Kiddo novels-ឃីតដូ

Kiddo novels-ឃីតដូ 🥰I writing with my dream.You reading with your dream. So,we have the same destination. 🥰Let enjoy my novels💖🙏
By a Independence Author: Kiddo 😚

24/04/2025

ខែឧសភាជាខែកំណេីតរបស់ឃីតដូ​ និងកូន​ 💖អញ្ចឹងអេតមីននាំអ្វីពិសេសមកអោយមិត្តអ្នកអាន​ 🤫🤫🤫

អាន់ហ្គាសស្តុន​ធ្វេីធុរះកិច្ចច្រេីនមុខដូចជាក្រុមហ៊ុននាំចេញនាំចូល​ អចលនទ្រព្យ​ មន្ទីរពេទ្យ​ សាលាឯកជនលំដាប់អភិជន​អគារពាណិជ...
12/04/2025

អាន់ហ្គាសស្តុន​ធ្វេីធុរះកិច្ចច្រេីនមុខដូចជាក្រុមហ៊ុននាំចេញនាំចូល​ អចលនទ្រព្យ​ មន្ទីរពេទ្យ​ សាលាឯកជនលំដាប់អភិជន​អគារពាណិជ្ជកម្ម​ ផ្សារទំនេីប​និងសណ្ធាគារជាមួយកាស៉ីណូ​ ល្បែងអនឡាញគ្រប់ប្រភេទ​ ដោយសុទ្ធសឹងតែនៅក្រោមបក្ខសម្ព័ន្ធរបស់អាន់ហ្គាស់ស្តុនគ្រុប​ តែអ្វីដែលធ្វេីឲ្យក្រុមហ៊ុនយក្សប្រចាំកាណាដានេះជាមហាអំណាចសេដ្ធកិច្ចរបស់កាណាដា​ ដោយសារតែ​ អាន់ហ្គាស់ស្តុននេះហេីយ​ គឺជាក្រុមហ៊ុនដែលផលិត និងនាំចេញប្រេងឆៅដ៏ធំជាងគេរបស់ពិភពលោក
ប្រេងឆៅរាប់សិបលានបារែលត្រូវក្រុមហ៊ុនខ្នាតយក្សមួយនេះ​ បូមមកពីខ្សាច់ប្រេងនៅអាល់បឺតា​ នាំចេញទូទាំងពិភពលោកជារៀងរាល់ថ្ងៃ​ ពិសេសគឺ​ប្រទេស​អាមេរិកដែលមានអ្នកចាំទទួលចូលស្រាប់គឺ​ ម៉ាក់ឃេនស៉ី​គ្រុបសម្រាប់ធ្វេីការចែកចាយបន្តក្នុងអាមេរិចនឹងអាចសាយភាយដល់មិចស៉ិចកូខ្លះ។
អ្នកគ្រប់គ្រងសម្ពន្ធ័យក្សមួយនេះ​ គ្មានអ្នកណាក្រៅ​ពី​ ដេវ៉ីសខូស​ អាន់ហ្គាស់ស្តុន​ បុរសសង្ហារ​ ម្ចាស់កែវភ្នែកពណ៌ទឹកប៊ិចចាស់ពោរពេញទៅដោយល្បិច​ ត្រជាក់ស្រេង​ បុគ្គលិកលក្ខណះខាងក្រៅធ្វេីអោយអង្រួនចិត្តមនុស្សស្រីស្ទេីរកន្លះទ្វីប​ មិនថារូបសម្បត្តិ​ ទ្រព្យសម្បត្តិ​ គឺប្រុសម្នាក់នេះល្អឥតខ្ចោះ​។ គេជាទីប្រាថ្នារបស់នារីគ្រប់រូប​ តែមិនមែនជាទីប្រាថ្នារបស់មហាសេដ្ធីប្រាំពីរនាក់ទៀតរបស់ក្រុមជីអេច​ ព្រោះដេវ៉ីសខូសនេះចូលចិត្តប្រេីល្បិច​ ខ្សែរលេី​ ជារឿយ​ៗដោយម្នាក់ៗតាមមិនចង់ទាន់​។

