03/01/2026
៙. កន្លងឆ្នាំចាស់ចូលឆ្នាំថ្មី ជីវិតជោគជ័យថ្លៃព្រះធម៌
ឆ្នាំចាស់ផ្ទេរបទពិសោធល្អ ឆ្នាំថ្មីបន្តពរថែចិត្ត។
ឆ្នាំថ្មីតែថ្ងៃនៅបើកមេឃ ទោះវ័យបានចែកចាស់ជីវិត
តែ « តថតា » ដូច្នោះពិត ខ្លួននៅជាមិត្តនឹងខ្លួនឯង។
ខ្ញុំដាម្មាហូមសូមត្រេកអរ ធ្វើការបន្តធម៌កោតក្រែង
រស់រួមសាសនាព្រះសម្ដែង ចាត់ចែងជីវិតពេលជិតក្ស័យ។
ដឹងគុណបុណ្យបានឱ្យនៅរស់ ដឹងគុណគ្រប់អស់បុព្វការី
ដឹងគុណញាតិមិត្តស្និទ្ធចាស់ថ្មី រួមដៃតេជះព្រះសាសនា។
អរគុណដែនដីសុវណ្ណភូមិ ប្រទេសដល់ព្រមព្រះសាស្ដា
ព្រះត្រៃបិដក អដ្ឋកថា ព្រះបុព្វាចារ្យរក្សាទុក ។
ខ្ញុំសូមប្រាថ្នា វិវដ្ដៈ សងសង្សារចក្រជូនម្ចាស់ស្រុក
ដោយបុណ្យដែលមានធម្មទានសុខ
តទៅជាតិមុខផុតទុក្ខហោង.៕៚