MPD Breaking News

MPD Breaking News ព័ត៌មាន​ប្រចាំថ្ងៃ​​​​​ រហ័ស​ទាន់ចិត្ត ទុក​ចិត្ត​បាន​ ពិតគ្រប់ទីកន្លែង!!!

ប.ស.ស. បន្តផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើ...
12/09/2026

ប.ស.ស. បន្តផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត”
https://www.monpunleudailynews.com.kh/2026/09/blog-post_205.html

អបអរសាទរពិធីសម្ពោធបើកផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាញនិងការងារ ផលិតភាពការងារ ដ...
12/09/2026

អបអរសាទរពិធីសម្ពោធបើកផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាញនិងការងារ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»

ភ្នំពេញ៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានសម្ពោធបើកជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិត្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ប្រមាណជាង១៥០ ដែលផ្តល់ឱកាសការងារ នៅមួយកន្លែង និងងាយស្រួលសម្រាប់ក្មួយៗ សិស្ស និស្សិត យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ក្នុងការដាក់ពាក្យការងារ ជាមួយនិងការជួបផ្ទាល់ សម្ភាសភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម ជាក់ស្តែងរហូតដល់ទៅជាង ៣៥,០០០កន្លែង។

បើតាមរបាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការរៀបចំពិព័រណ៍ជាតិនេះឡើង គឺក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មបច្ចុប្បន្ន ដោយភ្ជាប់គម្លាតរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក ព្រមទាំងជំរុញការអភិវឌ្ឍ ជំនាញបច្ចេកទេស និងបង្កើនផលិតភាពការងារនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ដែរថា ក្នុងរយៈពេល១៥លើក ចាប់តាំងពីឆ្នាំ២០១១ មកដល់ពេលនេះ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៤៨ម៉ឺននាក់, ក្រុមហ៊ុនដែលបានចូលរួម នៅក្នុងពិធីមានចំនួនសរុប ១,៣៨៥ ស្មើនឹង ១,៨៦១ស្ដង់, ទទួលបានប្រវត្តិរូបសង្ខេបអ្នកស្វែងរកការងារធ្វើចំនួន ២៣ម៉ឺននាក់, ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងចំនួនអ្នកដែលទទួលបានការងារធ្វើជាបន្តបន្ទាប់ ក្រោយពេលបញ្ចប់ពិព័រណ៍ការងារនេះផងដែរ។ ដោយឡែក ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ លើកទី១៦ ត្រូវបានបន្តរៀបចំដោយបានបែងចែកជាកម្មវិធីសំខាន់ៗ ដូចជា - ការដាក់តាំងបង្ហាញរបស់ក្រុមហ៊ុន សហគ្រាស ដែលផ្តល់ឱកាសការងារនៅមួយកន្លែង ងាយស្រួលសម្រាប់ក្មួយៗ សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យការងារ ជួបផ្ទាល់សម្ភាសភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ជាមួយ និងកិច្ចពិភាក្សាលើប្រធានបទ «ជំនាញ និងការងារ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» និងការចែករំលែកបទពិសោធន៍នៃការចាប់យកអាជីព ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស ដែលជំនាញនៅក្នុងទីផ្សារ ដើម្បីចែករំលែកនូវគំនិត ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ជោគជ័យ។ ជាក់ស្តែង សំដៅបណ្តុះស្មារតី កែប្រែឥរិយាបថ និងបង្កើតការយល់ដឹង អំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្ម។ រួមជាមួយ យុទ្ធនាការលើកកម្ពស់ការយល់ដឹងផលិតភាពការងារ តាមរយៈកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ក្នុងចំណោមសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ក្នុងគោលបំណងបំផុសគំនិត ជំរុញការយល់ដឹង ពាក់ព័ន្ធនឹងផលិតភាពការងារ ដើម្បីឲ្យសិស្សានុសិស្សត្រៀមខ្លួនឱ្យបានល្អប្រសើរ មុននឹងចូលទីផ្សារការងារ ដោយត្រូវបានសហការរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សមាគមគ្រឹះស្ថានសេវាអប់រំនៅកម្ពុជា និង Westline Education Group។

