក់ក្រុមការងារ និងថ្នាក់ដឹកនាំនៃកម្មវិធី Miss Cosmo Cambodia ។

នាងខ្ញុំសូមគោរពអរគុណដល់កម្មវិធី Miss Cosmo Cambodia, គ្រូបង្ហាត់ គ្រូណែនាំ ក្រុមការងារ និងមិត្តភក្តិបងប្អូនអ្នកគាំទ្រទាំងអស់គ្នាដោយអស់ពីចិត្ត។

ការប្រកួតលើកនេះគឺជាមេរៀន ជាបទពិសោធន៍ ជាការចាប់ផ្តើមក្នុងវិស័យបវរកញ្ញា និងជាស្ពានឈានទៅចាប់យកឱកាសលើកក្រោយផ្សេងទៀត ព្រោះដ្បិតវាគឺជាការស្រឡាញ់ និងជាក្តីស្រម៉ៃរបស់នាងខ្ញុំតាំងពីដើមមកហើយ។

#ឡេងស្រីពៅ


& Sara #ឡុនមាលា


❤️❤️❤️😘😘😘💪💪💪

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Leng Sreypov posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Leng Sreypov:

Share

Category