29/05/2026
មិនចង់ជាប់សូម្បីត្រកូល! Maddox កូនប្រុសច្បង Angelina Jolie សម្រេចលុបឈ្មោះឪពុកចេញ 🇰🇭🇺🇸
ពិភពសិល្បៈហូលីវូដ កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យុវជន Maddox Chivan Jolie-Pitt ដែលត្រូវជាកូនប្រុសច្បងដែលតារាសម្តែងស្រីល្បីឈ្មោះ Angelina Jolie បានសុំយកមកចិញ្ចឹមពីប្រទេសកម្ពុជា បានដាក់ពាក្យស្នើសុំទៅតុលាការជាផ្លូវការ ដើម្បីកាត់ផ្ដាច់ត្រកូលរបស់ឪពុកចិញ្ចឹម គឺលោក Brad Pitt ចេញពីឈ្មោះរបស់ខ្លួន។
តាមប្រភពព័ត៌មានពីសារព័ត៌មានល្បីៗ រួមទាំង Daily Mail និង TMZ បានឱ្យដឹងថា យុវជនវ័យ ២៤ ឆ្នាំរូបនេះ បានដាក់ឯកសារផ្លូវច្បាប់ដើម្បីប្តូរឈ្មោះរបស់ខ្លួនពី «Maddox Chivan Jolie-Pitt» មកនៅត្រឹម «Maddox Chivan Jolie» វិញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារមូលហេតុ "ផ្ទាល់ខ្លួន" ដែលបង្ហាញយ៉ាងច្បាស់ពីភាពរង្គោះរង្គើកាន់តែខ្លាំងនៅក្នុងទំនាក់ទំនងរវាងលោក Brad Pitt និងកូនៗរបស់លោក។