សួស្ដីអ្នកទាំងអស់គ្នាសម្រាប់ការចូលមកមើលព័ត៍មានអំពីខ្ញុំ!
ខ្ញុំបាទឈ្មោះ គឹមលាងជាអ្នកបង្កើតមាតិការនៅលើបណ្ដាញសង្គម ដែលមានឈ្មោះថា “ចង់ដឹង - Jong Deng” ។ ខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងមុខជំនាញផ្នែកឯកទេសទំនាក់ទំនង (Professional Communication) ។ គោលបំណងរបស់ខ្ញុំក្នុងការបង្កើតមាតិការ គឺខ្ញុំចង់ពន្យល់ប្រធានបទណាដែលពិបាកនឹងស្ទុគស្មាញ ទៅជាប្រធានបទដែលងាយងាយយល់
និងគួរអោយចាប់អាម្មរណ៍ក្នុងការយល់ដឹង បកស្រាយប្រឆាំងចំពោះព័ត៍មានដែលមិនពិតដែលធ្វើឱ្យមានការបែកបាក់សាមគ្គីជាតិ ការស្អប់គ្នាទៅវិញទៅមក ឬការស្អប់ចំពោះជាតិសាសន៍ដទៃ និងចែករំលែកចំណេះដឹងដែលអនុញ្ញាតិឱ្យអ្នកទស្សនាប្រើប្រាស់បានក្នុងជីវភាពប្រចាំថ្ងៃបាន។ តាមរយៈការបង្កើតមាតិការរបស់ខ្ញុំនៅក្នុងបណ្ដាញសង្គម ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់យកទស្សនៈការសិក្សាពេញមួយជីវិតសម្រាប់អភិវឌ្ឍខ្លួនឯង មានភាពវិជ្ជមានចំពោះសង្គមជាតិ ស្រឡាញ់ គោរព និងអត់អោនចំពោះជាតិសាសន៍ខ្លួនឯង និងជាតិសាសន៍ដទៃ រួមទាំងចំណេះដឹងដែលខ្ញុំបានចែករំលែក ខ្ញុំសង្ឃឹមថាវាអាចនឹងជួយអ្នកនៅពេលណាមួយ។
អរគុណ,
គឹមលាង