ប្រឹក្សាបញ្ហាបំណុល នឹងអាជីវកម្ម

  • Home
  • Cambodia
  • Phnom Penh
  • ប្រឹក្សាបញ្ហាបំណុល នឹងអាជីវកម្ម

ប្រឹក្សាបញ្ហាបំណុល នឹងអាជីវកម្ម Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ប្រឹក្សាបញ្ហាបំណុល នឹងអាជីវកម្ម, Digital creator, រាជធានីភ្នំពេញ, Phnom Penh.

ហេតុអ្វីគិតថាខ្លួនឯងមិនអាចសន្សំលុយបាន👉ចាយហើយបានសន្សំ?🤘មិនបានដាក់គោលដៅសន្សំឲ្យបានច្បាស់លាស់👉ចូលចិត្តចាយលុយតាមអារម្មណ៍ 💰ចូ...
20/12/2025

ហេតុអ្វីគិតថាខ្លួនឯងមិនអាចសន្សំលុយបាន

👉ចាយហើយបានសន្សំ?
🤘មិនបានដាក់គោលដៅសន្សំឲ្យបានច្បាស់លាស់
👉ចូលចិត្តចាយលុយតាមអារម្មណ៍
💰ចូលចិត្តទម្លាក់លេខទីតាំងទាំងដែលចាយលើរបស់មិនចាំបាច់
🌸មិនបានកត់ត្រាចំណូលចំណាយជាប្រចាំថ្ងៃ
☘️យកលេសចាំមានចំណូលច្រើនចាំសន្សំ
💸មិនចាប់អារម្មណ៍លើការចាយវាយកំបុិកកំប៉ុក
💵មិនឲ្យតម្លៃលុយកាក់សេន
☘️ចូលចិត្តញាំរបស់ខាងក្រៅជាងធ្វើអារហារខ្លួនឯងក្នុងផ្ទះ…

💰​មនុស្សខ្លះមានលុយរាប់ម៉ឺនដុល្លារក្នុងដៃតែចិត្តនៅតែភ័យខ្លាច ខ្លាចគេដេញចេញពីការងារ ខ្លាចរកស៊ីខាត ប៉ុន្តែសម្រាប់អ្នកដែលមាន...
19/12/2025

💰​មនុស្សខ្លះមានលុយរាប់ម៉ឺនដុល្លារក្នុងដៃតែចិត្តនៅតែភ័យខ្លាច ខ្លាចគេដេញចេញពីការងារ ខ្លាចរកស៊ីខាត ប៉ុន្តែសម្រាប់អ្នកដែលមាន "សមត្ថភាពរកលុយ" ទោះបីថ្ងៃនេះគេសល់លុយត្រឹម ០ រៀល ក៏គេនៅតែដើរដោយទំនុកចិត្តដែរ។ ភាពខុសគ្នានេះមិនមែននៅលើចំនួនលុយទេ គឺនៅលើ "ជំនាញ"។

១. មនុស្សដែលពឹងលើ "សំណាង ឬប្រាក់ខែតែមួយមុខ" ​
មនុស្សប្រភេទនេះ អាចមានអារម្មណ៍​សុវត្ថិភាព​ស្ថិតនៅលើអ្នកដទៃជាអ្នកសម្រេច។

✔️ឧទាហរណ៍៖ បើអ្នកធ្វើការងារដែលអ្នកណាក៏ធ្វើបាន ហើយអ្នកមិនដែលរៀនជំនាញថ្មី។ ពេលឮដំណឹងថា "ក្រុមហ៊ុននឹងកាត់បុគ្គលិក" អ្នកនឹងបុកពោះ ញ័រដៃញ័រជើង ព្រោះអ្នកដឹងថា បើបាត់បង់កន្លែងនេះ អ្នកមិនដឹងទៅរកលុយតាមណាមកវិញទេ។

២. មនុស្សដែលពឹងលើ "សមត្ថភាព និងជំនាញពិតប្រាកដ"
មនុស្សប្រភេទនេះយល់ថា ខ្លួនឯង គឺជា "ម៉ាស៊ីនផលិតលុយ"។ បើម៉ាស៊ីននៅជាមួយខ្លួនទៅដល់ទីណាក៏មិនដាច់បាយដែរ។

✔️ឧទាហរណ៍៖ អ្នកជាជាងជួសជុលម៉ាស៊ីនត្រជាក់ដែលពូកែបំផុត ឬជាអ្នកលក់អនឡាញដែលចេះជំនាញនិយាយទាក់ទាញអតិថិជនយ៉ាងស្ទាត់ជំនាញ។ ទោះបីហាងដែលអ្នកធ្លាប់ធ្វើការត្រូវបិទ ឬហ្វេសប៊ុកត្រូវបានបិទ ក៏អ្នកនៅតែអាចដើរទៅរកម៉ូយថ្មី ឬចាប់ផ្តើមលក់លើផ្លេតហ្វមផ្សេងបានភ្លាមៗ។ អ្នកមិនខ្លាចការបាត់បង់ឡើយ ព្រោះ "ចំណេះវិជ្ជា" នៅជាប់នឹងខ្លួនអ្នកជានិច្ច។

☑️ការផ្តោតលើការរៀនជំនាញដែលទីផ្សារត្រូវការ គឺជាការវិនិយោគដែលគ្មានហានិភ័យ។ នៅពេលអ្នកស្ទាត់ជំនាញ៖
- អ្នកនឹងឈប់ខ្វល់ពីសេដ្ឋកិច្ចឡើងឬចុះ។
- អ្នកមានសិទ្ធិជ្រើសរើសការងារ ឬអាជីវកម្មដែលអ្នកចង់ធ្វើ។
- អ្នកមានសេរីភាពពិតប្រាកដក្នុងការរស់នៅ ដោយមិនចាំបាច់អង្វរករសុំឱកាសពីអ្នកណា។

👉🏻សូមកុំខ្លាចភាពក្រីក្រ តែត្រូវខ្លាចការដែលខ្លួនឯងគ្មានសមត្ថភាពរកលុយ។ ពេលណាអ្នកពូកែ លុយនឹងរត់រកអ្នកដោយខ្លួនឯង!

💰ទោះ​យើង​ពូកែ​ប៉ុនណា ក៏ដោយ​បើ​យើង​នៅតែ​ធ្វើការ ឬ​ប្រឡូក​ក្នុង​វិស័យ​​ចាស់ៗ ​ឬ​គ្មាន​សន្ទុះឱកាស​ជោគជ័យ និង​ប្រាក់ខែ​ឡើង​រ...
19/12/2025

💰ទោះ​យើង​ពូកែ​ប៉ុនណា ក៏ដោយ​បើ​យើង​នៅតែ​ធ្វើការ ឬ​ប្រឡូក​ក្នុង​វិស័យ​​ចាស់ៗ ​ឬ​គ្មាន​សន្ទុះឱកាស​ជោគជ័យ និង​ប្រាក់ខែ​ឡើង​របស់​យើង​នៅតែ​មាន​កម្រិត។ ភាព​ជោគជ័យ​ពិតប្រាកដ គឺ​ទាមទារ​ការ​រួមបញ្ចូល​គ្នា​នៃ សមត្ថភាព​ផ្ទាល់ខ្លួន និង វិស័យ​ដែល​កំពុង​រីកចម្រើន ។

១. ឱកាស​លូតលាស់​លឿន​ជាង ​នៅពេល​អ្នក​ធ្វើការ​ក្នុង​វិស័យ​ដែល​កំពុង​រីកចម្រើន លំហូរ​នៃ​លុយ​និង​ឱកាស​ក៏​ធំ​ជាង​ដែរ។

