MCK News

MCK News សូមស្វាគមន៍មកកាន់ ផេកផ្លូវការរបស់ស

06/12/2025

Welcome to MCK News

ករណីប្រទះឃើញសាកសពអណ្ដែតទឹក(នៅក្នុងវ៉ាលី)នៅស្រុកកៀនស្វាយ(ខេត្តកណ្តាល)កើតហេតុនៅថ្ងៃ ចន្ទ០៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២...
04/03/2025

ករណីប្រទះឃើញសាកសពអណ្ដែតទឹក(នៅក្នុងវ៉ាលី)នៅស្រុកកៀនស្វាយ

(ខេត្តកណ្តាល)
កើតហេតុនៅថ្ងៃ ចន្ទ០៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០"០០នាទី ។
-ចំណុចភូមិព្រែកស្វាយ២ ឃុំកំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។
*ជនរងគ្រោះចំនួន០១នាក់* ភេទប្រុស
-មិនស្គាល់អត្តសញ្ញាណ
បើតាមសមត្ថកិច្ចបានឱ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតខាងលើ មានប្រជាពលរដ្ឋគាត់ដើរដាក់បង្កៃនៅតាមប្រលាយយវរៈ០៥ ភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាលហើយក៏បានប្រទះឃើញវ៉ាលីមួយអណ្ដែតទឹក ភ្លាមនោះគាត់ក៏បានរូតមើល ក៏ប្រទះឃើញសាកសពនៅក្នុងវ៉ាលី ភ្លាមនោះគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយសហការជាមួយផ្នែកកោសល្យវិច័យស្រុកកៀនស្វាយ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើវ៉ាលីនោះ ឃើញថានៅក្នុងវ៉ាលីនោះពិតជាមានសាកសពមនុស្សប្រុសប្រាកដមែន តែមិនស្គាល់អត្តសញ្ញាណទេ។
*បញ្ជាក់* នៅក្នុងវ៉ាលីមានដំដែកពីរដុំ(សម្រាប់ហាត់ប្រាណ)នៅជាប់ជាមួយ។

អធិការរងនគរបាលខណ្ឌ៧មករាម្នាក់ បើករថយន្តធ្លា.ក់ស្ពានបណ្តាល កូនស្រីម្នាក់ស្លា.ប់ និងរងរបួ.សធ្ង.ន់ ស្រាល៤នាក់  ភ្នំពេញ ៖ បុ...
21/02/2025

អធិការរងនគរបាលខណ្ឌ៧មករាម្នាក់ បើករថយន្តធ្លា.ក់ស្ពានបណ្តាល កូនស្រីម្នាក់ស្លា.ប់ និងរងរបួ.សធ្ង.ន់ ស្រាល៤នាក់

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលខណ្ឌ៧មករា បានបើករថយន្តលុចស៊ីស RX330មួយគ្រឿង និងមានអ្នករួមដំណើរ ០៤នាក់ បានធ្លា.ក់ពីលើស្ពាន បណ្តាលឲ្យក្មេងស្រីម្នាក់ស្លា.ប់ និងមនុស្ស០៤នាក់ទៀតរបួ.សធ្ង.ន់ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១១ និង៣០យប់ ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចស្ពានបាក់ផ្លូវជាតិ លេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលខណ្ឌ៧មករា(អធិការរងទទួលផែនអន្តរាគមន៍)មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ចំណែកអ្នករួមដំណើរមានមនស្ស០៤នាក់គឺទី១ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រងរបួ.សធ្ង.ន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ទី២ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ ស្លា.ប់នៅកន្លែងកន្លែងកើតហេតុ ។ ទី៣ ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រងរបួ.សធ្ង.ន់បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា និងទី៤ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោរងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកលុចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-8503 ជិះជាលក្ខណៈគ្រួសារមានគ្នា៥នាក់ ប្តី ប្រពន្ធ និងកូនប្រុសស្រី ៣នាក់ ដោយបុរសជាឪពុកដែលគេស្គាល់ថា ជាមន្ត្រីនគរបាលខណ្ឌ៧មករា បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅពីកើតទៅលិច ក្នុង ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយគេសង្ស័យថាអ្នកបើកងងុយដេកងោកមួយភាំងទើបធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ពីលើផ្លូវចូលចំហៀងស្ពាន បណ្តាលឲ្យដាំក្បាលក្រឡាប់ធ្លាក់ចូលប្រឡាយក្រោមស្ពានដែលអត់មានទឹកបណ្តាលឲ្យខ្ទាតមនុស្សចេញពីរថយន្ដរប៉ាត់រប៉ាយ បណ្ដាលឲ្យក្មេងស្រីម្នាក់ ត្រូវជាកូនទី២បានស្លាប់នៅក្រោមស្ពាន។ រីឯឪពុកម្ដាយ និងកូនប្រុសស្រី សរុប០៤នាក់ ទៀតរងរបួសធ្ងន់ស្រាលត្រូវបានដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោ យក ទៅសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញផ្នែកចរាចរណ៍ខណ្ឌ បានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំពីដំណើររឿង និងបានទាក់ទងទៅសាច់ញាតិគ្រួសារជនរងគ្រោះឲ្យមកកន្លែងកើតហេតុ។ ហើយស.ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយធ្វើដំណើរដែលរងការខូចខាត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំប្រគល់ឲ្យជនរងគ្រោះនាពេលក្រោយ៕

