30/06/2025
ពេលវេលាដើរទៅលឿនណាស់ កាលពីក្មេងចង់ក្លាយជាគ្រូពេទ្យឃើញប៉ាធ្វើការជួយមើលជំងឺក្មេងៗតូចៗឡូយណាស់។ ធំបន្តិចក៏ចង់ក្លាយជាកីឡាករបាល់ទាត់វិញខិតខំប្រឹងវឹកហាត់ ម៉ាក់ប៉ាថាអោយ (ឡូវនៅតែថាអោយដដែល) ក៏នៅតែទៅ។ ប៉ុន្តែដល់ពេលមួយដែលចាប់ផ្ដើមគិតពីនេះពីនោះ មិនដឹងគិតអីខ្លះទេ ក៏សម្រេចចិត្តចូលរៀនបច្ចេកទេស។ រៀនមួយឆ្នាំដំបូងមិនសូវយល់ទេ ហើយក៏មិនមានគោលដៅដែរ។ ពេលមួយនោះឃើញមិត្តភក្តិគេបានរៀនជុំគ្នាក៏មានកូនចិត្តមួយចង់ប្ដូររៀនជាមួយគេដែរព្រោះចង់រៀនជុំគ្នាជាមួយមិត្តភក្តិ(ឡូវមានអីមិត្តនៅតែមិត្តគ្រាន់មិនសូវមានពេលជួបជុំ)។ តែ? ដោយសារតែពាក្យតែ ទើបបណ្ដោយខ្លួនឲ្យរៀនបន្តទៀត។ តែដោយសារចង់សាកល្បងខ្លួនឯង (យាយមែនអារឿង Risky នឹង ពណ្ណរាយលេខ១ម៉ង), តែដោយសារមិនចង់នៅផ្ទះ(កាលនុងធុញឲ្យតែនៅផ្ទះម៉ាក់ប្រើពេក), តែដោយសាមិនចង់អោយគ្រួសារអស់សង្ឃឹម, តែព្រោះមិនចង់ត្រលប់ទៅទីតាំងដដែល(ឡូយណាស់តែប្រហោងក្នុង)។ រៀនបានមួយឆ្នាំហើយចូលឆ្នាំទី២ ស្មើទី១១ ឃើញថារៀនយូៗកាន់តែមានរបស់លេងច្រើន ក៏មានគោលដៅមួយ ចង់រៀនកូដ ដើម្បីធ្វើអីឲ្យឡូយៗអួតអ្នករៀនជាមួយគ្នា។ ថ្ងៃមួយក៏មានគេទាក់ទងមកសុំយកគម្រោងយកទៅដាក់តាំងបង្ហាញ ដំបូងមិនហ៊ានទេតែចូលទៅមើលទៅដូចខាងក្រុមការងាររបស់បងប្រុសខ្លួនឯងតាសក៏សម្រេចហៅអ្នករៀនជាមួយ មាន Mazer (Mazer is my first team leader) អីដែរក៏ចូលរួមទៅ(មុននិងបានចូលរួមនឹងរៀងពិបាកដែរតែខ្ចិលនិយាយកុំឲ្យវែងពេក)។ បន្ទាប់ពីបានតាំងបង្ហាញគម្រោងក្នុងកម្មវិធីនោះមក ក៏ចេះតែមានឪកាសបានបង្ហាញស្នាដៃរ (Copy Code ពីគេទេ តែចេញពីដៃរ Zin ម៉ង) រហូតតមក។ ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងកាន់តែស្រលាញ់កាន់ទេរកឃើញអ្វីដែរជាការពិតសម្រាប់ខ្លួនឯង(ថ្នាក់ទី១១ ការរកឃើញខ្លួនឯងជាលើកដំបូង)។ ដើរមកដល់ចំណុចនេះកាន់តែបានមើលឃើញពិភពលោកដ៏ធំមួយ មិនមែនមានតែមនុស្សមួយក្រុមនោះទៀតទេ។ ចូលដល់ទី១២(ឆ្នាំទី៣) ពេលវេលាមួយដែលលំបាកព្រោះកូវីដ(តែបានប្រលងត្រឹមត្រូវអត់ជាប់អូតូទេ xD) នឹកឃើញកាលនោះធ្វើប្រព័ន្ធស្រោចស្របឆ្លាតវ័យ (Smart Farmer) បណ្ដើរស្រមៃបណ្ដើរ ថាបើវាដំណើរការបានល្អ និងដាក់លក់ ប៉ុន្ដែ Scope ធំពេក អត់ចេះកំណត់ក៏មានបញ្ហារហើយអ្នកនៅក្រុមជាមួយនោះមិនសូវមកធ្វើទៀត ធ្វើតែពីនាក់ (Sot Vireak) បន្ទាប់ពីយល់ពីបញ្ហាហើយក៏ធ្វើម្ដងទៀតតែរៀនចប់វិទ្យាល័យហើយ (គេកំពុងដើររកសាលារៀន ពួកខ្ញុំកំពុងធ្វើគម្រោងទៅប្រកួត STEM) ធ្វើដើរហើយអស់ហើយថតវីដេអូហើយៗ ប៉ុន្តែ Summit