❔ឧទាហរណ៍​៖ គិត​ពី​ជាង​ជួសជុល​ទូរទស្សន៍​សខ្មៅ​កាលពី ២០ ឆ្នាំមុន ពូកែ​ប៉ុនណា​ក៏​ពិបាក​រកលុយ​ដែរ បើ​ប្រៀបធៀប​នឹង អ្នក​សរសេរ​កូដ ​ឬអ្នក​ទីផ្សារ​ឌីជីថល ​សព្វថ្ងៃ។ ទោះ​ជាង​ជួសជុល​នោះ​ពូកែ​មែន តែ​វិស័យ​របស់​គាត់​តូច​ទៅៗ។

​សមត្ថភាព​ដែល​អ្នក​មាន ឧទាហរណ៍​ការ​ចេះ​រៀបចំ​ចាត់ចែង​ល្អ អាច​យក​ទៅ​ប្រើ​ក្នុង​ក្រុមហ៊ុនបច្ចេកវិទ្យា ដែល​មាន​ប្រាក់​ចំណេញ​រាប់​លាន​ដុល្លារ នោះ​ប្រាក់ខែ​របស់​អ្នក​ក៏​កើនឡើង​លឿន​ដែរ។

២. ជំនាញ​របស់​អ្នក​មាន​តម្លៃ​ខ្ពស់​ នៅក្នុង​វិស័យ​ថ្មី​និង​កំពុង​រីកចម្រើន ក្រុមហ៊ុន​សុខចិត្ត​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទាក់ទាញ​អ្នកជំនាញ។

❔ឧទាហរណ៍​៖ នៅ​កម្ពុជា គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ពូកែ​ខ្លាំង​ម្នាក់ ប្រហែលជា​អាច​រក​ចំណូល​បាន​ខ្ពស់​បំផុត​ត្រឹម $១,៥០០ ​ ក្នុង​មួយខែ​នៅ​សាលា​ឯកជន។

ប៉ុន្តែអ្នកឯកទេស​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ ដែល​មាន​សមត្ថភាព​ដូចគ្នា អាច​រក​ចំណូល​បាន​ចាប់ពី $២,៥០០ ទៅ $៣,០០០ ​ឬ​ច្រើន​ជាង​នេះ​នៅ​ធនាគារ ឬ​ក្រុមហ៊ុន​បច្ចេកវិទ្យា។
វិស័យ​រីកចម្រើន​តែងតែ​ផ្តល់​តម្លៃ​បន្ថែមឲ្យ​ជំនាញ​របស់​យើង។

៣. កសាង​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​បានលឿន នៅពេល​ប្រាក់ខែ​មូលដ្ឋាន​អ្នក​ខ្ពស់ លទ្ធភាព​សន្សំ និង​វិនិយោគ​របស់​អ្នក​ក៏​កើនឡើង​លឿន​ដែរ។

❔ឧទាហរណ៍​៖ បើ​អ្នក​រក​ចំណូល​បាន ៛ ២,០០០,០០០​ ហើយ​សន្សំ ២០% អ្នក​សន្សំ​បាន ៛ ៤០០,០០០ ក្នុង​មួយខែ។

បើ​អ្នក​ប្តូរ​ទៅ​វិស័យ​រីកចម្រើន ហើយ​រក​ចំណូល​បាន ៛ ៤,០០០,០០០ ​ហើយ​នៅតែ​សន្សំ ២០% ដដែល នោះ​អ្នក​អាច​សន្សំ​បាន ៛ ៨០០,០០០ ក្នុង​មួយខែ។

​គ្រាន់តែ​ការ​ប្តូរ​វិស័យ​តែមួយ​មុខ ធ្វើឲ្យ​សមត្ថភាព​សន្សំ​របស់​អ្នក កើនឡើង​ទ្វេដង ក្នុង​រយៈពេល​ដូចគ្នា​ដោយ​មិនបាច់​ប្រឹងប្រែង​បន្ថែម​ច្រើនទេ។

កុំ​ឲ្យ​សមត្ថភាព​ពិសេស​របស់​អ្នក​ជាប់គាំង​ក្នុង​វិស័យ​ចាស់។ ចាប់ផ្តើម​ចំណាយ​ពេល ១ ​ ម៉ោង​ក្នុង​មួយថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​ដើម្បីស្វែងរក​វិស័យ​ណា​ខ្លះ​នៅ​កម្ពុជា​ដែល​កំពុង​រីកលូតលាស់​លឿនដូចជា FinTech, E-Commerce, Logistics, ឬ Green Energy។

​រៀន​ជំនាញ​ថ្មីៗ​ដែល​ត្រូវ​ការ​ក្នុង​វិស័យ​ទាំងនោះដូចជា ​ទិញ​វគ្គ​សិក្សា​អនឡាញ ឬ​ចូលរួម​សិក្ខាសាលា។ ​ហ៊ាន​ដាក់​ពាក្យ​សុំ​ការងារ​នៅ​ក្រុមហ៊ុន​ដែល​ជា​ "Sunrise Industry" ទោះបីជា​ត្រូវ​ចាប់ផ្តើម​ពី​កម្រិត​ទាប​ក៏ដោយ។

✔️ត្រូវ​ចាំ​ថា អ្នក​មិន​ចាំបាច់​បោះបង់​សមត្ថភាព​ចាស់​របស់​អ្នក​ទេ គ្រាន់តែ​ត្រូវ​រក​កន្លែង​ថ្មី​ឲ្យ​សមត្ថភាព​នោះ​បាន​លូតលាស់​តែប៉ុណ្ណោះ។

💵 ការចាប់ផ្តើមអាជីវកម្ម គឺដូចជាការចូលប្រឡូកក្នុងសមរភូមិមួយដែលទាមទារភាពក្លាហាន និងការត្រៀមខ្លួនឲ្យបានខ្ពស់។ ធាតុផ្សំទាំងន...
18/12/2025

💵 ការចាប់ផ្តើមអាជីវកម្ម គឺដូចជាការចូលប្រឡូកក្នុងសមរភូមិមួយដែលទាមទារភាពក្លាហាន និងការត្រៀមខ្លួនឲ្យបានខ្ពស់។ ធាតុផ្សំទាំងនេះនឹងធានាថា អាជីវកម្មរបស់អ្នកអាចគង់វង្ស និងដើរទៅមុខបានដោយរឹងមាំ។

✔️មានក្រុមការងារល្អ + ផែនការបម្រុង + ចិត្តតស៊ូ = អាជីវកម្មគង់វង្ស!

🏷️១. មានក្រុមការងារល្អដែលអាចទុកចិត្តបាន
គ្មានម្ចាស់អាជីវកម្មណាអាចធ្វើការតែម្នាក់ឯងហើយជោគជ័យនោះទេ។ ក្រុមការងារល្អ គឺជាសសរស្តម្ភនៃអាជីវកម្ម។

ភាពខ្លាំងនៃក្រុម៖ ក្រុមដ៏ល្អមិនមែនគ្រាន់តែជាអ្នកធ្វើតាមបញ្ជាទេ តែជាអ្នកដែលមានជំនាញខុសៗគ្នា ហើយអាចជួយគិតគូរ និងបំពេញចំណុចខ្វះខាតរបស់អ្នក។

❔ឧទាហរណ៍៖ ហាងកាហ្វេរបស់អ្នកកំពុងលក់ដាច់ខ្លាំង ប៉ុន្តែអ្នកចុងភៅដែលពូកែធ្វើនំបានឈឺ។ បើអ្នកមានក្រុមដ៏ល្អដែលបានហ្វឹកហាត់ពីរបៀបធ្វើនំនោះរួចហើយ នោះហាងរបស់អ្នកនៅតែបន្តដំណើរការបានធម្មតា ហើយមិនបាត់បង់ចំណូលឡើយ។ ក្រុមដ៏រឹងមាំការពារអាជីវកម្មអ្នកពីវិបត្តិបុគ្គល។

🏷️២. មានផែនការបម្រុងដែលត្រៀមរួចជាស្រេច
នៅពេលធ្វើជំនួញ វិបត្តិតែងតែកើតឡើងដោយមិនបានប្រាប់មុន។ ផែនការបម្រុង (Plan 😎 គឺជាការធានារ៉ាប់រងដ៏ល្អបំផុតរបស់អ្នក។

ត្រៀមទុកមុនឈឺចាប់ ៖អ្នកត្រូវគិតទុកមុនថា តើនឹងមានអ្វីកើតឡើង បើការលក់ធ្លាក់ចុះ ៥០% ឬប្រសិនបើដៃគូសំខាន់បោះបង់អ្នក?

