24/08/2025
បេីសិនខ្ញុំប្រាប់ថា ទំនិញថៃនាំចូលកម្ពុជាមានតម្លៃជាង 10000 លានដុល្លារ/ឆ្នាំ ពលករខ្មែរ ១.៥ លាននាក់នៅថៃ រកចំណូលអោយសេដ្ឋកិច្ចថៃជាង 40000 លានដុល្លារក្នុងមួយឆ្នាំ ដោយពុំចាំបាច់និយាយរឿងអ្វីផ្សេងទៀត តេីអ្នកមេីលឃេីញថា សេដ្ឋកិច្ចថៃនឹងដួលរលំទេ ក្នុងកំឡុងពេលដ៏ខ្លីខាងមុខ ខណ:ពេលដែលខ្មែរយេីងឈប់ទិញទំនិញថៃ ហេីយពលករជាង ១លាននាក់ត្រឡប់ចូលស្រុកវិញ។ ថៃត្រូវបាត់បង់លុយជាង 50000លានដុល្លារក្នុងមួយឆ្នាំនដែលជាលុយដ៏ច្រេីនសន្ធឹកសន្ធាប់ ដែលអាចធ្វេីប្រទេសថៃទាំងមូលជួបវិបត្តិបាន។ ដូចនេះ យុទ្ធសាស្រ្តត្រជាក់ៗរបស់រដ្ឋាភិបាលកម្ពុជា គឺបែបនេះណា មិនមែនខ្លាចថៃ ឬចាញ់ប្រៀបថៃនោះទេ។ បេីខ្លាច មិនមែនវាយ៥ ថ្ងៃទេ ហេីយក៏មិនមែនវាយលេងៗនោះដែរ គឺវាយមួយទំហឹង ហេីយប្តូរយុទ្ធសាស្ត្រមកត្រជាក់ៗវិញ តែអាត្រជាក់ៗនេះ ថៃនឹងរលំបែបរលាយ។ នៅក្នុងសេដ្ឋកិច្ចវិទ្យា ប្រទេសឆ្លាតគេថែរក្សាប្រទេសអ្នកទិញណាស់ ព្រោះប្រទេសអ្នកទិញ ជាអ្នកចិញ្ចឹមសេដ្ឋកិច្ចគេ។ ប្លែកអីតែថៃ គម្រាមឈប់លក់ទំនិញអោយអតិថិជន ហាហា។ ចង់សួរថាតេី ថៃអាចរកទីផ្សារពីណាមកជំនួសកម្ពុជាបាន ដែលមានទំហំទឹកប្រាក់ដ៏ច្រេីនបែបនេះ? តេីថៃអាចទៅរកពលករពីណាមកជំនួសពលករខ្មែរបាន ដែលមានតម្លៃទាប មានវប្បធម៌ដូចគ្នា ស្រួលនិយាយស្រួលប្រេី ក្នុងចំនួនដ៏ច្រេីនបែបនេះ? ការទូតអន្តរជាតិថៃចាញ់ហេីយ ច្បាប់អន្តរជាតិក៏ថៃចាញ់ហេីយ សេដ្ឋកិច្ចក៏នឹងជួបវិបត្តិទៀត តេីយេីងទាំងអស់គ្នាមេីលឃេីញការពិតទេ? ហេតុអ្វីអ្នកខ្លះបែរជាថា ខ្មែរចាញ់ប្រៀបទៅវិញ ខ្ញុំមិនយល់។ នៅក្នុងយុទ្ធសាស្ត្រ នេះ មានតែថៃទេដែលត្រូវមកសុំខ្មែរចរចារ ហេីយវាជាការពិត ដែលថៃនឹងសុំយេីងចរចារ ទោះយូរឬឆាប់។ ថាក់ស៊ីនខ្លួនឯងក៏ធ្លាប់និយាយដែរថា ជំលោះខ្មែរថៃនេះ ជាជំលោះសាកល្បងភាពអត់ធ្មត់ជ្រមុជទឹក ថាតេីអ្នកណាទ្រាំបានយូរជាង។ នៅសល់តែរឿងមួយប៉ុណ្ណោះ ដែលយេីងត្រូវបារម្មណ៍ តេីខ្មែរអាចឈប់ប្រេីផលិតផលថៃបានទេ? នេះជារឿងរបស់ពួកយេីង ដែលត្រូវធ្វេីទាំងអស់គ្នា ដេីម្បីប្រទេសយេីងឈ្នះ។ សមរភូមិមុខ មានបងបងវិរ:កងទ័ពអ្នករ៉ាប់រង សមរភូមិការទូត មានរដ្ឋាភិបាលអ្នករ៉ាប់រង់ សមរភូមិសេដ្ឋកិច្ច គឺជាទំនួលខុសត្រូវរបស់ពួកយេីង។ បេីយេីងដឹងថា គ្រាន់តែពួកយេីងឈប់ប្រេីផលិតផលថៃ យេីងនឹងឈ្នះ តេីយេីងនឹងឈប់ប្រេីទេ? បេីយេីងដឹងថា សមរភូមិលេីកនេះ ជាសមរភូមិរបស់ពួកយេីង ដេីម្បីជាតិយេីង ដេីម្បីវិរៈកងទ័ពលីយេីង ដេីម្បីកូនចៅជំនាន់ក្រោយយេីង ដេីម្បីផលិតផលក្នុងស្រុករបស់យេីង ដេីម្បីបង្កេីតការងារក្នុងស្រុកយេីង ដេីម្បីកិត្តិយសជាតិយេីង ដេីម្បីបញ្ឈប់ការមេីលងាយ និងជិះជាន់ប្រទេស និងប្រជាជនយេីង តេីបងប្អូនអាចឈប់ប្រេីផលិតផលថៃបានទេ? ខ្ញុំសួរថាបានទេ? បេីបាន ជួយ share ហេីយពន្យល់កូនចៅ មិត្តភ័ក្ត បងប្អូន អ្នកនៅជុំវិញខ្លួន អោយឈប់ប្រេីផលិតផលថៃ ហេីយប្រាប់ពួកគាត់ថា យេីងរួមគ្នា យេីងនឹងឈ្នះ។ កូរ៉េខាងត្បូង ក្រោយសង្គ្រាម អ្វីដែលធ្វេីអោយសេដ្ឋកិច្ចប្រទេសនេះរីកឡេីងខ្លាំងបាន ដោយសារប្រជាពលរដ្ឋ 99% ជួយគាំទ្រផលិតផលក្នុងស្រុក ។ ប្រេីទូរស័ព្ទ Samsung ប្រេីឡាន Hyundai និងផ្សេងៗទៀត។ យេីងក៏អាចធ្វេីបានដែរ ដេីម្បីបង្កេីតប្រវត្តិសាស្ត្រដែលមានមោទនភាពមួយទុកអោយមនុស្សជំនាន់ក្រោយអាន ថាសម័យពួកយេីង អាចធ្វេីអោយសេដ្ឋកិច្ចថៃរលំបាន ហេីយជំនាន់ពួកយេីង ជាជំនាន់ដែលថៃលែងហ៊ានមេីលងាយកម្ពុជា។ ពលករខ្មែរជាង ១ លាននាក់ សុខចិត្តអត់ការងារធ្វេី ត្រឡប់ចូលស្រុក គាត់មិនស្តាយផង ចុះយេីងអ្នកនៅក្នុងស្រុក គ្រាន់តែឈប់ប្រេីផលិតផលថៃ ហេតុអ្វីធ្វេីមិនបាន? ឈប់ទៅបងប្អូនអេីយ ដេីម្បីលេីកកម្ពស់ផលិតផលក្នុងស្រុក ហេីយបង្កេីតការងារថ្មីៗអោយបងប្អូនខ្មែរយេីងដែលត្រឡប់ពីថៃមកវិញ។ ធ្វេីបានទេ? គ្រាន់តែឈប់ប្រេីផលិតផលថៃ ស្មេីនឹងបង្កេីតការងារថ្មីអោយពលករកម្ពុជា។
Copyright Sakarach Nov