ថ្លែងក្នុងពិធីបើកនាពេលនេះ ឯកឧត្តម សុខ ចិត្តាសោភា បានចាត់ទុកព្រឹត្តិការណ៍នេះថា មិនត្រឹមតែជាកន្លែងតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសផ្សារ ភ្ជាប់អ្នកស្វែងរកការងារ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ សម្រាប់យុវជនដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ អាចយកឱកាសនេះស្វែងយល់បន្ថែមអំពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជំនាញ, ការងារ និងតម្រូវការជំនាញនៅក្នុងទីផ្សារកម្ពុជា ដើម្បីជាការតម្រង់ទិសស្របតាមចំណង់ចំណូលចិត្ត ក្តីស្រមៃ និងលទ្ធភាពគ្រួសារ ក្នុងការកសាងអនាគតរបស់ខ្លួន និងចៀសវាងការបន្តការសិក្សា និងចាប់យក ជំនាញតាមអ្នកដទៃដែលខុសពីចំណង់ចំណូលចិត្ត ឧបនិស្ស័យ និងសមត្ថភាពរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្នុងរយៈពេល ៣ឆ្នាំមកនេះ វិស័យការងារមានការរីកចម្រើនគួរជាទីមោទនៈ ដោយក្នុងនោះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងចំនួន ៧,៤៥៨សហគ្រាស គឺកើនពី ៤០,៣០០សហគ្រាស ដល់ ៤៧,៧៥៨សហគ្រាស ហើយចំនួនកម្មករនិយោជិតក្នុងប្រព័ន្ធ បានកើនចំនួន ៦៨ម៉ឺននាក់ គឺកើនពី ១,៦លាននាក់ ដល់ ២,៣លាននាក់ ហើយសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព បានកើនឡើងរហូតដល់ទៅ ៣,៦លាននាក់ ផងដែរ។

សូមបញ្ជាក់ដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ រៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្រោមប្រធានបទ «ជំនាញ និងការងារ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលរយះពេល២ថ្ងៃ គឺ ថ្ងៃទី១២ និងទី១៣ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ៕

អបអរសាទរប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៣០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកំពង់ឆ្នាំង៖ នាព្រឹកថ...
12/09/2026

អបអរសាទរប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៣០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៣០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស។

ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស, គណៈកម្មាធិការគណបក្សស្រុក, គណៈកម្មាធិការគណបក្សឃុំទាំង៤ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីសរុបប្រមាណ ៣៧០រូប។

ជាកិច្ចចាប់ផ្ដើម លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកទឹកផុស បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានរំលេចនូវស្ថានភាពគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកទឹកផុស។ បន្ទាប់មក តាមតំណាងសមាជិកគណបក្ស បានអានពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ លោកអនុប្រធានគណៈកម្មាធិការគណបក្សស្រុកទឹកផុស បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សដែលមានចំនួនសរុប ៣៣០រូប របស់គណៈកម្មាធិការគណបក្សឃុំចំនួន៤ គឺ៖ ឃុំអភិវឌ្ឍន៍, ឃុំជៀប, ឃុំខ្លុងពពក និងឃុំទួលខ្ពស់ នៃស្រុកទឹកផុស។ បន្ទាប់ពីការអាននូវសេចក្ដីសម្រេចរួចមក តំណាងសមាជិកថ្មីដែលត្រូវបានទទួលស្គាល់ បានឡើងធ្វើការប្ដេជ្ញាចិត្តក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស។