❔ឧទាហរណ៍៖ បើអ្នកមានអាជីវកម្មលក់ទំនិញតាមអនឡាញ ហើយការលក់ធ្លាក់ចុះដោយសារតែប្តូរក្បួនផ្សព្វផ្សាយថ្មី។ ផែនការបម្រុងរបស់អ្នកមិនមែនជាការបិទហាងទេ ប៉ុន្តែវាអាចជាការចាប់ផ្តើមប្រើបណ្តាញទីផ្សារថ្មីភ្លាមៗដូចជា ពី Facebook ទៅ TikTok ឬបង្វែរទៅផ្តោតលើការលក់បោះដុំវិញ។ អ្វីដែលសំខាន់គឺត្រូវមាន លុយត្រជាក់ សម្រាប់ចំណាយប្រតិបត្តិការរហូតដល់ ៣ ខែទៀតក្នុងគណនីបម្រុង។

🏷️៣. ចិត្តតស៊ូដែលមិនព្រមចុះចាញ់
ចំណុចនេះ គឺជាអ្វីដែលបច្ចេកវិទ្យា ឬលុយកាក់មិនអាចជំនួសបាន។ ភាពជោគជ័យគឺបានមកពីការបន្តធ្វើនៅពេលដែលអ្នកដទៃបោះបង់ហើយ។

កុំបោះបង់ពេលដួល៖ គ្រប់សហគ្រិនធំៗសុទ្ធតែធ្លាប់ជួបការខាតបង់ ឬការបរាជ័យច្រើនជាង ៥ ដងក្នុងជីវិតអាជីវកម្មរបស់ខ្លួន ប៉ុន្តែភាពខុសគ្នាគឺពួកគេមិនបានចុះចាញ់នោះទេ។

❔ឧទាហរណ៍៖ កុំគិតថាអ្នកខាតលុយ ២,០០០,០០០ រៀលក្នុងការលក់ទំនិញមិនដាច់នៅខែនេះជាការបរាជ័យទេ តែត្រូវគិតថាអ្នកបានចំណាយលុយនោះដើម្បី ទិញមេរៀនដ៏មានតម្លៃ សម្រាប់ខែក្រោយ។ ចិត្តតស៊ូបង្រៀនអ្នកឲ្យក្រោកឡើង វិភាគកំហុស ហើយចាប់ផ្តើមយុទ្ធសាស្ត្រថ្មីរហូតដល់ជោគជ័យ។

💰 បើ​យើង​ចង់​បាន​អ្វី​ដែល​យើង​មិនដែល​មាន យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​មិនដែល​ធ្វើ។ បើ​យើង​ចង់​ "ទទួល​ជោគជ័យ" ធំ​ក្នុង​ជីវ...
17/12/2025

💰 បើ​យើង​ចង់​បាន​អ្វី​ដែល​យើង​មិនដែល​មាន យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​មិនដែល​ធ្វើ។ បើ​យើង​ចង់​ "ទទួល​ជោគជ័យ" ធំ​ក្នុង​ជីវិត យើង​តែងតែ​ត្រូវ "ឈ្នះចិត្តខ្លួនឯង" ជានិច្ច​នៅ​ពេល​ចាប់ផ្តើម៖

🏷️១. បង្ខំចិត្ត "កម្ចាត់​ភាព​ខ្ជិល" នាពេល​បច្ចុប្បន្ន ដើម្បី "រក្សា​វិន័យ" ដែល​បាន​សន្យា​ជាមួយ​ខ្លួនឯង។
ជោគជ័យ​កើត​ចេញពី​វិន័យមិនមែន​អារម្មណ៍​ទេ។ គ្មាន​នរណា​ចង់​ក្រោក​ពី​ព្រឹក​ដើម្បី​ហាត់ប្រាណ ឬ​អាន​សៀវភៅ​ទេតែ​យើង​ត្រូវ​តែ​ធ្វើ៖

❔ឧទាហរណ៍​៖ ជំនួស​ឲ្យ​ការ​គេង​ដល់​ម៉ោង ៨ ព្រឹក រាល់​ថ្ងៃ​ច័ន្ទ យើង​ត្រូវ​ បង្ខំចិត្ត ក្រោក​ពី​ម៉ោង ៥ ព្រឹក ដើម្បី​រៀន​ជំនាញ​ថ្មី​រយៈពេល ២ ម៉ោង។ ភាព​លំបាក​នេះ​នឹង​បាត់បង់​ក្នុង​រយៈពេល ១ ខែ ប៉ុន្តែ​ជំនាញ​ដែល​យើង​បាន​ទទួល​នឹង​នៅ​ជាមួយ​យើង​អស់​មួយ​ជីវិត។

🏷️២. បង្ខំចិត្ត "ទប់ចិត្ត​ពី​កិលេស" នាពេល​បច្ចុប្បន្ន ដើម្បី "ស៊ូទ្រាំ​រង់ចាំ​លទ្ធផល​ល្អ" នៅពេល​ក្រោយ។
កិលេស ​គឺ​ជា​ចំណង់​ចង់​បាន​ភាព​រីករាយ​ភ្លាមៗ។ ប៉ុន្តែ​ភាព​រីករាយ​ភ្លាមៗ​តែងតែ​បំផ្លាញ​អនាគត​ល្អ​របស់​យើង។

❔ឧទាហរណ៍​៖ យើង​មាន​លុយ​ ៛ ២,០០០,០០០ (លុយ​សន្សំ)។ យើង​ត្រូវ​ បង្ខំចិត្ត ទប់ចិត្ត​មិន​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ដែល​ខ្លួន​មិន​ទាន់​ចាំបាច់។ លុយ​នេះ​ត្រូវ​យក​ទៅ​បង់ថ្លៃ​វគ្គ​សិក្សា​ជំនាញ​ឌីហ្សាញ ដែល​នឹង​ជួយ​យើង​ឲ្យ​រក​ចំណូល​បន្ថែម​បាន ៛ ៥០០,០០០ ក្នុង​មួយ​ខែ។ ការ​បង្ខំចិត្ត​ទប់​ចំណង់​នេះ នឹង​នាំមក​នូវ​លុយ​ច្រើនជាង​ទូរស័ព្ទ​មួយ​គ្រឿង​វិញ។

🏷️៣. បង្ខំចិត្ត "អត់ធ្មត់​ធ្វើការងារ​ធ្ងន់" នាពេល​បច្ចុប្បន្ន ដើម្បី "អនាគត​ទៅមុខ"។
ជោគជ័យ​កើត​ចេញពី​ការ​ប្ដូរ​ការងារ​ធ្ងន់​នៅ​ពេល​ក្មេង ទៅ​ជា​ភាព​ស្រណុកសុខស្រួល​នៅពេល​ចាស់។

❔ឧទាហរណ៍​៖ ថៅកែ​ឲ្យ​យើង​រៀបចំ​ផែនការ​លម្អិត​បន្ថែម ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដល់​ម៉ោង ១០ យប់។ យើង​ត្រូវ​បង្ខំចិត្ត ធ្វើ​វា​ដោយ​យកចិត្តទុកដាក់ ព្រោះ​បទពិសោធន៍​នោះ​នឹង​ជួយ​ឲ្យ​យើង​ទទួល​បាន​តំណែង​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំ​បន្ទាប់។ ការ​ដេក​យប់​ជ្រៅ​បន្តិច តែ​បាន​ប្រាក់ខែ​ច្រើន​នៅ​ពេល​ក្រោយ នោះ​គឺជា​ការ​វិនិយោគ​ដែល​ត្រឹមត្រូវ។

