TN TV

TN TV TNTV ប្រមូលផ្តុំដោយ ព័ត៌មាន អប់រំ ចំណេះដឹង វប្បធម៌ ប្រពៃណី អក្សសាស្រ្ត សាសនា។ល។

TNTV មិនផ្សព្វផ្សាយពាណិជ្ជកម្ម ឬ ព័ត៌មានទាំងឡាយណា ដែលធ្វើឲ្យខូចសុខភាពប្រយោជន៏ប្រជាពលរដ្ឋ និងសង្គមជាតិឡើយ

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមជំនួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ...
15/09/2026

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមជំនួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជា
ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ

ភ្នំពេញ៖ គណៈប្រតិភូតំណាងក្រសួងបរិស្ថាន ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាម ដែលកំពុងវិនិយោគ និងមានប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិ និងពិភាក្សាយ៉ាងស៊ីជម្រៅទៅលើកាលានុវត្តភាពនៃការវិនិយោគ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានាដែលសហគ្រាសវៀតណាមបានជួបប្រទះក្នុងពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យបណ្តាសហគ្រាស និងក្រុមហ៊ុនវិនិយោគទាំងអស់ យកចិត្តទុកដាក់ខ្ពស់ទៅលើ «ការវិនិយោគបៃតង» និងការគោរពតាមបទដ្ឋានច្បាប់ស្តីពីបរិស្ថាន ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ជំនួបពិភាក្សានេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ដើម្បីទាក់ទាញ និងពង្រីកទំហំវិនិយោគរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត នាពេលអនាគត៕

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុង...
15/09/2026

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

14/09/2026

ក្រុមប្រឆាំងជ្រុលនិយម ដែលជាកន្ទបនយោបាយ នាង លក្ខិណា វ៉ាន់ ខំផ្សាយបំភ្លៃព្រឹត្តិការណ៍ លើប្រសាសន៍សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១៤ ខែកញ្ញា  ឆ្នាំ២០២៦នេះ  បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយដ...
14/09/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

រដ្ឋបាលឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០២៦នេះ បានរួមគ្នា សំអាតបរិស្ថានតាមដងផ្លូវបេតុង ដ...
14/09/2026

រដ្ឋបាលឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរួមគ្នា សំអាតបរិស្ថានតាមដងផ្លូវបេតុង ដែលកំពុងបណ្តែតខ្លួនយ៉ាងស្រស់ស្អាត នៃបណ្តោយផ្លូវលំ អមដោយអូរ ដែលជាប្រភពទឹកមិនចេះរីងស្ងួត និងត្រៀមដាំដើមឈើ ដើម្បីលម្អរបរិស្ថានសងខាងផ្លូវលំនេះផងដែរ។ ពេលនោះហើយផ្លូវមួយខ្សែនេះ និងជាទីសោមនស្សបំផុតសម្រាប់ការគយគន់កំសាន្ត ពិសេសការថតរូបដ៏ស្រស់ស្អាតបំផុត នៃទេសភាពវាលស្រែបៃតងស្រស់ និងលឿងទុំ ពេលរដូវស្រូវប្រមូលផល។

ជាមួយគ្នានេះ លោក ចាន់ គឿន ក្នុងនាមមេឃុំឈូកខ្សាច់ ក៏បានសម្តែងការអរគុណចំពោះអាជ្ញាធរភូមិ ដែលបានរួមសហការគ្នាសំអាតតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋាន មុនពិធីបុណ្យដាក់បិណ្ឌចូលមកដល់ ដោយលោកមេឃុំ សង្ឃឹមថា នៅថ្ងៃខាងមុខ បងប្អូនប្រជាពលរដ្ឋចេះជួយសម្អាតគ្នា ជាពិសេសមិនយកសំរាមទៅបោះចោលតាមដងផ្លូវឡើយ។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ ពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសា...
13/09/2026

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ ពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត តំបន់ព្រៃតាទក

ព្រៃវែង៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក ឬ (តំបន់៥៧៨)។

កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងជាក់ស្តែងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ ដែលមានទីតាំងស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាឥស្សរជនមួយរូបធ្លាប់បានចូលរួមក្នុងចលនាតស៊ូផ្ទាល់, ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ព្រមទាំងអតីតយុទ្ធជនតស៊ូជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម វង សូត បានបញ្ជាក់ថា គណៈកម្មការនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្រាវជ្រាវ ចងក្រង និងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រ ព្រមទាំងរំលឹកដល់ការតស៊ូ ការលះបង់ និងវីរភាពរបស់ប្រជាជន និងថ្នាក់ដឹកនាំ ដែលបានភៀសខ្លួនចូលមកតំបន់ព្រៃតាទក (តំបន់៥៧៨) ដើម្បីកសាងកម្លាំងតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាអំឡុងចុងខែឧសភា ឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ា ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ។

