15/01/2026
រឿងថៃសាងសង់ប្រាសាទដូចអង្គរវត្តគ្រប់គ្នាសើចចំអកតែអ្នកមិនដឹងទេថាមួយពាន់ឆ្នាំក្រោយវាក៏ជាប្រាសាទបុរាណរបស់ថៃដែរ ម្យ៉ាងប្រាសាទគេមិនទាន់ឆ្លាក់ក្បាច់រចនារួចរាល់ 100% ឡើយប្រៀបដូចជាផ្ទះដែលកំពុងតែរៀបគ្រោងនៅឡើយប្រយ័ត្នគេហើយយើងភ្លឺភ្នែក ច្បាស់ណាស់វាមិនអាចប្រៀបជាមួយប្រាសាទអង្គរវត្តរបស់យើងបានឡើយ តែគេកំពុងតែសាងមរតកទុកឱ្យកូនចៅជំនាន់ក្រោយរបស់គេ ចំណែកយើងវិញថែរបស់ចាស់ឲ្យតែបានគឺសំណាងហើយ កុំថាឡើយដល់សាងសង់បន្ថែម😔
និយាយឱ្យស្មោះត្រង់ចុះខ្ញុំក៏ចង់ឲ្យប្រទេសរបស់ខ្ញុំមានការសាងសង់នៅប្រាសាទបន្ថែមដូចគ្នា ដើម្បីជាគេមរតកទុកកូនចៅជំនាន់ក្រោយដូចដូនតាយើងបានធ្វើចំពោះយើងឃើញទេគ្រាន់តែប្រាសាទបុរាណស្ថិតនៅលើដីកម្ពុជាក៏អាចធ្វើឲ្យបរទេសស្គាល់កម្ពុជាយ៉ាងច្រើនក៏ជាផ្នែកមួយនៃភាពរីកចម្រើននៃសេដ្ឋកិច្ចដ៏ខ្លាំងផងដែរ 😔អ្នកដឹងទេថាចំណូលបានមកពីការទេសចរណ៍មើលប្រាសាទអង្គរវត្តក្នុងមួយឆ្នាំប៉ុន្មាន ប្រៀបដូចជាទ្រព្យសម្បត្តិដែលដូនតាទុកឱ្យយើងយ៉ាងមហាសាល 🙏🙏🇰🇭បើយើងថែរបស់ចាស់បានហើយ សាងរបស់ថ្មីនោះកាន់តែប្រសើរ100 ឆ្នាំក្រោយ1000ឆ្នាំក្រោយវាក្លាយទៅជាប្រាសាទបុរាណហើយជាទ្រព្យសម្បត្តិបន្សល់ទុកកូនចៅជំនាន់ក្រោយ 🥺
ដូនតារបស់យើងសាងសង់ប្រាសាទនីមួយៗចំណាយពេលរជ្ជកាលស្ដេចពីទៅបីជំនាន់ទើបរួចរាល់តែលោកទាំងឡាយនៅតែសាងសង់សម្រាប់កូនចៅជំនាន់ក្រោយ។
ប្រាសាទរបស់ថៃក៏អាចនឹងចំណាយពេលយូរដូចគ្នា។មិនមែនលឿនឡើយខ្ញុំគិតថាគេតាំងចិត្តធ្វើប្រាសាទហើយមិនមែនចេញមករលីងថេងបែបនេះឡើយ។ច្បាស់ជាមានក្បាច់រចនាដែលមិនអន់ប៉ុន្មានឡើយត្រូវចាំថាគេពូកែចម្លងនិងលួចយកវប្បធម៌អរិយធម៌របស់យើងណាស់ គ្រាន់តែគេមិនទាន់ធ្វើវានៅចំណុចនេះដោយសាងសង់រូបរាងទាំងមូលរួចរាល់សិនក៏ថាបាន បើគេធ្វើបន្តិចឆ្លាក់បន្តិចនោះខ្មែរយើងហ្នឹងចលាចលហើយប្តឹងទៅអង្គការយូនីស្កូដើម្បីបង្អាក់ដំណើរការសាងសង់ តែនេះគេធ្វើបែបនេះគ្មានអ្វីទៅហាមឃាត់គេបានឡើយព្រោះវាមិនដូចប្រាសាទអង្គរវត្តទាំងស្រុង តែកុំភ្លេចណាចោរនៅតែចោរហើយចោរពូកែលួចណាស់ហើយចោរក៏មានសមត្ថភាពទៀតផង 🙄 ទទួលស្គាល់ថាយើងទាំងអស់គ្នាពិតជាស្អប់ប្រទេសមួយនេះខ្លាំងណាស់ទាំងគេទាំងខ្ញុំ តែអ្វីដែលយើងត្រូវដឹងទៀតនោះថាវាជាប្រទេសដែលជឿនលឿនជាងយើងសេដ្ឋកិច្ចធំជាងយើងប្រជាជនច្រើនជាងយើងហើយគេដើរលឿនជាងយើង បើជ្រុលតែតាមដានពីគេត្រូវដឹងអំពីភាពរីកចម្រើននិងសកម្មភាពរបស់គេ ហើយអភិវឌ្ឍន៍ខ្លួនឯងឱ្យខ្លាំងបន្ថែមទៀតគ្រប់ចំណុច ទើបថ្ងៃក្រោយយើងនៅតែសើចសម។ ពេលនេះមនុស្សមួយចំនួនកំពុងតែយល់ថាប្រទេសថៃមានរឿងជាច្រើនដែលធ្វើឲ្យយើងកំពុងតែចង់សើច តែអ្នកភ្លេចហើយថាប្រទេសរបស់គេមានរឿងជាច្រើនដែលគេកំពុងតែធ្វើហើយយើងមិនទាន់បានធ្វើដូចគេ ដូចពាក្យមួយគេនិយាយថាពេលគេបរាជ័យសើចសិនចុះតែពេលគេជោគជ័យនោះយើងនឹងសើចលែងសម 🥺
ក្នុងនាមជាប្រជាជនស្ថិតនៅក្នុងប្រទេសតែមួយយើងត្រូវរៀនសូត្រពីផ្នត់គំនិតនៅប្រទេសជិតខាងនិង
សកលលោក រួចផ្សព្វផ្សាយចែករំលែកក្នុងប្រទេសរបស់យើងជាចំណេះដឹងនិងជាគំនិតទៅកាន់រាជរដ្ឋាភិបាលរបស់យើង អ្នកទាំងអស់គ្នាត្រូវដឹងថាសំឡេងប្រជាជនមានឥទ្ធិពលខ្លាំងណាស់ពេលខ្លះសំឡេងទាំងនោះក៏ជាការបំភ្លឺដល់រាជរដ្ឋាភិបាលដែរ ❤️🇰🇭
👉បើយើងស្អប់គេយើងត្រូវអភិវឌ្ឍន៍ខ្លួនឯងឱ្យខ្លាំងទោះមិនបានខ្លាំងជាងគេក៏ត្រូវបានខ្លាំងដូចគេដែរ💪