✔️សរុប​មក នៅពេល​យើង​បាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ បង្ខំចិត្ត ទាំងនេះ​ហើយ នៅពេល​ដែល​យើង​ឈាន​ដល់​គោលដៅ​ធំ​ក្នុង​ជីវិត យើង​នឹង​បាន "រស់នៅ​ដោយ​ស្រណុកសុខស្រួល" ដោយ​មិន​ចាំបាច់ "បង្ខំចិត្ត" អ្វី​ទៀត​ឡើយ អស់​មួយ​ជីវិត។ នេះ​គឺជា​តម្លៃ​ដែល​យើង​ត្រូវ​បង់​សម្រាប់​សេរីភាព​ក្នុង​អនាគត។

💰ដូចពាក្យគេថា “យឺត គឺច្បាស់ជាមិនទាន់គេហើយ!” បើយើងនៅតែអង្គុយគិតច្រើនពេក មិនព្រមធ្វើអ្វីនៅថ្ងៃនេះ ស្អែកឡើងអ្នកដទៃគេវ៉ាយើងប...
16/12/2025

💰ដូចពាក្យគេថា “យឺត គឺច្បាស់ជាមិនទាន់គេហើយ!” បើយើងនៅតែអង្គុយគិតច្រើនពេក មិនព្រមធ្វើអ្វីនៅថ្ងៃនេះ ស្អែកឡើងអ្នកដទៃគេវ៉ាយើងបាត់ទៅហើយ។ យុគសម័យបច្ចេកវិទ្យានេះ អ្នកណាលឿនជាង អ្នកនោះរស់! ការចាប់ផ្តើមឆាប់ជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ លទ្ធផល ដែលអ្នកទទួលបានពីការចាប់ផ្តើមនោះ។

*សូមកុំគិតថា វាហួសពេលហើយ គ្រាន់តែចាប់ផ្តើមឲ្យបានត្រឹមត្រូវគឺគ្រប់គ្រាន់ហើយ!

✔️១. កុំបណ្តោយឲ្យ "ភាពយឺតយ៉ាវ" ធ្វើឲ្យអ្នកខាតបង់ទ្រព្យធំ
ភាពយឺតយ៉ាវក្នុងការចាប់ផ្តើមមិនមែនគ្រាន់តែធ្វើឲ្យអ្នកខាតឱកាសទេ តែវាធ្វើឲ្យអ្នកខាតបង់ប្រាក់ដែលអាចបង្កើតបានពីអនាគត។

❔ឧទាហរណ៍ (ការសន្សំ)៖ បើអ្នកចាប់ផ្តើមសន្សំត្រឹមតែ ៛ ២០,០០០ ក្នុងមួយថ្ងៃនៅអាយុ ២០ ឆ្នាំ នោះដល់អាយុ ៣០ ឆ្នាំ អ្នកនឹងមានប្រាក់ដើមសរុបជាង ៛ ៧៣,០០០,០០០។

តែបើអ្នករង់ចាំដល់អាយុ ២៥ ឆ្នាំទើបចាប់ផ្តើម នោះអ្នកបានបាត់បង់ឱកាសបង្កើតប្រាក់ប្រមាណ ៛ ៣៦,៥០០,០០០ រួចទៅហើយ!

➡️ កំណត់គោលដៅថា ថ្ងៃនេះត្រូវសន្សំឲ្យបាន ៛ ២០,០០០ ហើយដាក់លុយនោះចូលក្នុងគណនីសន្សំភ្លាម!

✔️២. ការចាប់ផ្តើមតូចនឹងផ្តល់ឲ្យអ្នកនូវកម្លាំងចិត្តដ៏ធំ
កុំរង់ចាំភាពល្អឥតខ្ចោះ ព្រោះវាមិនដែលមានទេ។ ការចាប់ផ្តើមតូចមួយនៅថ្ងៃនេះ នឹងផ្តល់ឲ្យអ្នកនូវថាមពលដែលសំខាន់បំផុត គឺកម្លាំងចិត្តនិងបទពិសោធន៍។

❔ឧទាហរណ៍ (រៀនជំនាញថ្មី)៖ អ្នកចង់ចេះជំនាញឌីហ្សាញ (Graphic Design) ប៉ុន្តែអ្នកមិនទាន់មានកុំព្យូទ័រល្អទេ។ បើអ្នករង់ចាំទិញកុំព្យូទ័រនោះទើបចាប់ផ្តើម អ្នកនឹងខាតពេលយ៉ាងតិច ៦ ខែ។

ផ្ទុយទៅវិញ អ្នកអាចចាប់ផ្តើមរៀនពីគោលការណ៍មូលដ្ឋានលើទូរស័ព្ទដៃ ឬមើលមេរៀនលើ YouTube ដោយចំណាយពេលត្រឹម ៣០ នាទីក្នុងមួយថ្ងៃ។ ពេលអ្នកមានកុំព្យូទ័រហើយ អ្នកនឹងមាន ៣០ ម៉ោងនៃបទពិសោធន៍មុនអ្នកដទៃទៅហើយ!

➡️ ថ្ងៃនេះ ត្រូវចំណាយពេល ៣០ នាទីដើម្បីរៀនរឿងថ្មីមួយដែលទាក់ទងនឹងគោលដៅរបស់អ្នក។

✔️៣. ឱកាសមិនរង់ចាំយើងទេ មានតែការត្រៀមខ្លួនប៉ុណ្ណោះដែលបង្កើតឱកាស
យើងតែងតែឮថា មនុស្សជោគជ័យដោយសារពួកគេមាន "សំណាង" ឬ "ឱកាស" ល្អ តែការពិត ឱកាសមិនមែនរង់ចាំយើងទេ គឺយើងត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ដើម្បីចាប់យកវានៅពេលវាមកដល់។

❔ឧទាហរណ៍ (ការងារបន្ទាប់បន្សំ)៖ អ្នកមានចំណូលប្រចាំខែ ៛ ១,៦០០,០០០ ហើយមានគំនិតចង់លក់កាហ្វេតាមអ៊ីនធឺណិត។ បើអ្នកមិនហ៊ានចាប់ផ្តើមសាកល្បងលក់ ២ កែវក្នុងមួយថ្ងៃទេ អ្នកនឹងមិនដឹងពីបញ្ហាក្នុងការលក់ពិតប្រាកដឡើយ។

ថ្ងៃណាមួយ មិត្តភក្តិរបស់អ្នកផ្តល់ឱកាសឲ្យអ្នកបើកស្តង់តូចមួយនៅកន្លែងដែលមានអតិថិជនច្រើន។ ដោយសារអ្នកបានត្រៀមខ្លួនរួចហើយ រៀនលាយកាហ្វេ ដាក់តម្លៃ និងដឹងពីអតិថិជន អ្នកអាចចាប់ឱកាសនេះហើយបង្កើនប្រាក់ចំណូលបានភ្លាមៗ ៛ ៤០០,០០០ ទៅ ៛ ៥០០,០០០ បន្ថែមក្នុងមួយខែយ៉ាងងាយស្រួល។

➡️រើសគំនិតរកស៊ីតូចបំផុតមួយដែលអ្នកមានហើយចាប់ផ្តើមលក់ផលិតផលនោះឲ្យបានយ៉ាងតិច ១ មុខនៅថ្ងៃនេះ។

☑️​ កុំឲ្យភាពភ័យខ្លាច ឬការរង់ចាំយូរពេកមកបំផ្លាញអនាគតរបស់អ្នក។ លទ្ធផលដែលអ្នកចង់បានត្រូវចាប់ផ្តើមពីជំហានតូចមួយនៅថ្ងៃនេះ!

