vpost24.com

vpost24.com Everything you need to know.

11/11/2025
11/11/2025

ថៃចង់រករឿងយើងទៀតហើយបងប្អូន Don’t Thai Me

11/09/2025

«ឯករាជ្យគឺជាមូលដ្ឋានសម្រាប់កសាង អភិវឌ្ឍជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិក្នុងនាមជាប្រជាជាតិមួយដែលមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាជាតិដោយខ្លួនឯង»

ក្នុងឱកាស នៃខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ​ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៥)​ ទូលព្រះបង្គំជាកូនចៅ សូមលំឱនកាយក្រាបថ្វាយបង្គំចំពោះព្រះមហាករុណាទិគុណដ៏ធំធេង នៃអង្គព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនជាតិមាតុភូមិ ។ ជាមួយគ្នា ថ្ងៃនេះ ក៏ជាការរំឭកដល់ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលជានិមិត្តរូប នៃខែលការពារជាតិ។ ខ្ញុំសូមឧទ្ទិសទិវានេះ ដើម្បីគោរពដឹងគុណដល់វីរកងទ័ពគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជន។

ទូលព្រះបង្គំយើងខ្ញុំសូមប្តេជ្ញាបន្តដង្ហែតាមព្រះវីរភាពដ៏ថ្លៃថ្លា ក្នុងការចូលរួមថែរក្សាឯករាជ្យជាតិកម្ពុជាឱ្យនៅរឹងមាំ ឋិតឋេរចេរកាល ដោយមិនអនុញ្ញាតឱ្យមានការប៉ុនប៉ងយាយី និងបំផ្លិចបំផ្លាញណាមួយអាចកើតមានឡើងបានជាដាច់ខាត។

11/07/2025
😢
11/02/2025

😢

អានហើយឈឺចាប់ ហូរទឹកភ្នែក ! គ្មានឪពុកម្តាយ បងប្អូន និងប្រពន្ធកូនទេ មកធ្វើសន្តិសុខជំនួសគេ ស្រេកទឹកខ្លាំងពេក ក៏មកសុំខាង service តែគេដេញឱ្យចូលក្នុង ពេលចូលទៅដល់ខាងក្នុង សុំបុគ្គលិក បែរជាគេ...

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្ចាស់ហ្វេសប៊ុកឈ្មោះ The Star Entertainment បានរៀបរាប់រឿងពូសន្តិសុខម្នាក់ អានចប់ អាណិតខ្លោចចិត្ត ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

ម្ចាស់ហ្វេសប៊ុកខាងលើបានប្រាប់ថា "អ៊ុំគាត់ចាស់ណាស់ហើយ គាត់ធ្វើជាសន្តិសុខ ចាំម៉ូតូ​ឱ្យគេនៅហាងបឺហ្គ័រ ខ្ញុំចូលញ៉ាំអីនៅហាងហ្នឹង ឃើញអ៊ុំគាត់ចូលសុំទឹកបុគ្គលិកទីនោះញ៉ាំ គាត់សុំខាង Service គេដេញឱ្យគាត់ចូលយកក្នុង គាត់ក៏សុំបុគ្គលិកខាងក្នុងម្ដងទៀត ប៉ុន្តែអ្វីដែលគាត់ទទួលបាន គឺគេមិននិយាយស្ដីអីជាមួយគាត់សោះ។
ខ្ញុំមិនយល់ថា ហេតុអ្វីបានជាបុគ្គលិកនៅទីនោះ មិនហាស្ដីរកគាត់ គាត់គ្មានបំណងអ្វី ក្រៅពីសុំទឹកញ៉ាំទេ សំខាន់គាត់ប្រាប់ទៀតថា គាត់អត់ដឹងកន្លែងណាគេយកទឹកទេ គាត់ទើបមកថ្មីមកជំនួសគេ ជួយដាក់ទឹកឱ្យគាត់ផង តែគេមិនខ្វល់ ដើរចូលក្នុងបាត់ ធ្វើមិនដឹងមិនឮ ឬយ៉ាងម៉េច?"។

ម្ចាស់ហ្វេសប៊ុកដដែលបានបន្ថែមនៅក្នុង comment បន្តថា "គាត់ប្រាប់ថា គាត់បាត់បង់ឪពុកម្ដាយ បងប្អូន គាត់អត់មានប្រពន្ធទេ គឺគាត់កំព្រា ពីមុនគាត់ជាទាហ៊ាន តាំងពី17មេសាមកម៉្លេះ គាត់មកធ្វើការនេះជំនួសគេ គេទៅខេត្ត"៕

11/02/2025
05/17/2025

បុរសម្នាក់បើកម៉ូតូបុករថយន្ត បណ្ដាលឲ្យស្ល//,,ប់ខ្លួនឯង ប្ដឹងគេទារសំណងទៀត #គ្រោះថ្នាក់ណាស់

05/15/2025

ប្អូនប្រុសម្នាក់ត្រូវបាន ខ្មោចតាមទាររបស់ខ្លួនវិញ, សម្រាយសាច់រឿង #អត្តសញ្ញាណខ្មោច

04/19/2025

តើពិតអត់បងប្អូន អ្នកចាក់សាំងត្រូវបានគេបញ្ឃប់ហើយ? #ចាក់សាំងគិតកន្ទុយលុយខ្មែរ

Address

New York, NY
12000

Website

Alerts

Be the first to know and let us send you an email when vpost24.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share