ឡានបីគ្រឿងបុកបន្តកន្ទយគ្នានៅលើផ្លូវ ៦០ ចុះពី ស្ពានអាកាស ភ្លោះ នៅ ចំណុច ប្រសព្វ មហាវិថីសម្តេច តេជោ ហ៊ុន សែន និង ផ្លូវជាតិ...
09/02/2025

ឡានបីគ្រឿងបុកបន្តកន្ទយគ្នានៅលើផ្លូវ ៦០ ចុះពី ស្ពានអាកាស ភ្លោះ នៅ ចំណុច ប្រសព្វ មហាវិថីសម្តេច តេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង ៧ យប់ ថ្ងៃទី ០៩ ខែកុម្ភៈ នេះ។ តាមរបាយការណ៍បឋម មិនមានមនុស្សគ្រោះថ្នាក់ទេ។

ដំណឹង​ចុង​ក្រោយ ៖ នៅ​ម៉ោង​០៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រានេះ កូនស្រីតូច​ដែលរងរបួស នាង​បាត់បង់​ជីវិត​ហើយ ខណៈ​សមាជិក​ម...
10/01/2025

ដំណឹង​ចុង​ក្រោយ ៖ នៅ​ម៉ោង​០៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រានេះ កូនស្រីតូច​ដែលរងរបួស នាង​បាត់បង់​ជីវិត​ហើយ ខណៈ​សមាជិក​មួយ​គ្រួសារ​មាន​គ្នា​ ០៤​នាក់ បាន​ស្លា​.​ប់​០៣​នាក់​ហើយ នៅ​សល់​តែ​ម្តាយ​(​របួស​ដាច់​ជើង​)​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍បង្ក​ឡើង​ដោយ​បុរស​​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ បើកបរ​រថយន្ត​ម៉ាក Toyota TACOMA ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Click (បញ្ច្រាសទិសគ្នា) ពេញទំហឹងប៉ើង​ខ្ទាត​ទាំង​ម៉ូតូ​ហោះ​ទៅ​លើ​ចិញ្ចើម​ផ្លូវ រីឯ​រថយន្ត​ក្រ​ឡប់​ផ្ងារជើង បណ្តាល​អោយ​ស្ត្រី​ជា​ម្តាយ រង​របួស​ដាច់​ជើង ចំណែកឯ ឪពុក និង​កូនប្រុស​ស្រី ២​នាក់​ទៀត បាន​ស្លា​.​ប់​ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ ។

ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​មហាវិថី​៦០​ម៉ែត្រ ជិត​ផ្សារ​ទំនើប​អ៊ី​ន​អន​៣ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅល្ងាច​ថ្ងៃ​១០ ខែមករា ឆ្នាំ២០២៥ ​។ ចំពោះ​អ្នកបើកបរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ប្រគល់​ជូន​សមត្ថកិច្ច នាំ​ទៅ​ប៉ុស្តិ៍​វាស់​អាកុល រក​ឃើញ​កម្រិត​អាកុល ០,៤៦mg/L ហេតុការណ៍​នេះ​ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕

ស្ទេីរតែមិនចង់ជឿ​ តារា​Rap (​ លោក​ Ruthko )​ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ បុ..កគ្នាជាមួយរថយន្តលុចសុីស​RX330 ស្លាកលេខ​ ...
05/01/2025

ស្ទេីរតែមិនចង់ជឿ​ តារា​Rap (​ លោក​ Ruthko )​ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ បុ..កគ្នាជាមួយរថយន្តលុចសុីស​RX330 ស្លាកលេខ​ ខេមរភូមិន្ទ​09​ .​ 2-4771​ បណ្ដាលឲ្យ.ស្លា....ប់បាត់បង់-ជី-វិ-ត-ភ្លាមៗយ៉ាងអាណោ-ចអាធ័..ម​ នៅលេីផ្លូវ៦០ម៉ែត្រ​ ក្បែរបុរីប៉េងហួត​ សង្កាត់ចក្រអង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​