💵 កាតឥណទាន គឺជាឧបករណ៍ហិរញ្ញវត្ថុទំនើបមួយដែលមានទាំងភាពល្អប្រសើរ និងហានិភ័យខ្ពស់។ ការប្រើប្រាស់កាតនេះតម្រូវឲ្យអ្នកមាន វិន័...
15/12/2025

💵 កាតឥណទាន គឺជាឧបករណ៍ហិរញ្ញវត្ថុទំនើបមួយដែលមានទាំងភាពល្អប្រសើរ និងហានិភ័យខ្ពស់។ ការប្រើប្រាស់កាតនេះតម្រូវឲ្យអ្នកមាន វិន័យខ្ពស់ និងយល់ដឹងច្បាស់ពីច្បាប់របស់វា។

✔️អត្ថប្រយោជន៍ដែលអ្នកទទួលបាននៃការប្រើប្រាស់កាតឥណទានត្រឹមត្រូវ អាចផ្តល់ផលចំណេញច្រើនដល់ហិរញ្ញវត្ថុរបស់អ្នក៖

✔️កសាងប្រវត្តិឥណទាន ការប្រើប្រាស់ និងសងបំណុលកាតឥណទានទាន់ពេលវេលា ជួយអ្នកកសាង ពិន្ទុឥណទានល្អ។ ពិន្ទុនេះមានសារៈសំខាន់ណាស់សម្រាប់ការស្នើសុំប្រាក់កម្ចីធំៗដូចជា ទិញផ្ទះ ឬឡាននាពេលអនាគត។

✔️ភាពងាយស្រួល និងសុវត្ថិភាព ដោយកាតផ្តល់ភាពងាយស្រួលក្នុងការទូទាត់ ជាពិសេសពេលធ្វើដំណើរក្រៅប្រទេស ឬទិញទំនិញអនឡាញ ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើន។ កាតឥណទានក៏មានការការពារការក្លែងបន្លំផងដែរ។

✔️ទទួលបានអត្ថប្រយោជន៍ពិសេសៗ ធនាគារជាច្រើនផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដល់អ្នកប្រើប្រាស់ដូចជា ការទទួលបានសាច់ប្រាក់ត្រឡប់មកវិញ, ពិន្ទុប្តូររង្វាន់ ឬម៉ាយល៍យន្តហោះសម្រាប់ការធ្វើដំណើរ។

✔️លុយសង្គ្រោះបន្ទាន់ កាតឥណទានអាចប្រើជាខ្នងបង្អែកសម្រាប់ចំណាយបន្ទាន់ដែលមិនបានរំពឹងទុក។

❔ឧទាហរណ៍៖ បើអ្នកចំណាយ ៛ ៤០,០០០ លើកាតឥណទានសម្រាប់ទិញទំនិញ ហើយធនាគារផ្តល់សាច់ប្រាក់ត្រឡប់មកវិញ ៥% នោះអ្នកនឹងទទួលបាន ៛ ២,០០០ មកវិញភ្លាមៗ។

❕គុណវិបត្តិ និងហានិភ័យធំៗ បើប្រើប្រាស់ដោយគ្មានវិន័យ កាតឥណទានអាចបំផ្លាញហិរញ្ញវត្ថុអ្នកយ៉ាងធ្ងន់ធ្ងរ៖

❕ការប្រាក់ខ្ពស់ខ្លាំង នេះជាហានិភ័យធំ បើអ្នកមិនបានសងចំនួនទឹកប្រាក់ពេញលេញនៅដំណាច់ខែទេ អ្នកនឹងត្រូវជាប់បង់ អត្រាការប្រាក់ខ្ពស់ ខ្លាំង អាចលើសពី ២០% ក្នុងមួយឆ្នាំ ដែលអាចធ្វើឲ្យបំណុលកើនឡើងយ៉ាងឆាប់រហ័ស។

❔ឧទាហរណ៍៖ បើអ្នកជំពាក់កាតឥណទាន ៛ ៤,០០០,០០០ ហើយមិនបានសងពេញមួយខែ នោះក្នុងរយៈពេល ១២ ខែបន្ទាប់ អ្នកអាចត្រូវបង់ការប្រាក់បន្ថែមប្រមាណ ៛ ៨០០,០០០ បើគិតការប្រាក់ ២០%។

❕ការជំរុញឲ្យជាប់បំណុល កាតជំរុញឲ្យអ្នកចាយវាយហួសពីលទ្ធភាព ដោយសារភាពងាយស្រួលក្នុងការទិញឥវ៉ាន់ "ឥឡូវនេះ បង់ពេលក្រោយ" ដែលនាំឲ្យមានបំណុលរយៈពេលវែងដោយមិនដឹងខ្លួន។

❕កម្រៃសេវាផ្សេងៗ អាចមានកម្រៃសេវាខុសៗគ្នា ដូចជាកម្រៃសេវាប្រចាំឆ្នាំ ទោះបីជាមិនបានប្រើក៏ដោយ កម្រៃសេវាសម្រាប់ការដកប្រាក់សុទ្ធ Advance Fee, ឬ កម្រៃសេវាសម្រាប់ការបង់យឺតយ៉ាវ។

❕បំផ្លាញពិន្ទុឥណទាន ការមិនសងបំណុលទាន់ពេលវេលា ឬការប្រើប្រាស់ឥណទានច្រើនពេក អាចបំផ្លាញពិន្ទុឥណទានរបស់អ្នកយ៉ាងធ្ងន់ធ្ងរដែលពិបាកនឹងស្តារឡើងវិញ។

☑️ ដើម្បីប្រើប្រាស់កាតឥណទានដោយសុវត្ថិភាព គោលការណ៍ល្អបំផុតគឺ ចាយដូចជាចាយលុយផ្ទាល់ខ្លួន និងត្រូវសងពេញលេញជានិច្ចនៅដំណាច់ខែ ដើម្បីចៀសវាងការបង់ការប្រាក់ខ្ពស់។

💸 រឿងលុយកាក់ជារឿងសំខាន់ណស់ ការខ្ចីលុយអាចជួយដោះស្រាយបញ្ហាបន្ទាន់បាន ប៉ុន្តែត្រូវប្រយ័ត្នឲ្យមែនទែនកុំឲ្យធ្លាក់ចូលអន្ទាក់ "...
14/12/2025

💸 រឿងលុយកាក់ជារឿងសំខាន់ណស់ ការខ្ចីលុយអាចជួយដោះស្រាយបញ្ហាបន្ទាន់បាន ប៉ុន្តែត្រូវប្រយ័ត្នឲ្យមែនទែនកុំឲ្យធ្លាក់ចូលអន្ទាក់ "បំណុលការប្រាក់ខ្ពស់" ដែលធ្វើឲ្យយើងសងមិនចេះចប់។

✔️១. បំណុល ៣ ប្រភេទដែលមានការប្រាក់ខ្ពស់
បំណុលទាំងនេះមើលទៅងាយស្រួលខ្ចី ប៉ុន្តែវាអាចបំផ្លាញហិរញ្ញវត្ថុយើងបានលឿនបំផុត៖

កម្ចីក្រៅផ្លូវការ (ប្រាក់កម្ចីរហ័ស) គឺជាការខ្ចីលុយពីអ្នកឲ្យកម្ចីឯកជន ឬពីប្រភពខុសច្បាប់ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារ។ ទោះបីជាមិនមានកិច្ចសន្យាស្មុគស្មាញក៏ដោយក៏អត្រាការប្រាក់គឺខ្ពស់ហួសហេតុ។

❔ឧទាហរណ៍៖ បើអ្នកខ្ចី ៛ ១,០០០,០០០ ក្នុងអត្រាការប្រាក់ ១០% ក្នុង ១ ខែ នោះក្នុង ១ ឆ្នាំ អ្នកត្រូវបង់ការប្រាក់សរុប ៛ ១,២០០,០០០ (លើសដើមដែលបានខ្ចី)។

