Headline Cambodia

Headline Cambodia ដំណឹងខ្លីៗពីគ្រប់ជ្រុងនៃសង្គមកម្ពុជា Breaking News From Cambodia

11/05/2026

ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅស្រុកស្អាង, មូលហេតុជនដៃដល់ខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន

11/05/2026

ប្រេងហក់ឡើង៤ដុល្លារ ក្រោយលោក ត្រាំ បដិសេធការឆ្លើយតបពីអ៉ីរ៉ង់ ចំពោះសំណើសន្តិភាពរបស់អាមេរិក

BYD និងក្រុមហ៊ុនរថយន្តចិនសម្រុកវាយលុកទីផ្សារក្រៅប្រទេស ខណៈការលក់ក្នុងស្រុកជាប់គាំង ៧ខែជាប់គ្នា
11/05/2026

BYD និងក្រុមហ៊ុនរថយន្តចិនសម្រុកវាយលុកទីផ្សារក្រៅប្រទេស ខណៈការលក់ក្នុងស្រុកជាប់គាំង ៧ខែជាប់គ្នា

08/05/2026

លិខិតមិត្តអ្នកអាន៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ពិតជា​សក្តិសម​បំផុត​ទទួល​​នូវ​គោរមងារ​ជា​ «បិតាឯកភាពជាតិកម្ពុជា»

(ភ្នំពេញ)៖ សព្វថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រជាជនកម្ពុជាចាត់ទុកថាជា «បិតាស្ថាបនិកសន្តិភាពកម្ពុជា» ដោយសារតែសម្ដេចបានតស៊ូរំដោះ ប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត និងបានស្វែងរកសន្តិភាពពេញបរិបូរណ៍ជូនជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយ "ឈ្នះ-ឈ្នះ" ព្រមទាំងបានដឹកនាំប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយប្រជាជនកម្ពុជាភាគច្រើនលើសលុបនិយមហៅថា «សម្ដេចពុក» ដែលប្រៀបប្រដូចទៅនឹងលោកឪពុក ប្រកបដោយព្រហ្មវិហារធម៌ តាមជួយបីបាច់ថែរក្សាប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។

យ៉ាងណាមិញ ក្រឡេកមើលអតីតកាល ក្នុងរយៈពេល ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជា ប្រទេសជាតិយើងមិនដែលមានការឯកភាពជាតិ ឯកភាពទឹកដី ដោយត្រូវហែកហួរដោយសង្គ្រាមផ្ទៃក្នុងប្រទេស ប៉ុន្តែក្រោយទទួលបានសន្តិភាពពេញបរិបូរណ៍ ប្រទេសកម្ពុជា មានការឯកភាពជាតិ គ្មានតំបន់អបគមន៍ និងគ្មានតំបន់ត្រួតត្រាផ្សេងគ្នានោះទេ ដោយបានបន្តថែរក្សាសន្តិភាពវែងជាងគេនៃប្រវត្តិសាស្ត្រ ដែលមានរយៈពេលជិត២៨ឆ្នាំ ហើយបច្ចុប្បន្នប្រជាជនកម្ពុជា អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ ប្រកបដោយសុខសុវត្ថិភាព និងគ្មានការភ័យខ្លាចណាមួយឡើយ ពោលគឺបច្ចុប្បន្នប្រទេសជាតិ កំពុងស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

បន្ថែមលើនេះ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុងទទួលរងការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ស្មារតីសាមគ្គីជាតិ ក្រោមដំបូលជាតិខ្មែរតែមួយ បានចាក់ស្រេះយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ដែលនេះ គឺជាស្មារតីឯកភាពជាតិ ប្រឆាំងទល់នឹងសត្រូវរួម គឺកងទ័ពឈ្លានពានថៃ តាមរយៈកម្លាំងមហាសាមគ្គី ការធ្វើពហិការ ពង្រឹងខឿនការពារជាតិ និងគាំទ្រជំហរដ៏រឹងប៉ឹងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅគ្រប់ដំណាក់កាលទាំងអស់ ផ្ទុយស្រឡះពីប្រវត្តិសាស្ត្រក្នុងអតីតកាល ដែលប្រទេសជាតិយើងរមែងមានការបែកបាក់ផ្ទៃក្នុង នៅពេលជួបប្រទះសង្គ្រាមផ្ទៃក្នុង ឬ សង្គ្រាមឈ្លានពានណាមួយនោះ។

បច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមគ្គទេសក៍បន្តវេនដ៏ស្វាហាប់ ប៉ិនប្រសប់ និងគតិបណ្ឌិត នៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តពូនជ្រំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងស្មារតីឯកភាពជាតិ» តាមគំរូវីរភាពដ៏អស្ចារ្យបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមានគុណសម្បត្តិយ៉ាងល្អឥតខ្ចោះសក្តិសមបំផុតជា «បិតាឯកភាពជាតិកម្ពុជា»៕

កំពត, ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦
ប្រជាពលរដ្ឋខេត្តកំពត

កម្ពុជា លើកទឹកចិត្តអាស៊ានស្វែងយល់លទ្ធភាពក្នុងការបង្កើតយន្តការបម្រុងទុកថាមពលអាស៊ាន និងធ្វើពិពិធកម្មប្រភពថាមពល ខណៈភាពតានតឹ...
08/05/2026

កម្ពុជា លើកទឹកចិត្តអាស៊ានស្វែងយល់លទ្ធភាពក្នុងការបង្កើតយន្តការបម្រុងទុកថាមពលអាស៊ាន និងធ្វើពិពិធកម្មប្រភពថាមពល ខណៈភាពតានតឹងសង្គ្រាមមជ្ឈឹមបូព៌ានៅតែបន្ត

08/05/2026

រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់លក្ខខណ្ឌងាយស្រួល ដល់វិស័យឯកជន ដើម្បីអភិវឌ្ឍន៍រ៉ែ និងថាមពល រាប់ទាំងការចម្រាញ់ប្រេង

08/05/2026

អគ្គនាយក SME Bank: កំណើនសេដ្ឋកិច្ចកម្ពុជាខ្ទង់ ៤% នៅឆ្នាំ២០២៦ ជាតួលេខមិនអាក្រក់ពេកទេ ធៀបប្រទេសក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍ការជជែករឿងទុរេន។ សម្តេចមានប្រសាសន៍ថា សម្តេចជាអ្នកកំពង់ចាម ទុរេនកំពង់ចាម មិនទាន់មានលទ្ធភា...
07/05/2026

សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍ការជជែករឿងទុរេន។ សម្តេចមានប្រសាសន៍ថា សម្តេចជាអ្នកកំពង់ចាម ទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅបាត់ដំបង​នោះទេ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Headline Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Headline Cambodia:

Share