គណៈកម្មការសាងសង់ដែលដឹកនាំដោយ ឯកឧត្តម វង សូត មានអនុគណៈកម្មការជំនាញចំនួន ៤ ទទួលបន្ទុក៖
-ការងារស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ
-ការងារសាងសង់ស្តូប
-ការងារបរិស្ថាន
-ការងារវប្បធម៌ (គំនូរ និងចម្លាក់)

អនុគណៈកម្មការនីមួយៗនឹងបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន និងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការស្រាវជ្រាវ ចងក្រងឯកសារ ការរៀបចំសាងសង់ស្តូប ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ព្រមទាំងស្នាដៃសិល្បៈវប្បធម៌នានា ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាពខ្ពស់ និងឆ្លុះបញ្ចាំងនូវតម្លៃប្រវត្តិសាស្ត្រពិតប្រាកដ។

ស្តូបអនុស្សាវរីយ៍ដែលគ្រោងនឹងសាងសង់នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនេះ នឹងក្លាយជាតឹកតាងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុត សម្រាប់កូនចៅ និងអ្នកជំនាន់ក្រោយបានសិក្សា ស្វែងយល់ និងចងចាំពីការតស៊ូ ការលះបង់ និងដំណើរឆ្ពោះទៅរកសន្តិភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកយ៉ាងធំធេងក្នុងការអប់រំស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាសន្តិភាពជូនជាតិមាតុភូមិឱ្យបានគង់វង្ស៕

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៥៧៩០បណ្ណ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ជូនប្រជា...
13/09/2026

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៥៧៩០បណ្ណ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ជូនប្រជាពលរដ្ឋ ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពី តម្លៃ និងសារៈប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី ដោយបានចាត់ទុកការទទួលបាន បណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរមរតក ឬការប្រគល់ ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការ កាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតជំនាន់ ដល់កូនចៅបន្តវេន។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណ រដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា អញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉...
12/09/2026

ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណ រដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា អញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណ រដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណេីរទទួលស្វាគមន៍ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតព្រះរាជាណា ចក្រកម្ពុជា ប្រចាំសហភាពសហព័ន្ធមីយ៉ាន់ម៉ា។

តាមរយៈការសាងសង់នូវអាគារថ្មីនៃ ស្ថានទូតមីយ៉ាន់ម៉ា នៅកម្ពុជានាពេលនេះ គឺជាការបង្ហាញអោយឃេីញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា ។ កម្ពុជា-មីយ៉ាន់ម៉ា បានបង្កេីតទំនាក់ទំនងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ពោលគឺរហូតមកដល់ពេលនេះ មានរយៈពេល៧១ឆ្នាំមកហេីយ ។ ស្ថានទូតនេះ និងជួយសម្រួលដល់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេស តាមរយៈក្របខណ្ឌអាស៊ាន លើសពីនេះ ក៏ជាឱកាសក្នុងការពង្រីក វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលផ្តល់ផលប្រយោជន៍ដល់ សេដ្ឋកិច្ចទាំងពីរប្រទេសក៏ដូចជាការ ថែរក្សា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជនផងដែរ។

គូសបញ្ជាក់ថា តាមការអញ្ជើញរបស់ព្រះករុណា
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីង អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណេីរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី បានអញ្ជេីញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជាផងដែរ ដែលនេះជាការបញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។ ក្នុងដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មីង អោងឡាំង នាពេលនេះ គឺជាផ្នែកសំខាន់មួយ ក្នុងការជំរុញមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា កាន់តែរឹងមាំបន្ថែមទៀត៕

ប្រភព៖ ទទក

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min...
11/09/2026

សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖
១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាវិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១១...
11/09/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាវិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

━━━━༻❀༺━━━━
ចូលតេឡេក្រាម👉join https://t.me/tntvonline

Address

TN TV #123, Street 7, New World Borey, Chhouk Va 2, Sangkat Samrong Krom, Khan Por Senchey
Phnom Penh
12154

Alerts

Be the first to know and let us send you an email when TN TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TN TV:

Shortcuts

Share