ឥណទានកាត (Credit Card) បញ្ហាមិនមែននៅលើកាតទេ តែនៅលើការប្រើប្រាស់ហួសពីលទ្ធភាព ហើយបង់សងត្រឹមតែ "ចំនួនអប្បបរមា" ដែលបានកំណត់។

ផលវិបាក ការធ្វើបែបនេះធ្វើឲ្យការប្រាក់កើនឡើងលឿនណាស់ដោយសារឥទ្ធិពលនៃ "ការប្រាក់រួម" ការប្រាក់កើនលើការប្រាក់ដែលមិនទាន់បានសង។

❔ឧទាហរណ៍៖ បើអ្នកជំពាក់ ៛ ៥០០,០០០ ហើយបង់ត្រឹមតែ ៛ ៥០,០០០ រាល់ខែ ការប្រាក់ដែលនៅសល់នឹងកើនបន្ថែមទៅលើប្រាក់ដើមដែលនៅសល់ ធ្វើឲ្យបំណុលរីកធំយូរជាងការគិត។

កម្ចីផ្ទាល់ខ្លួនគ្មានទ្រព្យបញ្ចាំ ជាកម្ចីដែលងាយស្រួលបានពីធនាគារខ្លះ ប៉ុន្តែមានអត្រាការប្រាក់ខ្ពស់ជាងកម្ចីមានបញ្ចាំ នេះដោយសារតែគ្រឹះស្ថានហិរញ្ញវត្ថុមានហានិភ័យខ្ពស់ដែលអ្នកខ្ចីអាចរត់ចោលបំណុល។

✔️២. វិធីការពារខ្លួនពីអន្ទាក់បំណុលការប្រាក់ខ្ពស់
ដើម្បីធានាថា យើងមិនធ្លាក់ចូលក្នុងរង្វង់បំណុលវ័ណ្ឌក យើងត្រូវអនុវត្តតាមគន្លឹះ ៣ នេះ៖

ត្រូវសួរពីអត្រាការប្រាក់សរុប កុំមើលត្រឹមតែអត្រាការប្រាក់ប្រចាំខែ។ ត្រូវសួរពី អត្រាការប្រាក់សមមូលប្រចាំឆ្នាំ (APR) ដើម្បីដឹងពីចំនួនពិតប្រាកដដែលអ្នកត្រូវចំណាយលើកម្ចីនោះក្នុង ១ ឆ្នាំ។ ការប្រាក់ប្រចាំខែតែងតែមើលទៅតិចតួច ប៉ុន្តែបូកបញ្ចូលគ្នាមួយឆ្នាំគឺច្រើនណាស់។

សន្សំលុយទុកសង្គ្រោះបន្ទាន់ ត្រូវមានប្រាក់សន្សំ "លុយត្រជាក់" ត្រៀមទុកយ៉ាងតិច ៣ ខែនៃចំណាយចាំបាច់របស់អ្នក។ ការមានលុយសន្សំនេះជួយការពារយើងមិនឲ្យត្រូវបង្ខំចិត្តខ្ចីលុយដែលមានការប្រាក់ខ្ពស់នៅគ្រាអាសន្ន។

✔️ជៀសវាងបង់ត្រឹមអប្បបរមា បើប្រើឥណទានកាត ត្រូវព្យាយាមបង់សង ពេញចំនួន រាល់ខែជានិច្ច។ នេះជាវិធីតែមួយគត់ដើម្បីចៀសវាងការរីកធំធាត់នៃ ការប្រាក់រួមដែលអាចលូកហោប៉ៅយើងយ៉ាងលឿនបំផុត។

💰 "បើ​អត់​មាន​គោលដៅ​ច្បាស់លាស់ ជីវិត​ហ្នឹង​ទៅ​មិន​ដល់​ណា​ទេ!"។ រឿង​ហ្នឹង​ពិត​ណាស់! ការ​មាន​គោលដៅ​ច្បាស់លាស់ គឺ​ដូចជា​យើង...
13/12/2025

💰 "បើ​អត់​មាន​គោលដៅ​ច្បាស់លាស់ ជីវិត​ហ្នឹង​ទៅ​មិន​ដល់​ណា​ទេ!"។ រឿង​ហ្នឹង​ពិត​ណាស់! ការ​មាន​គោលដៅ​ច្បាស់លាស់ គឺ​ដូចជា​យើង​មានផែនទី GPS សម្រាប់​ជីវិត​អ៊ីចឹង គឺ​ដឹង​ថា​ត្រូវ​ដើរ​ទៅ​ណា ហើយ​ចំណាយ​ពេល​ប៉ុន្មាន។

ការ​រីកចម្រើន​របស់​អ្នក​ដែល​មាន​គោលដៅ​ច្បាស់លាស់ គឺ​លឿន​និង​មាន​ប្រសិទ្ធភាព​ជាង​អ្នក​ដទៃ​ខ្លាំង​ណាស់។
✔️តោះមក​មើល​ថា​ តើ​គោលដៅ​ច្បាស់លាស់​ជួយ​ឲ្យ​យើង​រីកចម្រើន​បាន​យ៉ាងណា៖

១. ផ្តោត​អារម្មណ៍​ខ្លាំង​លើ​ចំណុច​សំខាន់
នៅពេល​យើង​មាន​គោលដៅ​ច្បាស់លាស់ យើង​ដឹង​ថា​ សកម្មភាព​ណា​ដែល​ត្រូវ​ធ្វើ និង​សកម្មភាព​ណា​ដែល​ត្រូវ​បោះបង់ចោល។ យើង​មិន​ចំណាយ​ពេល​វេលា និង​ថាមពល​ទៅលើ​រឿង​ឥតប្រយោជន៍​ទេ៖

រៀន​ចំណុច​ណា​ដែល​មាន​ប្រយោជន៍​ បើ​គោលដៅ​ចង់​បើក​ហាង​កាហ្វេ​នៅ​ឆ្នាំ​ក្រោយ យើង​នឹង​ផ្តោត​លើ​ការ​រៀន​ជំនាញ​ឆុងកាហ្វេ និង​គ្រប់គ្រង​លុយកាក់ជាជាង​រៀន​អ្វី​ផ្សេង។

លុយកាក់​ក៏​ដឹង​ថា​ ទុក​ធ្វើ​អី​ យើង​អត់​ចាយ​ខ្ចាត់ខ្ចាយ​ទេ ព្រោះ​យើង​ដឹង​ថា​លុយ​នេះ​ត្រូវ​យក​ទៅ​ប្រើ​សម្រាប់​គោលដៅ​ធំ​នៅ​ថ្ងៃ​មុខ។

❔ឧទាហរណ៍​៖ បើ​គោលដៅ​ចង់​សន្សំ ៛ ១៥,០០០,០០០ សម្រាប់​ប្រាក់​កក់​ផ្ទះ​ក្នុង​រយៈពេល ៣ ឆ្នាំ អ្នក​នឹង​មិន​ហ៊ាន​ទិញ​ទូរសព្ទ​ថ្មី​រំលស់​ដែល​អស់ ៛ ៣០០,០០០ រាល់ខែ​ទេ ព្រោះ​ដឹង​ថា​ ​វា​នឹង​រាំងស្ទះ​ផែនការ​ធំ។

២. ការ​វាស់វែង​លទ្ធផលដឹង​ថា​ ​ខ្លួនឯង​ជោគជ័យ ឬ​បរាជ័យ
ការ​រីកចម្រើន​ដោយ​គ្មាន​គោលដៅ គឺ​ដូចជា​រត់​ដោយ​បិទ​ភ្នែក​អ៊ីចឹង​ តែ​បើ​មាន​គោលដៅ​ច្បាស់ យើង​អាច​វាស់វែង​បាន៖

