រស្មីគោកធ្លក

  • Home
  • រស្មីគោកធ្លក

រស្មីគោកធ្លក បណ្ដាញព័ត៌មានសម្រាប់មហាជន

07/10/2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ គណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវម្ចាស់ការក្នុងដែនដីរបស់ខ្លួន មិនត្រូវផ្អែកលើគណៈអភិបាលរាជធានី ខេត្ត ចុះផ្ទាល់ ដែលជាអង្គទទួលគោលនយោបាយ ពីថ្នាក់ជាតិនោះទេការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងឱកាសអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នាថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។

07/10/2025

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប អំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះ។

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូម ប្រកាសថ្កោលទោសយ៉ាងខ្លាំងក...
07/10/2025

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូម ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាយប្រហារ និងគ្មានការគោរព ប្រព្រឹត្តមកលើ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ។

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកាយស្តារប្រឡាយមេមួយខ្សែនៅអមផ្លូវជាតិលេខ៤​  ដើម្បីរំដោះជំនន់ទឹកភ្លៀង ភ្នំពេញ ៖ អាជ្ញ...
07/10/2025

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកាយស្តារប្រឡាយមេមួយខ្សែនៅអមផ្លូវជាតិលេខ៤​ ដើម្បីរំដោះជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយ
លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់និងលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១តំណាងឲ្យលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ នៅថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥​ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយមេមួយខ្សែនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ដែលចាប់ពីស្ពានអាកាសស៉ីជីនពីង(កប់ស្រូវ)ស្ថិតនៅភូមិអូដឹម​ និងភូមិព្រៃស្វាយរហូតទៅដល់ព្រំប្រទល់ខណ្ឌកំបូល។
បើតាមលោក វ៉ា សាវឿន បានអោយដឹងថា ចំពោះកាកសំណល់ដែលកាយរួចត្រូវបានដឹកចេញយកទៅចាក់ចោលដោយប្រេីប្រាស់រថយន្តបែនដឹកចំនួន២គ្រឿងនិងអេស្កាវទ័រ១គ្រឿងផងដែរសម្រាប់កាយស្តាក្នុងសកម្មភាពខាងលើនេះ។

07/10/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅការងារបន្តរបស់ កងរាជអាវុធហត្ថ!

07/10/2025

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំងក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ

https://youtu.be/S7u9QSpqc1A

05/10/2025

ក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD ត្រូវបានរកឃើញសំណល់រាវហូរចេញពីទីតាំងក្រុមហ៊ុនបានប៉ះពាល់ដល់អូរធម្មជាតិនៅក្នុងខេត្តរតនគីរី

05/10/2025

អំពូលសូឡាអំណោយសម្តេចធិបតីប្រែក្លាយជនបទទៅជាទីក្រុង

05/10/2025

កម្ពុជាពង្រឹង«ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»

04/10/2025

ក្រុមឈ្មួញនាំយកសត្វគោឆ្លងដែនទៅលក់ឲ្យឈ្មួញប្រទេសវៀតណាម តាមច្រករបៀង នៃច្រកទ្វារតំបន់ព្រំដែនខ្សែដែក ស្រុករមាសហែក ខេត្តស្វាយរៀង មន្រ្តីជំនាញមិនទាន់មានចំណាត់ការ

04/10/2025

វីរកងទ័ពជួរមុខ ព្យាបាលដោយការវះ កាត់នៅមន្ទីរពេទ្យកាល់ម៉ែត ប្រកប ដោយភាពជោគជ័យភ្នំពេញ ៖ វីរកងទ័ពឈ្មោះ "ផ្លុង សំណាង" ទទួលបានក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តាមរយៈក្រុមគ្រូពេទ្យ​ នៃ​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង។សូមបញ្ជាក់ផងដែរថា វីរកងទ័ពឈ្មោះ "ផ្លុង សំណាង" អាយុ​ ៤៣ឆ្នាំ ជាកងទ័ពជួរមុខប្រចាំការនៅទិសប្រាសាទតាក្របី រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានជំងឺមានស្ទះសរសៃឈាមបេះដូង រហូតបណ្តាលឱ្យថប់ទ្រូងយ៉ាងខ្លាំង និងធ្វើទុក្ខលំបាកដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ ដោយក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» បានណែនាំឱ្យក្រុមគ្រូពេទ្យ TYDA នាំវីរកងទ័ពមកព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ។ក្នុងទឹកចិត្តមហាសប្បុរសដ៏ខ្ពង់ខ្ពស់គឺ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

03/10/2025

ជប៉ុនផ្តល់ថវិកាជាង២៦ម៉ឺនដុល្លារអាមេរិក សម្រាប់ការស្តាប្រព័ន្ធធារាសាស្ត្រព្រៃរំដួល និងការសាងសង់ស្ពានមួយកន្លែងក្នុងឃុំស្វាយយា

Address


Telephone

+85512913491

Alerts

Be the first to know and let us send you an email when រស្មីគោកធ្លក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រស្មីគោកធ្លក:

  • Want your business to be the top-listed Media Company?

Share