វេលាម៉ោង០១.២០នាទីយប់រំលងអាធ្រាត​ឈានចូលថ្ងៃទី​៦​ ខែមករា​ ឆ្នាំ​២០២៤​ តៃកុងម្ចាស់រថយន្តលុចសុីសរត់គេចខ្លួនបាត់ពីកន្លែងកេីតហេតុ។

រំលោភសន្ថវៈប្អូនថ្លៃស្រីខ្លួនឯង ក្រោយបញ្ឆោតប្តីរបស់ស្ត្រីរងគ្រោះ អោយឌុបក្លើម្នាក់ ជូនទៅផ្ទះ   កណ្តាល ÷ ពឹតជាតិរច្ឆានមែន ...
16/10/2024

រំលោភសន្ថវៈប្អូនថ្លៃស្រីខ្លួនឯង ក្រោយបញ្ឆោតប្តីរបស់ស្ត្រីរងគ្រោះ អោយឌុបក្លើម្នាក់ ជូនទៅផ្ទះ

កណ្តាល ÷ ពឹតជាតិរច្ឆានមែន ដែលជនសង្ស័យ ក្រោយផឹកស្រាស្រវឹង និងជាជនប្រើប្រាស់គ្រឿងញៀន ហ៊ានចាប់រំលោភសន្ថវៈ ប្អូនថ្លៃស្រី ដោយបញ្ឆោត ប្អូនប្រុសបង្កើតដែលជាប្តីស្ត្រីរងគ្រោះ អោយឌុបក្លើម្នាក់ ជាដៃគូផឹកស៊ីជាមួយគ្នា ជូនទៅផ្ទះ ហើយជនសង្ស័យឈ្លៀតឱកាស ចូលផ្ទះចាប់រំលោភ ប្អូនថ្លៃស្រីបានសម្រេច ដែលហេតុការនេះកលតឡើងនៅវេលាម៉ោង ២២.២០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះស្ត្រីរងគ្រោះក្នុងភូមិ អង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ÷ ស្ត្រីរងគ្រោះមានឈ្មោះ ឃួន ចន្ធូ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃ្លាតហេតុ ( ជាប្អូនថ្លៃស្រី) ចំនែកជនសង្ស័យ ឈ្មោះ មាន វិសិដ្ធ អាយ្២៩ឆ្នាំ ( ជាបងប្រុសថ្លៃស្ត្រីរងគ្រោះ ) ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ វិជ្ជមានសារធាតុញៀន និងរស់នៅ ក្នុងភូមិឃុំកើតហេតុដែរ ។

លោកអធិការបានបញ្ជាក់ប្រាប់យ៉ាងលម្អិតថា ÷ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០១លើក ពីបទធ្វើអោយខូចខាតដោយចេតនា និងប្រើប្រាស់នូវសារធាតុញៀន ។

លោកអធិការ បានបញ្ជាក់យ៉ាងលម្អិតថា ÷ វេលាម៉ោង២១ និង២០នាទី មុនពេលកើតហេតុ ជនសង្ស័យបានមកពីផឹកស្រាវិញ ដើរចូលក្នុងផ្ទះបើកមុង ដោយ លើកកូនប្រុសតូច របស់ស្ត្រីរងគ្រោះឲ្យដេកទៅម្ខាង ហើយបាននិយាយប្រាប់ទៅស្ត្រីរងគ្រោះថា ÷ ខ្លួនអត់ធ្វើអីទេ ! បើសិនចង់ធ្វើអី ! ធ្វើយូរហើយមិនបាច់ខ្លាចទេ! បន្ទាប់មកជនសង្ស័យបានដើរចុះដើរឡើងមួយសន្ទុះ ក៏ ប្រើល្បិច អោយប្អូនប្រុសបង្កើត ដែលជាប្តីរបស់ស្ត្រីរងគ្រោះ ជូន ក្លើម្នាក់ដែលជាដៃគូផឹកស៊ីជាមួយជនសង្ស័យ អោយជូនទៅផ្ទះផង . ក្រោយប្អូនប្រុសចេញទៅផុត ជនសង្ស័យក៏បានឧកាសចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ ដោយទៅបើកមុងចូលទៅដេក ជាមួយជនរងគ្រោះម្ដងទៀត ព្រមទាំងបានធ្វើសកម្មភាពយកដៃសើយរ៉ូបរបស់ជនរងគ្រោះ រួចបានធ្វើសកម្មភាពរំលោភស្ត្រី រងគ្រោះបានសម្រេចតែម្ដង ដោយសារជនរងគ្រោះភ័យខ្លាច មានគ្រោះថ្នាក់ដល់អាយុជីវិត ទើបខ្លួនមិនហ៊ានស្រែក និងឈ្លោះប្រកែកអ្វីទេ។

លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចេញអន្តរាគមន៏ឃាត់បានខ្លួនជនសង្ស័យយកធ្វើការសាកសួរ។

តាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយថា ÷ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះបានសម្រេចចំនួន០១ដងពិតប្រាកដមែន។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក...
16/10/2024

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី​២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។

ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖
ក- លក្ខណៈទូទៅ ៖
- ទំហំធនប័ត្រ: បណ្ដោយ ១៧០មម ទទឹង ៧៦មម - ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច និងពណ៌ផ្កាឈូក

ខ- ផ្ទៃខាងមុខ៖

- ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ " ពីរសែនរៀល ” នៅខាងក្រោម។ ខាងឆ្វេងមានលេខ “ ២០០០០០ ” នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូ
នៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។

- ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ ធនាគារជាតិនៃកម្ពុជា ” ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខៅ្មពណ៍ក្រហមនិងនៅពីក្រោម នោះមានលេខ « ២០០០០០ » និង “ 200000 * និងមានអក្សរ “ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ” នៅគែមខាងក្រោម ។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ “ 200000 ”។

- ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា
និងមានលេខ 200000 ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ ... នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

គ- ផ្ទៃខាងខ្នង ៖
ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ “ ពីរសែនរៀល ” នៅពីក្រោម និងអក្សរ “ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024) ” នៅគែមក្រដាសប្រាក់។

- ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និង មានលេខ « ២០០០០០ » នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅ ផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ “ 200000 ” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់ បញ្ឈរ។

- ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ ធនាគារជាតិនៃកម្ពុជា“ និងអក្សរ “ NATIONAL BANK OF CAMBODIA · ខិតមកក្រោមមានចារឹកអក្សរ “ អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤ ) * ព្រមទាំងលេខ “ 2024 ” នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាស ប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ “ 200000 −៕

សែនរន្ធត់ចិត្តដោយដឹងដំណឹងថា អ៊ុំប្រុសអធិការក្រុងប៉ោយប៉ែត បានលាចាកលោក😭 ក្មួយសូមចូលរួមរំលែកទុក្ខពីចំងាយផង🙏🙏🙏😭😭😭 សូមវិញ្ញាណ...
12/04/2024

សែនរន្ធត់ចិត្តដោយដឹងដំណឹងថា អ៊ុំប្រុសអធិការក្រុងប៉ោយប៉ែត បានលាចាកលោក😭 ក្មួយសូមចូលរួមរំលែកទុក្ខពីចំងាយផង🙏🙏🙏😭😭😭 សូមវិញ្ញាណក្ខន្ធអ៊ុំប្រុសបានទៅកាន់សុគិតិភពក្នុងភពឋានដ៏ល្អសុខផងចុះ🙏🙏🙏😭😭😭

ឃាត់ខ្លួនបានហើយ! ករណីឃាតកម្ម សម្លា ប់ដុត សាកសព នៅភូមិ អណ្ដូងថ្មមាស ក្រុងប៉ោយប៉ែត កាលពីថ្ងៃ ៣០ ខែ មីនា ឆ្នាំ ២០២៤នេះចាប់ប...
06/04/2024

ឃាត់ខ្លួនបានហើយ! ករណីឃាតកម្ម សម្លា ប់ដុត សាកសព នៅភូមិ អណ្ដូងថ្មមាស ក្រុងប៉ោយប៉ែត កាលពីថ្ងៃ ៣០ ខែ មីនា ឆ្នាំ ២០២៤នេះចាប់បានជនដៃដល់ហើយ..!!! ..............................................
បន្ទាយមានជ័យ៖កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយបានរាយការណ៍ថា៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួន បានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លាកទីន១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថាតិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ដដែលនេះ ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាមហើយប្រទះឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ដែលមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីបានធ្វើកោសល្យវិច័យ គឺសាកសពមានសភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែងជើងហើយយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួន និងសាច់ដុំដៃ និងក្បាលឆេះសក់អស់ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន អគ្គស្នងការរងទទួលនាយកដ្ឋាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញនាយកដ្ឋានបើកការស្រាវជ្រាវ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានធ្វើការសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

លុះដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តស្រាវជ្រាវ រហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនដៃដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!

Address

Phnom Penh

Telephone

+85586978990

Alerts

Be the first to know and let us send you an email when MCK News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MCK News:

Share