ដឹង​ថា​ត្រូវ​កែ​កន្លែង​ណា​ បើ​គោលដៅ​ថា​ ចង់​រក​ចំណូល​បន្ថែម ៛ ៤០០,០០០ ក្នុង​មួយខែ តែ​រក​បាន​តែ ៛ ១០០,០០០ យើង​ដឹង​ភ្លាម​ថា​ ​វិធីសាស្ត្រ​ដែល​កំពុង​ធ្វើ​មិន​ត្រូវ​ទេ ហើយ​ត្រូវ​កែប្រែ​យុទ្ធសាស្ត្រ។

មាន​កម្លាំងចិត្ត​បន្ត​ នៅពេល​យើង​សម្រេច​បាន​គោលដៅ​តូចៗដូចជា​ ​ការ​សន្សំ​បាន ៛ ៣,០០០,០០០​ យើង​នឹង​មាន​កម្លាំងចិត្ត​និង​ជំនឿ​ចិត្ត​ដើម្បី​បន្ត​ទៅ​មុខ​ទៀត។

៣. ភាព​អត់ធ្មត់ និង​ការ​តស៊ូមិន​បោះបង់​ងាយៗ
អ្នក​ដែល​មាន​គោលដៅ​វែងឆ្ងាយ គឺ​មាន​ភាព​អត់ធ្មត់​ខ្លាំង​ណាស់។ ពួកគេ​មិន​បោះបង់​ត្រឹម​ឧបសគ្គ​តូចតាច​ទេ៖

ដឹង​ពី​អត្ថន័យ​នៃ​ការឈឺចាប់​ នៅពេល​ជួប​បញ្ហា​ពិបាក​នៅ​កន្លែង​ធ្វើការ ពួកគេ​នៅតែ​ទ្រាំ​បាន ព្រោះ​ពួកគេ​គិតថា "ការឈឺចាប់​នេះ​ ​គឺ​ដើម្បី​សម្រេច​គោលដៅ​រយៈពេល ៥ ឆ្នាំ"។ ពួកគេ​មិន​មើល​តែ​បញ្ហា​សព្វថ្ងៃ​ទេ។

មិន​ចាប់​យកអ្វី​ផ្ដេសផ្ដាស​ ពួកគេ​មិន​ដូរ​ការងារ​រហូត ឬ​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​រហូត​ទេ ព្រោះ​ដឹង​ថា​ ​ភាព​ទៀងទាត់​និង​ការ​តស៊ូ​នឹង​នាំ​ពួកគេ​ទៅ​ដល់​គោលដៅ​ធំ​ដោយ​សុវត្ថិភាព។

☑️សរុប​មក​ បើ​ចង់​រីកចម្រើន​លឿន​និង​មាន​លទ្ធផល​ពិតប្រាកដ សូម​ចាប់ផ្តើម​កំណត់​គោលដៅ​ឲ្យ​ច្បាស់លាស់​តាំងពី​ថ្ងៃនេះ។ ការ​រីកចម្រើន​របស់​អ្នក​នឹង​កើតឡើង​ដោយ​មិន​មែន​ដោយ​ចៃដន្យ​ឡើយ តែ​ដោយសារ​តែ​អ្នក​ដឹង​ថា​អ្នក​ចង់​ទៅ​ណា។

💵 តើការចាប់ផ្តើមធ្វើរឿងតូចតាចនៅថ្ងៃនេះអាចផ្លាស់ប្តូរជីវិតអ្នកនៅថ្ងៃមុខបានដល់កម្រិតណា? សូមមើលលទ្ធផលដ៏ភ្ញាក់ផ្អើលទាំង ៤ ខា...
12/12/2025

💵 តើការចាប់ផ្តើមធ្វើរឿងតូចតាចនៅថ្ងៃនេះអាចផ្លាស់ប្តូរជីវិតអ្នកនៅថ្ងៃមុខបានដល់កម្រិតណា? សូមមើលលទ្ធផលដ៏ភ្ញាក់ផ្អើលទាំង ៤ ខាងក្រោម៖

១. 🧠 ជីវិត៖ ការសម្រេចចិត្តតូចផ្លាស់ប្តូរទិសដៅធំ
រឿងតូចតាចដែលអ្នកធ្វើជារៀងរាល់ថ្ងៃកំណត់ថាអ្នកជានរណានៅពេលអនាគត។ ការសម្រេចចិត្តចាប់ផ្តើមជារឿយៗ គ្រាន់តែការសម្រេចចិត្តក្រោកពីដំណេក ១ ម៉ោងមុនដើម្បីរៀនជំនាញថ្មី ឬហាត់ប្រាណ ក៏ធ្វើឲ្យថ្ងៃរបស់អ្នកផ្លាស់ប្តូរទាំងស្រុងដែរ។ កុំខ្លាចការសាកល្បងអ្វីដែលថ្មី!

២. 💼 ការងារ៖ ភាពពូកែធ្វើឲ្យអ្នកឡើងថ្លៃ
នៅពេលអ្នកក្លាយជាមនុស្សពូកែដែលគ្មានអ្នកណាជំនួសបាន តម្លៃរបស់អ្នកក៏កើនឡើងដែរ។ ការវិនិយោគលើជំនាញបន្ថែម ឧបមាថាបច្ចុប្បន្នប្រាក់ខែអ្នកគឺ ៛ ៥០០,០០០។ បើអ្នកចំណាយត្រឹមតែ ៛ ៤០,០០០ ក្នុងមួយខែដើម្បីរៀនវគ្គជំនាញបន្ថែម (ឧទាហរណ៍ Excel ឬភាសាចិន) ក្នុងរយៈពេល ១ ឆ្នាំ នោះជំនាញនេះអាចជួយឲ្យអ្នកឡើងប្រាក់ខែដល់ ៛ ៧៥០,០០០ ឬរកចំណូលក្រៅបានទៀតផង។

លទ្ធផល៖ ការអភិវឌ្ឍខ្លួនឯងរយៈពេល ១ ឆ្នាំ អាចផ្តល់ផលជាប្រាក់ចំណេញត្រឡប់មកវិញលើសពី ៛ ២៥០,០០០ ដងនៃដើមទុនដែលអ្នកបានចំណាយលើការរៀនសូត្រ។

៣.💰 ហិរញ្ញវត្ថុ៖ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលពីភាពទៀងទាត់
ភាពជោគជ័យធំផ្នែកហិរញ្ញវត្ថុមិនមែនមកពីការរត់លឿនទេ តែមកពីការដើរទៀងទាត់។

ការសន្សំតិចតួចរាល់ថ្ងៃ គ្រាន់តែការចាប់ផ្តើមសន្សំត្រឹមតែ ៛ ១០,០០០ រាល់ថ្ងៃ ដែលស្មើនឹង ៛ ៣០០,០០០ ក្នុងមួយខែ។ ក្នុងរយៈពេល ៥ ឆ្នាំ អ្នកនឹងមានប្រាក់សន្សំសរុបជាង ៛ ១៨,០០០,០០០ ដោយមិនទាន់គិតការប្រាក់។

ការចាប់ផ្តើមរកស៊ីបន្ថែម៖ បើអ្នកប្រើជំនាញដែលបានរៀនថ្មីដើម្បីរកចំណូលបន្ថែមត្រឹមតែ ៛ ៣០,០០០ ក្នុងមួយថ្ងៃពីការលក់អនឡាញ នោះក្នុង ១ ខែ អ្នករកបានបន្ថែម ៛ ៩០០,០០០។ លុយនេះអាចក្លាយជាទុនសម្រាប់អាជីវកម្មធំរបស់អ្នកនៅពេលខាងមុខ។

៤. 🩺 សុខភាព៖ ការវិនិយោគដ៏មានតម្លៃបំផុត
ការមើលថែសុខភាព គឺជាការវិនិយោគដែលល្អបំផុត ព្រោះវាជួយសន្សំលុយអ្នកពីការចំណាយលើពេទ្យ។