បន្ទាប់ពីការអានសេចក្ដីសម្រេច និងការប្ដេជ្ញាចិត្តរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ចំនួន ១២រូប ជានិមិត្តរូប។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងគណៈកម្មាធិការគណបក្សស្រុក ឃុំ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការខិតខំបង្កើនសមាជិករបស់គណបក្សជាបន្ដបន្ទាប់ ដែលជាកម្លាំងគាំទ្រដ៏រឹងមាំ ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ៣៣០រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្ដមប្រធាន បានបញ្ជាក់ជូនសមាជិក សមាជិកាដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស, ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋជូនដល់ប្រជាជន, ត្រូវថែរក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមទៀតថា សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តគាំទ្រនិងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង និងត្រូវថែរក្សា “សន្តិភាព” ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ។

បន្ថែមពីនេះទៀត ឯកឧត្តមប្រធាន បានផ្ដាំផ្ញើដល់អង្គពិធីទាំងអស់ ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ៕

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាអតីតយុទ្ធជនប្រមាណ ៥០គ្រួសារ នៅស្រុកតាលោសែនជ័យពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដ...
12/09/2026

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាអតីតយុទ្ធជនប្រមាណ ៥០គ្រួសារ នៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាអតីតយុទ្ធជនប្រមាណ ៥០គ្រួសារ រស់នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងជួបប្រទះវិបត្តិគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់។

តំបន់ភូមិសំសាន្ត គឺជាតំបន់ដីសម្បទានសង្គមកិច្ចដំបូងគេបង្អស់សម្រាប់ខេត្តពោធិ៍សាត់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជូនដីធ្លី និងជម្រកជូនដល់គ្រួសារអតីតយុទ្ធជន។ ដោយសារទីតាំងនេះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល ទើបធ្វើឱ្យការប្រឈមមុខនឹងគ្រោះរាំងស្ងួតមានភាពធ្ងន់ធ្ងរ និងបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ ដើម្បីដឹកជញ្ជូន និងផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយសារការខ្វះខាតទឹកប្រើប្រាស់នោះឡើយ» ៕

ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តទំពូង ស្ថិតនៅឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យhttps://www...
12/09/2026

ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តទំពូង ស្ថិតនៅឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
https://www.monpunleudailynews.com.kh/2026/09/blog-post_2997.html

ការចុះពិនិត្យការងារ និងវឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត)ភ្នំពេញ៖ ដោយមានការយកច...
12/09/2026

ការចុះពិនិត្យការងារ និងវឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត)

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការសាងសង់ផ្លូវ ភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធ និងសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យជំនាញចុះពិនិត្យ និងបានផ្តល់នូវការណែនាំយ៉ាងម៉ឺងម៉ាត់ លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥។

គោលការណ៍ណែនាំនេះផ្តោតជាសំខាន់លើការពង្រឹងគុណភាពនៃការសាងសង់ផ្លូវ និងការរៀបចំស្ថានីយជញ្ជីងថ្លឹងយានយន្ត ដើម្បីធានាបាននូវភាពរឹងមាំ និងអាយុកាលនៃការប្រើប្រាស់ ព្រមទាំងការបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍គ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខសុវត្ថិភាពខ្ពស់ដល់ការបើកបរ និងអ្នកធ្វើដំណើរទូទៅ។

ស្ថិតក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យរួមគ្នានៅតាមទីតាំងការដ្ឋានជាក់ស្តែង ដោយផ្តោតសំខាន់លើការងារសាងសង់ស្ថានីយថ្លឹងយានយន្ត ការដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ព្រមទាំងការរៀបចំកិច្ចប្រជុំប្រចាំខែដើម្បីពិនិត្យវឌ្ឍនភាពគម្រោង។ ជាលទ្ធផល សកម្មភាពសាងសង់នៅតាមការដ្ឋានកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម តាមរយៈការបំពាក់បន្ថែមនូវបណ្តុំបរិក្ខារសុវត្ថិភាពសំខាន់ៗរួមមាន៖ ការដំឡើងផ្ទាំងការពារពន្លឺចាំង និងឧបករណ៍ចំណាំងផ្លាត។

