Heng Ratana Online

Heng Ratana Online We provide HD Videos & other Video for technology smart phone (iOS) & Games. Please support me. Thank

តើ ក្រុមហ៊ុម Apple នឹងមានអ្វីថ្មីខ្លះ? រង់ចាំមើលទាំងអស់គ្នានូវផលិតផលចុងក្រោយបំផុតពី Apple នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥...
27/08/2025

តើ ក្រុមហ៊ុម Apple នឹងមានអ្វីថ្មីខ្លះ? រង់ចាំមើលទាំងអស់គ្នានូវផលិតផលចុងក្រោយបំផុតពី Apple នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

Watch the latest Apple event stream, and check out the archive of special event announcements for our products and services.

16/08/2025

TOP NEWS: (សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ឲ្យដឹងថា រហូតមកដល់ពេលនេះលោកនៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា និងថៃទទួលបានជោគជ័យ។ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News ខណៈកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតី ដូណាល់ ត្រាំ បានរំឭកឡើងវិញនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតលើបទឈប់បាញ់នេះឡើង ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងប្រទេសចិន៕

16/08/2025

អ្នកឆ្លើយឆ្លងព័ត៌មានរបស់អាមេរិកប្រចាំសេតវិមាន លោក Michel Barry Alfaro បានមកដល់ទីកន្លែងដែលកងទ័ពថៃព័ទ្ធបន្លាលួស យកផ្ទះអ្នកភូមិ ៦ គ្រួសារ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងការផ្សាយផ្ទាល់របស់លោក​ បាននិយាយថា កម្ពុជាពិតជាត្រូវការសន្តិភាព ហើយបើថៃត្រូវការសន្តិភាពដែរ តើហេតុអ្វីថៃប្រព្រឹត្តទង្វើនេះ ដោយបានយកបន្លាលួសមកហ៊ុមព័ន្ធផ្លូវ និងផ្ទះរបស់ប្រជាជនស្លូតត្រង់របស់កម្ពុជាបែបនេះទៅវិញ? លោកបន្ថែមថា ថៃរំលោភបទឈប់បាញ់​ ថៃនិយាយកុហកទាំង លោក​ Donald Trump ហេីយប្រព័ន្ធផ្សព្វផ្សាយថៃមានភាពលម្អៀងថែមទៀតផង។

កងទ័ព​យេីង​ ពលី45នាក់🙏🙏🙏សូមទទួល​ការគោរកាន់ទុក្ខដល់ វីរកងទ័ពទាំងអស់ ដែលបានពលីជីវិតដើម្បីបូរណ៌ភាពទឹកដី 🙏🙏🙏
06/08/2025

កងទ័ព​យេីង​ ពលី45នាក់🙏🙏🙏
សូមទទួល​ការគោរកាន់ទុក្ខដល់ វីរកងទ័ពទាំងអស់ ដែលបានពលីជីវិតដើម្បីបូរណ៌ភាពទឹកដី 🙏🙏🙏

ស្ថានីយ៏ប្រេងឥន្ទនៈ ភីធីធី (PTT) នឹងត្រូវទម្លាក់ស្លាកចោល ជំនួសថ្មីឈ្មោះ PEACE ដោយយីហោរបស់កម្ពុជាមួយនេះមានបង្កប់អត្ថន័យ🕊️...
04/08/2025

ស្ថានីយ៏ប្រេងឥន្ទនៈ ភីធីធី (PTT) នឹងត្រូវទម្លាក់ស្លាកចោល ជំនួសថ្មីឈ្មោះ PEACE ដោយយីហោរបស់កម្ពុជាមួយនេះមានបង្កប់អត្ថន័យ🕊️🕊️🕊️

ឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ !

-ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។
-ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។
-ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។
-សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុនPPC ។
-ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ។

សូមបងប្អូនទាំងអស់តាមដានព័ត៌មានពីផេកផ្លូវការដែលមានដូចខាងក្រោម៖១.សម្តេចតេជោ ហ៊ុន សែនhttps://www.facebook.com/share/15trMci...
03/08/2025

សូមបងប្អូនទាំងអស់តាមដានព័ត៌មានពីផេកផ្លូវការដែលមានដូចខាងក្រោម៖

១.សម្តេចតេជោ ហ៊ុន សែន
https://www.facebook.com/share/15trMcifvu/?mibextid=wwXIfr

២.សម្តេច​បវរ​ធិបតី​ ហ៊ុន ម៉ាណែត
https://www.facebook.com/share/14FzATWe1gR/?mibextid=wwXIfr

៣.ក្រសួង​ក្រសួងការពារជាតិ​
https://www.facebook.com/share/1AjTb7FpJG/?mibextid=wwXIfr

៤.ក្រសួង​ព័ត៌មាន​
https://www.facebook.com/share/1Ge2RvYi9A/?mibextid=wwXIfr

៥.អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
https://www.facebook.com/share/14H4iycj9US/?mibextid=wwXIfr

៦.ក្រសួងការ​បរទេស​
https://www.facebook.com/share/1Lwwu6MV26/?mibextid=wwXIfr

៧.ទ.ទ.ក
https://www.facebook.com/share/1ARAD1Qim5/?mibextid=wwXIfr

៨. Neth Pheaktra
https://www.facebook.com/share/16zZC2dDea/?mibextid=wwXIfr

🚨បញ្ជាក់ជាងថ្មី🔔ក្រសួងព័ត៌មាន បានហាមផ្សព្វផ្សាយ បង្ហាញទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោ...
03/08/2025

🚨បញ្ជាក់ជាងថ្មី🔔

ក្រសួងព័ត៌មាន បានហាមផ្សព្វផ្សាយ បង្ហាញទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់ទ័ព ដែលអន្តរាយជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ បើមិនគោរពនឹងត្រូវទទួលវិធានការតាមផ្លូវច្បាប់ 🙏

03/08/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

16/02/2025
11/11/2024
Shout out to my newest followers! Excited to have you onboard!Janakraj Kumar Janakraj Kumar, Renato Poubel, មាសថា រោងគោច...
06/06/2024

Shout out to my newest followers! Excited to have you onboard!

Janakraj Kumar Janakraj Kumar, Renato Poubel, មាសថា រោងគោចុង, Ra Vid

03/06/2024

🎉 Facebook recognized me as a top rising creator this week!

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Heng Ratana Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Heng Ratana Online:

Share

Category