VRV News Online

VRV News Online 《 Press Freedom and Careers Beyond the Law 》
(2)

09/09/2026

ទម្លាប់ធំជាងច្បាប់!

កងរាជអាវុធហត្ថខេត្តសៀមរាប និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា FUNCTIONAL TRAININGនាល្ងាចថ្ងៃអង្គារ ទ...
09/09/2026

កងរាជអាវុធហត្ថខេត្តសៀមរាប និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា FUNCTIONAL TRAINING

នាល្ងាចថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខែ្មរ និងបរទេស ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។

ការចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែស៊ីជម្រៅរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសុខភាពរាងកាយ តាមរយៈការហាត់ប្រាណ អ្នកចូលរួមមិនត្រឹមតែទទួលបានកម្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា របស់ កងរាជអាវុធហត្ថ នាព្...
08/09/2026

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា របស់ កងរាជអាវុធហត្ថ

នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីបើកវគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា របស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោក-លោកស្រី នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ អង្គភាព នាយ-នាយរង ជំនួយការការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការ-មេបញ្ជាការរង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងសិក្ខាកាមកងរាជអាវុធហត្ថ ជាច្រើនរូប។

វគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាល និងពង្រឹងចំណេះដឹង ជំនាញ វិន័យ និងសមត្ថភាពរបស់កងរាជអាវុធហត្ថ ដើម្បីអាចអនុវត្តភារកិច្ចយោធាបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរ...
08/09/2026

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាព និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយគោលការណ៍រួម ស្តីពីការធ្វើកំណែទម្រង់ និងពង្រឹងការ អនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Videos Conference) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សាលប្រជុំអគារសេនាធិការដ្ឋាន រសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។

08/09/2026

ទឹកដៃមិនសូវធម្មតា!

08/09/2026

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ និងដាក់ឲ្យប្រើប្រាស់ "ជណ្តើរជម្រាលមណ្ឌលសុខភាពសៀ ណាំ កំពង់ភ្លុក"

05/09/2026
កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងលោកស្រីនាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្...
05/09/2026

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងលោកស្រី

នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក លី ហុង និងលោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់លើការងាររដ្ឋបាល ក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង សម្រាប់បម្រើការងាររដ្ឋបាល ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឧត្តមសេនីយ៍ត្រី សៀ ទីន ចុះពិនិត្យសមិទ្ធផល កសាងថ្មី និងជួសជុល កែលម្អ អង្គភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រីនៅថ្ង...
03/09/2026

ឧត្តមសេនីយ៍ត្រី សៀ ទីន ចុះពិនិត្យសមិទ្ធផល កសាងថ្មី និងជួសជុល កែលម្អ អង្គភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី

នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការទទួលការងារជំនាញ លោកប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសមិទ្ធផល កសាងថ្មី និងជួសជុល កែលម្អ អង្គភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងការចុះពិនិត្យនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានពិនិត្យលទ្ធផល កសាងថ្មី និង ការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព ដែលរួមមាន ការជួសជុលក្លោងទ្វារ ការធ្វើរបង ការចាក់សាប ការរៀបចំសួនច្បារ និងការសាងសង់អគារថ្មីមួយខ្នង មានចំនួន ៣បន្ទប់ ដើម្បីបង្កើនភាពស្អាត សណ្ដាប់ធ្នាប់ និងបរិយាកាសការងារឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាង ជួសជុល កែលម្អ អង្គភាពឱ្យមានសោភ័ណភាព ស្អាត សណ្ដាប់ធ្នាប់ល្អ និងមានភាពងាយស្រួលសម្រាប់កងកម្លាំងក្នុងការបំពេញភារកិច្ច បម្រើការងារ និងផ្តល់សេវាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ បានឧបត្ថម្ភ ថវិកាចំនួន ២,០០០,០០០រៀល និងភេសជ្ជៈចម្រុះចំនួន ៣៥កេស ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ដើម្បីលើកទឹកចិត្តដល់កងកម្លាំងក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងបន្តការងារកសាង កែលម្អអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព។

នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជខេត្តសៀមរាប លោកវរសេនីយ៍ឯក សុិន លី មេបញ្ជាការរង ក...
03/09/2026

នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជខេត្តសៀមរាប លោកវរសេនីយ៍ឯក សុិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង បានដឹកនាំក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ។

សូមបញ្ជាក់ដល់ប្អូនៗ ទាំងអស់ ដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកពាក្យ និងដាក់ពាក្យ ដោយឥតគិតប្រាក់ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) តាមកាលបរិច្ឆេទដូចខាងក្រោម៖
ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀល: ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី។
ខ-ចែកពាក្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
គ-ទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

Address

Phnom Penh

Opening Hours

Monday 09:00 - 11:00
Tuesday 09:00 - 11:00
Wednesday 09:00 - 11:00
Thursday 09:00 - 23:00
Friday 09:00 - 11:00

Website

Alerts

Be the first to know and let us send you an email when VRV News Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share