28/10/2025
❤️️❤️️❤️️❤️️❤️️🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇲🇾🇲🇾🇲🇾🇲🇾🇲🇾🙏🙏🙏
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកជំទាវបណ្ឌិត
(កូឡាឡាំពួរ, ម៉ាឡេស៊ី) នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវបណ្ឌិត ដាតុ ស៊េរី វ៉ាន់ អាស៊ី សា វ៉ាន់ អ៊ីស្មាអែល។
ពិធីជប់លៀងរៀបចំឡើង ដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី៕