13/10/2025
ទោះបីជាកំពុងឈឺ គ្រលៀន ប៉ុន្តែ ប្អូនម៉ាល់ កំពុងសាកថ្ម ជីវិត ជាមួយ ស្រីស្នេហ៍ តារារ៉េប អាហ្សង់ទីន Nicki Nicole យ៉ាងមានក្តីសុខ ពេញទំហឹង 🫶💋💦
កីឡាករវ័យ ១៨ ឆ្នាំរបស់អេស្ប៉ាញ និង បាសេឡូណា Lamine Yamal ដែលត្រូវបានអាក់ខានដោយសាររបួស មិនបានចូលរួមជាមួយជំរុំក្រុមជម្រើសជាតិនោះទេ។ ផ្ទុយទៅវិញ កីឡាកររូបនេះបានប្រើពេលវេលានេះសម្រាប់ការធ្វើដំណើរសាងសេចក្តីស្នេហាជាមួយមិត្តស្រីរបស់គេ ដែលជាតារាចម្រៀងរ៉េបអាហ្សង់ទីន Nicki Nicole។
គូស្នេហ៍នេះបានទៅវិស្សមកាលមួយ ដោយជិះឧទ្ធម្ភាគចក្រ មើលទៅពោលពេញទៅដោយសេចក្តីសុខ ពេញទីតែម្តង។
បច្ចុប្បន្ន Yamal មិនអាចលេងបានទេដោយសាររបួសត្រង់តំបន់គ្រលៀក ហើយរូបគេបានទាញយកប្រយោជន៍ពីការសម្រាកនេះដើម្បីចំណាយពេលវេលា បង្កើនគុណភាពជីវិត នៅប្រទេសក្រូអាត ជាមួយដៃគូស្នេហា។
នៅក្នុងរូបថតដែលបានបង្ហោះនៅលើ Instagram គេឃើញគូស្នេហ៍នេះកំពុង ឱបថើបគ្នា ក្រោមពន្លឺថ្ងៃលិច យ៉ាងរ៉ូមែនទិច មើលទៅមានក្តីសុខខ្លាំង ប្រៀបដូចស្នេហ៍គ្រាដំបូង។