
28/05/2025
អ្នកទោសនៅប្រទេសប្រេស៊ីល 🇧🇷 នឹងទទួលបានការបន្ថយទោសរយៈពេល៤ថ្ងៃ បើគេអានសៀវភៅចប់មួយក្បាល ហើយអានកាន់តែច្រើន នោះនឹងថយទោសបានកាន់តែច្រើន។ នេះគឺជាកម្មវិធីអប់រំនិងកែប្រែអ្នកទោសរបស់ប្រទេសនេះ។
លក្ខខណ្ឌនេះ មិនមែនចេះតែអានឱ្យបានច្រើនក្បាលនោះទេ ប៉ុន្តែត្រូវប្រាកដថា អ្នកទោសទាំងនោះអានដើម្បីទទួលបានចំណេះដឹងពិតប្រាកដ។ ក្រោយពេលអានចប់ អ្នកទោសត្រូវធ្វើសេចក្តីសង្ខេបអំពីសៀវភៅដែលបានអាន ហើយយកសេចក្តីសង្ខេបនោះជូនទៅមន្រ្តីផ្នែកអប់រំនិងកែប្រែរបស់ពន្ធនាគារសិនដើម្បីពិនិត្យនិងសម្រេច។
គេបានយកការអានសៀវភៅដើម្បីដាក់ពិន័យនិងជំរុញទឹកចិត្ត ក្នុងបំណងឱ្យពួកគេអាចកែប្រែខ្លួនក្លាយជាមនុស្សល្អ មុនពេលត្រឡប់ចូលទៅរស់នៅក្នុងសង្គមវិញ។
ចុះអ្នកវិញ តើបានយកសៀវភៅដើម្បីអភិវឌ្ឍខ្លួនឯងហើយឬនៅ?