🔝ចំណាយលើការហាត់ប្រាណ vs ការចំណាយលើពេទ្យ៖
ការចំណាយលើការហាត់ប្រាណត្រឹមតែ ៛ ២០,០០០ ក្នុងមួយសប្ដាហ៍ អាចការពារអ្នកពីការចំណាយលើការព្យាបាលដែលអាចឡើងដល់ ៛ ៤,០០០,០០០ ឬលើសពីនេះក្នុងគ្រាអាសន្ន។

✔️ភាពជោគជ័យដ៏ធំចាប់ផ្តើមពីការសម្រេចចិត្តតូចតាចថ្ងៃនេះ។ កុំរង់ចាំអារម្មណ៍ “គ្រប់គ្រាន់” មកដល់ខ្លួនឯង។

“អភិវឌ្ឍខ្លួនឯង” បន្តទៀត បើថ្ងៃនេះអ្នកនៅតែ “មិនទាន់ពូកែគ្រប់គ្រាន់”។

“អភិវឌ្ឍខ្លួនឯង” បន្តទៀត បើថ្ងៃនេះអ្នកនៅតែ “មិនទាន់ល្អគ្រប់គ្រាន់”។

“អភិវឌ្ឍខ្លួនឯង” បន្តទៀត បើថ្ងៃនេះអ្នកនៅតែ “មិនទាន់រឹងមាំគ្រប់គ្រាន់”។

“អភិវឌ្ឍខ្លួនឯង” បន្តទៀត បើថ្ងៃនេះអ្នកនៅតែ “មិនទាន់ហោះហើរបានខ្ពស់គ្រប់គ្រាន់”។

“អភិវឌ្ឍខ្លួនឯង” បន្តទៀត រហូតដល់អ្នក “សក្តិសម” ជាមួយ “គោលដៅ” ដែលអ្នកចង់បាន។

“អភិវឌ្ឍខ្លួនឯង” មួយម៉ាត់ខ្លីៗតែ “អាចដោះស្រាយបាន” គ្រប់បញ្ហា។

"

តេលេក្រាម    t.me/solutionloan24
12/12/2025

តេលេក្រាម t.me/solutionloan24

"💰នេះ គឺជាគន្លឹះជួយឲ្យយើងគ្រប់គ្រងលុយបានល្អ មិនជំពាក់បំណុល និងមានលុយសល់សម្រាប់សន្សំ។ ខាងក្រោមនេះជា ៣ វិធីសាស្ត្រដ៏មានប្រ...
12/12/2025

"💰នេះ គឺជាគន្លឹះជួយឲ្យយើងគ្រប់គ្រងលុយបានល្អ មិនជំពាក់បំណុល និងមានលុយសល់សម្រាប់សន្សំ។ ខាងក្រោមនេះជា ៣ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលអ្នកអាចយកទៅអនុវត្តបានភ្លាមៗ៖

🔝១. វិធីសាស្ត្រស្រោមសំបុត្រ (ប្រើសាច់ប្រាក់សុទ្ធ)
វិធីសាស្ត្រនេះងាយស្រួលប្រើបំផុតសម្រាប់អ្នកដែលពិបាកគ្រប់គ្រងការចំណាយដោយកាត ឬកម្មវិធីទូរស័ព្ទ។

របៀបអនុវត្ត នៅពេលទទួលបានប្រាក់ខែ អ្នកត្រូវដកលុយជាសាច់ប្រាក់សុទ្ធមកបែងចែកដាក់ក្នុងស្រោមសំបុត្រផ្សេងៗគ្នា ទៅតាមចំណាយជាក់លាក់ប្រចាំខែ។

❔ឧទាហរណ៍៖
- ស្រោមសំបុត្រសម្រាប់ អាហារ និងគ្រឿងទេស​ ៛៥០០,០០០
- ស្រោមសំបុត្រសម្រាប់ ប្រេងឥន្ធនៈ/ជិះតាក់ស៊ី​៛២០០,០០០
- ស្រោមសំបុត្រសម្រាប់ ដើរលេង/កម្សាន្ត ៛១០០,០០០

នៅពេលលុយក្នុងស្រោមណាមួយអស់ គឺអ្នកមិនអាចចំណាយបន្ថែមលើមុខចំណាយនោះបានទេ រហូតដល់ខែក្រោយ។ នេះជួយឲ្យអ្នកមិនចាយលើសពីថវិកាដែលបានកំណត់។

🔝២. វិធីសាស្ត្រ ៥០/៣០/២០ (បែងចែកចំណូលងាយៗ)
នេះជាវិធីបែងចែកចំណូលជា ៣ ចំណែកដ៏មានប្រជាប្រិយភាព និងសមតុល្យបំផុតសម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុ៖

- ៥០% សម្រាប់តម្រូវការចាំបាច់ នេះជាការចំណាយលើអ្វីដែលអ្នកមិនអាចរស់នៅដោយគ្មានបានឡើយ។

❔ឧទាហរណ៍៖ ថ្លៃជួលផ្ទះ, ថ្លៃទឹកភ្លើង, ថ្លៃអាហារ, ការសងបំណុលដែលត្រូវសងជាប្រចាំ។

- ៣០% សម្រាប់ចំណាយដែលចង់បាន នេះជាការចំណាយដែលធ្វើឲ្យអ្នកសប្បាយចិត្ត តែមិនចាំបាច់សម្រាប់ជីវិត។

❔ឧទាហរណ៍៖ ថ្លៃកាហ្វេ, ដើរលេងក្រៅផ្ទះ, ទិញសម្លៀកបំពាក់ថ្មី, ថ្លៃអ៊ីនធឺណិត។

- ២០% សម្រាប់សន្សំ និងសងបំណុល ចំណែកនេះត្រូវយកទៅសន្សំសម្រាប់អនាគត ឬយកទៅសងបំណុលដែលមានការប្រាក់ខ្ពស់ ។

❔ឧទាហរណ៍៖ បើចំណូលសរុបគឺ ៛ ១,០០០,០០០ នោះ ៛ ២០០,០០០ ត្រូវតែបែងចែកទុកសម្រាប់សន្សំមុនគេ។

🔝៣. វិធីសាស្ត្រថវិកាសូន្យ (ប្រើលុយកាក់មានគោលដៅ)
គោលការណ៍នៃវិធីសាស្ត្រនេះគឺធានាថា រាល់ប្រាក់ដែលរកបានមានការងារត្រូវធ្វើ។ នៅពេលយកចំណូលដកនឹងចំណាយទាំងអស់ត្រូវតែសល់ ៛ ០ ។

របៀបអនុវត្ត អ្នកត្រូវរៀបចំបញ្ជីចំណាយទាំងអស់មុនពេលចាប់ផ្តើមខែ ហើយបែងចែកចំណូលសរុបទៅបំពេញមុខចំណាយទាំងនោះ។

❔ឧទាហរណ៍៖ បើចំណូលចូល ៛ ២,៥០០,០០០ អ្នកត្រូវបែងចែកឲ្យគ្រប់ ៛ ២,៥០០,០០០ ទៅលើមុខចំណាយ ដូចជា៖ ជួលផ្ទះ, អាហារ, វិនិយោគ, សន្សំ, បំណុល, រហូតដល់ប្រាក់សរុបដែលនៅសល់ក្នុងគណនីគឺ ៛ ០។

✔️គោលការណ៍សំខាន់ ការនៅសល់ ៛០ មិនមែនមានន័យថា អ្នកចាយអស់ទេ! វាមានន័យថា លុយរបស់អ្នកត្រូវបានបែងចែកទៅដាក់ក្នុងគណនី "សន្សំ"​ ឬ "វិនិយោគ"​ ដែលជាការងារមួយក្នុងចំណោមការងារផ្សេង។

Address

រាជធានីភ្នំពេញ
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ប្រឹក្សាបញ្ហាបំណុល នឹងអាជីវកម្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share