ហិហិ​ ឃីតដូ​ មកអួតកូនបន្តិច​ ដេវ៉ីសខូស​ នុះអី​ ☺​ ល្បិចណាស់សុទ្ធតែថាឲ្យពួកម៉ាក(G7)បេីមិនផ្គត់ផ្គង់ប្រេងឲ្យ​ ឡាននឹងមិនទៅមុខ​ យន្តហោះមិនហោះ​ កប៉ាល់មិនហែល​😪 និយាយទៅខ្មេីតហេីយប៉ិនកូរគេកូរឯង​ ម្ដងឡេីងថ្លៃម្ដងចុះថោក(ប្រេងឆៅឬ​Crude oil) តាមក្បាលវ៉ាល់ខ្លួនឯងអត់ខ្វល់អ្នកណា​ 😪
😂តែមកប៉ះ​ ម៉ូម៉ូ​ ឲ្យស្ពៃ​ 😂
ដោយ:​ ឃីតដូ

12/04/2025

☺☺☺

10/04/2025

ចង់បានប្តីដូចហ្វាល់រ៉ាដូម៉ាកឃេនស៉ី(ជំពប់ស្នេហ៍ទេពធីតា)​មែនទេ?
អ្នកអាននឹងប្ដូរចិត្តពេលបានអានរឿងរបស់
ដេវ៉ីសខូសអាន់ហ្គាស់ស្តុន​ (ស្តេចប្រេងកាណាដានុះអី)​😌​ និយាយទៅបងល្បិចច្រេីន​តែរឿងបារ​ម្ភនឹងមេីលមកប្រពន្ធក្មេងតូចដល់ចាស់នេះ​ លេីកពានអោយ​ ដេវ៉ីសខូស​ 😄😀

