សៀវ វិសុទ្ធ-Visoth Sive

សៀវ វិសុទ្ធ-Visoth Sive Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សៀវ វិសុទ្ធ-Visoth Sive, News & Media Website, Phnum Pénh.

សារព័ត៌មាន ត្នោតខ្មែរ (Tnout-Khmer News) ផ្តល់ជូនព័ត៌មាន ការអប់រំ បទសម្ភាសន៍ ទស្សនាទានសង្គម និងព័ត៌មានបែបកម្សាន្ត។ ត្នោតខ្មែរ (TKNews) ផលិតផ្សាយព័ត៌មានសំខាន់ៗ បទសម្ភាសន៍ ប្រកបដោយវិជ្ជាជីវៈ និងជាទីទុកចិត្តរបស់មហាជនទូទៅ។
👉 Telegram: https://t.me/tknews7
👉 Telegram: https://t.me/tnoutkhmernews

25/07/2025

មើលវីដេអូនេះហើយ សែនក្តុកក្តួលក្នុងចិត្តណាស់! ក៏ព្រោះតែសង្គ្រាម ដែលបង្កឡើងដោយប្រទេសធំ មកលើប្រទេសតូច!

នៅថ្ងៃនេះ (២៥ កក្កដា) យោធាថៃបានចេញសេចក្តីប្រកាសបន្ទាន់ដាក់ស្រុកចំនួន ៧ ក្នុងខេត្តចំនួន ២ មានខេត្តចាន់ថះបុរី និងខេត្តត្រា...
25/07/2025

នៅថ្ងៃនេះ (២៥ កក្កដា) យោធាថៃបានចេញសេចក្តីប្រកាសបន្ទាន់ដាក់ស្រុកចំនួន ៧ ក្នុងខេត្តចំនួន ២ មានខេត្តចាន់ថះបុរី និងខេត្តត្រាត ឱ្យស្ថិតក្រោមច្បាប់គ្រាអាសន្ន ដោយសំអាងស្ថានករណ៍ព្រំដែនថៃ-កម្ពុជា កើនកម្តៅខ្លាំង និងបានអំពាវនាវកងកម្លាំងទាហាន ប៉ូលិស រួមពលរដ្ឋថៃការពារទឹកដី៕

25/07/2025

ថៃចេញសេចក្តីប្រកាសដល់ពលរដ្ឋខ្លួនណាដែលវាយធ្វើបាបពលរដ្ឋខ្មែរនៅថៃនឹងប្រឈមជាប់ពន្ធនាគារ ៦ខែ-១០ឆ្នាំ ។

THE NATION

25/07/2025

ព្រះសង្ឃនៅស្រុកជាំក្សាន្ត ភៀសខ្លួនពីការបាញ់ផ្លោងនៅតាមព្រំដែន

ព្រះសង្ឃគង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកគោយន្តដោយព្រះអង្គឯងឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាព នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥។ ការភៀសខ្លួននេះបានកើតឡើង ដើម្បីគេចចេញពីការបាញ់ផ្លោងគ្រាប់របស់ទាហានថៃ នៅតំបន់ព្រំដែន។

 #កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ  #ជាកម្លាំងចលករដ៏សំខាន់សម្រាប់កងទ័ពជួរមុខនៅក្នុងកាលៈទេសៈដែលកងទ័ពជាតិកំពុងបំពេញភារកិ...
25/07/2025

#កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ #ជាកម្លាំងចលករដ៏សំខាន់សម្រាប់កងទ័ពជួរមុខ

នៅក្នុងកាលៈទេសៈដែលកងទ័ពជាតិកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញនូវស្មារតីសាមគ្គីភាព និងការគាំទ្រយ៉ាងមុតមាំ។

កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានគេមើលឃើញថាជាប្រភពដ៏សំខាន់មួយក្នុងការផ្តល់កម្លាំងចិត្តដល់កងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពាន។ ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ គឺជាខឿនការពារជាតិដ៏រឹងមាំមួយ ដែលរួមចំណែកដល់ភាពជឿជាក់ និងការប្តេជ្ញាចិត្តរបស់យុទ្ធជននៅជួរមុខ ដើម្បីការពារអធិបតេយ្យភាពជាតិ៕

ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥

25/07/2025

ទ័ពខ្មែរ បាញ់ធ្លាក់ដ្រូនរបស់ថៃ នៅប្រាសាទតាក្របី

25/07/2025

#នេះហេីយស្មារតីស្នេហាជាតិ! បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាសម្រុកទៅបរិច្ចាគឈា-​ម ដេីម្បីជួយដល់កងទ័ពជួរមុខរបស់យេីង​ ដែលកំពុងតែប្រយុទ្ធការពារប្រទេសពីការឈ្លានពាន។

🏜 កម្មវិធី «បរិច្ចាគឈា-មដេីម្បីកងទ័ពជួរមុខ»
🕒 ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2025 វេលាម៉ោង 9ព្រឹក​ ដល់ 5ល្ងាច
🎯 ទីតាំង:​ នៅកោះពេជ្រ​ អគារ J-K-L

 #សេចក្តីជូនដំណឹងបន្ទាន់រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការន...
25/07/2025

#សេចក្តីជូនដំណឹងបន្ទាន់
រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។

ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ ។

សូមអរគុណ!

25/07/2025

នៅព្រឹកថ្ងៃទី២៥នេះ យន្តហោះចម្បាំង F-16 ២គ្រឿងរបស់ថៃ បានហោះរំលោភចូលទឹកដីកម្ពុជា។

25/07/2025

សកម្មភាពប្រជាពលករខ្មែរនាំគ្នាសម្រុកចេញពីថៃចូលមកក្នុងប្រទេសកម្ពុជា ខណៈប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនកំពុងនាំគ្នាសម្រុកផ្តល់ស្បៀងអាហារផ្សេងៗសម្រាប់ឧបត្ថម្ភដល់កងទ័ពនៅសមរភូមិមុខ!

(នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ)

ក្នុងស្មារតី ស្រឡាញ់ជាតិ និងដើម្បីរួមចំណែក ការពារជាតិមាតុភូមិ ពលរដ្ឋនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២...
25/07/2025

ក្នុងស្មារតី ស្រឡាញ់ជាតិ និងដើម្បីរួមចំណែក ការពារជាតិមាតុភូមិ ពលរដ្ឋនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ កំពុងនាំគ្នា ជួយបរិច្ចាគស្បៀងអាហារ ដើម្បីយកទៅជូនបងប្អូនកងទ័ព នៅសមរភូមិ។

05/04/2025

វត្ត​សន្លុង​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​
ចាប់​ផ្ដើមលេងល្បែងល្បាំប្រជាប្រិយខ្មែរ​ តាំងពីថ្ងែទី០១.០៤​.២០២៥​ មកម្ល៉េះ​។
🙏🙏 សូម​គោរព​អញ្ជើញ​ លោឪពុក​អ្នកម្តាយ​ បងប្អូន​កូន​ក្មួយ​ មកលេងនិងធ្វេីបុណ្យនៅវត្តយេីងទាំងអស់គ្នា៕

Address

Phnum Pénh

Website

Alerts

Be the first to know and let us send you an email when សៀវ វិសុទ្ធ-Visoth Sive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share