យឺតបន្តិច(កុំអីបាន 1000$ តាំងនៅក្មេងបាត់ហាហា)។ ដល់ពេលចូលសកលហើយ ប៉ាផ្ដាំថា ដៃរឆ្វេងរៀន ដៃរស្ដាំរកលុយ ធ្វើការជាអ្នកគូស Circuit តាំងពីឆ្នាំទីមួយ រហូតដល់ឆ្នាំទី២ ក៏ឈប់ព្រោះការងារច្រើនពេក ចូលឆ្នាំទី៣ ក៏បានធ្វើការម្ដងទៀតតែម្ដងនេះលេងឈុតធំម៉ង កាលនុងល្បីដែរម្ចាស់ពានផងអីផងហាហា។ ឡើងដល់ឆ្នាំទី៤ ក៏សម្រេចចិត្តសម្រាក់សិនព្រោះមិនមានពេលគ្រប់គ្រាន់(ខ្លាចខូត Credit xD)។ ចុងឆ្នាំបានស្គាល់មនុស្សមួយក្រុមទៀតមានចំណងចំណូលចិត្ដដូចគ្នាក៏បបួលគ្នាធ្វើ Start Up (ខ្ញុំអ្នកបបួលគេទេ) រហូតបានដល់អីឡូវទៅ។ Start Up ដើរទៅមុខគួរសមដែរ មិនទាន់ជោគជ័យធំណាស់ណា ប៉ុន្ដែបានម៉ាគេស្គាល់ដែរ។ ដោយសារតែការនៅម្នាក់ឯង ការផ្ដោតទៅលើអ្វីថ្មីៗ ចង់ចេះ ចង់អួតគ្រួសារ ចង់ឲ្យគ្រួសារមានមោទនភាពតែមួយគត់ ទើបបានបើឪកាសសម្រាប់ខ្លួនឯងចូលទៅកាន់បរិបទថ្មីមួយទៀតនៃជីវិត។
បន្ទាប់ពីអានហើយម៉េចដែរ? ធុញអត់? គិតថាអួតពេកអត់?
មិនមានបំណងចង់អួតអាងអ្វីទេប៉ុន្តែ គ្រាន់តែចង់បញ្ជាក់ប្រាប់ថាដើរមកដល់កន្លែងនេះមិនងាយស្រួលទេ ពិបាក ណាស់។ គេមានពេលច្រើនជាមួយគ្រួសារ, មានពេលវេលាជិះម៉ូតូដើរលេងកម្សាន្ត, គេមានមិត្តភក្ដិច្រើន។ ប៉ុន្តែ.....
Back in high school, I spent most of my time alone in the LAB, silent, focused, and deep in thought. While others were out and about, I chose to dedicate myself to learning and building. And you know what? I have no regrets. That time shaped who I am today, and now I’ve taken steps far beyond where I used to be all because of hard work and dedication.
Thank you, Pa, Mak, and b**g b**g for always giving me good advice and never truly letting me feel alone (even when I thought I was 😂).
Today, I’m not alone at all. I have my amazing PAWhere team, my supportive girlfriend, and my family who continue to walk this journey with me. I’ve grown, and now I can enjoy more time, more freedom, and more love than ever before. 💪✨
Let’s keep moving forward! 🚀
អានមកដល់នេះមានន័យថាចប់ហើយមិនមានអ្វីទៀតទេ។ កាលមុនក្រ ឡូវនៅតែក្រដដែលទេ គ្រាន់មានលុយបានម៉ាសប្បាយៗបាយបាននិងគេដែរ។
ចឹងត្រូវខិតខំប្រឹងប្រែង មានតែខ្លួនឯងទេជួយខ្លួងឯង។ កុំបោះបង់ក្ដីស្រមៃ កុំគិតថាខ្លួនធ្វើមិនបាន(ធ្វើបានតាសគ្រាន់មិនធ្វើ) សាកធ្វើសិនទៅបើមិនបានល្អចាំគិតទៀត។