ក្នុងឱកាសនៃការត្រួតពិនិត្យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការគោរពច្បាប់ចរាចរណ៍ យកចិត្តទុកដាក់លើផ្លាកសញ្ញាតាមការដ្ឋាន ៕

អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវកិនកែច្នៃនៅតាមរោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបងបាត់ដំបង៖ ឯកឧត្ត...
12/09/2026

អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវកិនកែច្នៃនៅតាមរោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។

ដំណើរទស្សនកិច្ច និងស្វែងយល់នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់ ១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។

ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺ ក្នុងគោលបំណង តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមទិសដៅនាំចេញអង្ករ ១លានតោនក្នុងមួយឆ្នាំផងដែរ។

ដូច្នេះហើយ ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រូវរបស់កសិករឲ្យមានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថេរភាពតម្លៃ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារគោលនយោបាយបានជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុក ត្រូវបង្កើនការទិញស្រូវពីកសិករឲ្យអស់លទ្ធភាព នារដូវ​ច្រូតកាត់ឆ្នាំនេះក្នុងតម្លៃសមរម្យ ដើម្បីបង្កើនការស្តុកទុក សម្រាប់កិនកែច្នៃទៅជាអង្ករ បម្រើដល់ការផ្គត់ផ្គង់​ក្នុងស្រុកផង និងនាំចេញទៅទីផ្សារអន្តរជាតិផង ៕

ឯកឧត្តម ហេង សួរ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំបទអន្តរាគមន៍របស់យុវជនគណបក្សរាជធានី ខេត្ត ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១...
12/09/2026

ឯកឧត្តម ហេង សួរ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំបទអន្តរាគមន៍របស់យុវជនគណបក្សរាជធានី ខេត្ត

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែករាជធានី ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំបទអន្តរាគមន៍របស់យុវជនគណបក្សរាជធានី ខេត្ត សម្រាប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិភាក្សា និងពិនិត្យលើការប្រើប្រាស់ទម្រង់ខ្លឹមសារបទអន្តរាគមន៍ជាស្តង់ដាតែមួយ។

កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធ Zoom Meeting ដោយមានការចូលរួមពី ឯកឧត្តមប្រធានយុវជនគណបក្សខេត្តបន្ទាយមានជ័យ ប្រធានយុវជនគណបក្សខេត្តកំពង់ចាម អនុប្រធានប្រចាំការយុវជនគណបក្សរាជធានីភ្នំពេញ និងតំណាងយុវជនគណបក្សខេត្តព្រះសីហនុ, ព្រមទាំងអនុប្រធានផ្នែករាជធានី ខេត្ត និងក្រុមជំនួយការ សរុបចំនួន ១៥រូប ៕

ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញថ្វាយបង្គំសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកស...
12/09/2026

ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញថ្វាយបង្គំសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ
https://www.monpunleudailynews.com.kh/2026/09/blog-post_894.html

12/09/2026

សេចក្តីជូនដំណឹងអំពីគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរបស់ក្រសួងយុត្តិធម៌

នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នឹងចាប់ផ្តើមអនុវត្តគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

ប្រសិនបើ លោក លោកស្រី មានបញ្ហា ឬចម្ងល់ផ្នែកច្បាប់ដែលត្រូវការការប្រឹក្សាយោបល់ផ្នែកច្បាប់ សូមអញ្ជើញមកទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ នៅនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ រៀងរាល់ម៉ោងធ្វើការ តាមរយៈ៖
១-ការអញ្ជើញមកទទួលការប្រឹក្សាយោបល់ដោយផ្ទាល់ នៅទីស្តីការក្រសួងយុត្តិធម៌ (អាគារសេនាយុត្តិធម៌ទី២)
២-ឬអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៦ ៩៤៧ ៦១៦៨ / ០៩៧ ៩៤៧ ៦១៦៨ / ០៧៦ ៩៤៧ ៦១៦៨។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when MPD Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share