ហិហិ​ 📣☺
09/04/2025

ហិហិ​ 📣☺

ម៉េចហេីយជីវិត​  បោកគេអ្ហេ៎​ 😏😄😅🙏
07/04/2025

ម៉េចហេីយជីវិត​ បោកគេអ្ហេ៎​ 😏😄😅🙏

វ៉ាក់អេ....👏
ផ្តើមរឿង
ភោជនីយដ្ឋានឡាលេហ្សង់ (ទិីក្រុងតូរិនតូ)
សំលេងវុីយូឡុងលេងបទ របស់កូរ៉េ តែវាពិរោះនឹងបានទាញអារម្មណ៍អ្នកស្តាប់ឲ្យប្លែកបែបមិនធ្លាប់លឺ។ នៅជ្រុងម្ខាងនៃភោជនីយន៍ដ្ឌានដែលជាតុសម្រាប់ភ្ញៀវវុីអាយភី ជាកន្លែងផ្តល់ភាពផ្ទាល់ខ្លួនឲ្យភ្ញៀវល្អបំផុត។
«អ្នកណាមកលេងភ្លេងស្អីកណ្តាលថ្ងៃបែបនេះ? បទចំលែកទេលោក?» បុរសជនជាតិព្រុយណេដែលជាម្ចាស់រោងចក្រផ្គត់ផ្គង់ប្រេងម្នាក់របស់ ដេវុីសខូស និយាយឡើងបែបហួសចិត្ត តែភ្នែកមានពន្លឺរពេញចិត្តនឹងភ្លេងកំពុងបន្លឺរសូរសៀងអោយឃើញច្បាស់។
«ចំលែក តែក៏ពិរោះ» ដេវុីស តប ភ្លេងកាន់បន្លឺរអារម្មណ៍ហត់នឿយរបស់គេក៏កាន់តែធូរស្រាល។
អ្នកកំលោះបង្វែរមើលទៅឆាកតន្រ្តីនៃភោជនីយន៍ដើម្បីមើលថាតើតន្ត្រីករមកពីខាងណា ជាអ្នកណា បានជាអាចទាញអារម្មណ៍មនុស្សម្នាទាំងអស់នៅទីនេះឲ្យចាប់ចិត្តនឹងសម្លេងតន្តីលន្លង់លន្លោចទាំងថ្ងៃគ្រប់គ្នាបែបនេះ។ ភ្នែកពណ៌ទឹកសមុទ្រចាស់ស្ទើរតែជាពណ៌ទឹកប៊ិចកន្ត្រាក់បន្តិច មុននឹងប្រើខ្សែរភ្នែកសំលឹងមុតកាត់តាមកញ្ចក់បន្ទប់ផ្ទាល់ខ្លួនមើលទៅខាងក្រៅ។
រាងតូចច្រមិច ក្នុងឈុតរ៉ូបសត្រឹមកណ្តាលភ្លៅ មានអាវខូប៊យពាក់ចំហរឡេវបន្ថែម ស្បែកជើងស្បែកពណ៌ត្នោត សុីជាមួយសក់ពណ៌ត្នោតរលោងត្រង់ភ្លឹងដល់ចង្កេះ។ មុខមូលក្រឡង់តូចស្អាត លំអរដោយភ្នែកធំៗច្រមុំខើចស្រួច។
«លោក...»
«...» បុរសអ្នកជំនួញព្រុយនេត្រូវស្ងាត់សំដី មិនចង់រំខានព្រោះដឹងថាដៃគូរសន្ទនារកំពុងបណ្តែតអារម្មណ៍តាមក្រមុំតូចកូតវុីយូឡុងហើយ។
ទោះមើលពីចំងាយក៏ដឹង ថាម្ចាស់រាងតូចស្រស់ស្អាតកម្រឹតណា បើកុំតែគេត្រូវហាម លត់ដុំជាមួយវិនយ័សញ្ជាតិ្តសាសនាម្លេះសម្ភនឹងចាប់ចិត្តជាមួយនាងដែរហើយ។ កូនចៅក្បែរខ្លួន ពិសេសមនុស្សជំនិត មានប្រផ្នូលថានារីលើឆាកក្លាយជាចំណាប់អារម្មណ៍របស់ចៅហ្វាយកំពូលល្បិចរបស់ខ្លួន។ ហើយក្នុងចិត្តពួកគេវិភាគថាមិនដឹងជារឿងអកុសលឬក៏សំណាងចំពោះនាង ហើយភាគរយខ្ពស់ដែលមិនរួចខ្លួនពីកណ្តាប់ដៃឥន្ទ្រីដូចចៅហ្វាយខ្លួនទេ។
ដោយខ្សែរភ្នែកផ្ទៃមេឃចាស់នោះបង្ហាញមកច្បាស់ទែងយ៉ាងនេះ ទោះនាងជាអ្នកណាក៏ ដេវុីសខូស ត្រូវស្គាល់ជាតិ ប៉ះយល់ឲ្យបានយ៉ាងតិចម្ដងដែរ។
«ចៅហ្វាយ...»
«ទៅសើុបទៅ កាន់លឿនកាន់តែល្អ» ដេវុីសខូស ផ្តល់សញ្ញាឲ្យមនុស្សជំនិតមកជិតមុននឹងខ្សឹបប្រាប់តិចៗ ទាំងភ្នែកនៅបាញ់មើលទៅរាងល្អិតពីចំងាយ។
«បាទ?»
«នៅមិនយល់ទៀតហេ៎?» ដេវុីសខូស ងាកមកសួរកូនចៅដោយចំៗធ្វើឲ្យ រីគគេន ងក់ក្បាលទាំងងីងើទទួលបញ្ជារចៅហ្វាយ។
«បាទយល់ទាន!» រីគគេន តបទាំងលួចមើលក្រមុំតូចលើឆាកមុននឹងលេបទឹកមាត់អួលៗក្អឹក។

ក្រោយពីប្រាប់កូនចៅចប់ ដេវុីសខូស ញញឹមញញែមងាកមកនិយាយជាមួយដៃគូជំនួញដោយឬកពារធម្មតាវិញ ទាំងភ្នែកលួចដៀងទៅលើឆាកម្ដងម្កាល។
ប្រហែលដប់ប្រាំនាទីកន្លងទៅសំលេងភ្លេងវុីយូឡុងដែលលេងចប់បទទីបីជាបទPerfect របសលEd Sheeran ហើយបានបញ្ឈប់ក្រោមសំលេងទះដៃពីភ្ញៀវគ្រប់គ្នា។ នាងក្រមុំឱនបន្តិចជាការអគុណស្នាមញញឹមលេចស្រស់ មុននឹងនាងឱនម្ដងទៀតហើយក៏ដើរចុះពីលើឆាក។

ប៊េវប៊េវ... ចង់ដឹងល្បិចរបស់ស្តេចប្រេង ប្រើជាមួយកញ្ញាយូធូបបឺសែនឆ្នាស់មានអ្វីខ្លះ? សូមតាមដានបន្តទៀត ដោយមិនដឹងថាពេលណា 😜😜😜
#ឃីតដូ
#ជំពប់ស្នេហ៍សេរ៊ី
#ជំពប់ស្នេហ៍ក្រមុំឆ្នាស់

ដាក់មួយក្អឹក​ រហ័សរហួនតែម្ដង😌
14/01/2025

ដាក់មួយក្អឹក​ រហ័សរហួនតែម្ដង😌

12/01/2025

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Kiddo novels-ឃីតដូ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share