26/12/2025
ដែនដីខ្មែរប្រែថាសុវណ្ណភូមិ
ខ្មែរគ្រប់ភូមិរម្យណីយស្ថាន
រៀងដរាបតមកតាំងពីបុរាណ
ខ្មែរយើងបានរួបរួមសាមគ្គី។
ថ្ងៃមួយមានសត្រូវប្រទូសរ៉ាយ
ខ្មែរគ្រប់កាយស្ម័គ្រចិត្តប្ដូរជីវី
សឹកសង្គ្រាមឈាមស្រក់លើប្រឹថពី
ព្រះភូមីរិទ្ធិវង្សគង្គា។
កម្ពុជាឯករាជ្យបានឃ្លាតពីទុក្ខ
ខ្មែរបានសុខទាំងអស់គ្រប់អាត្មា
សូមទេវតាឱ្យពរសព្ទសាធុការ
ព្រះមហាក្សត្រយើងគ្រប់គ្រងផែនដី។