ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស -CPP Kdol Sen Chey

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស -CPP Kdol Sen Chey

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស -CPP Kdol Sen Chey CPP

ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ប្រធានក្រុម...
16/03/2024

ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ប្រធានក្រុមការងារចុះជួយ ឃុំក្តុលសែនជ័យ បាននាំយក បន្ទះសឡា ចំនួន ២បន្ទះ ដែលជាអំណោយរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងារចុះជួយ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយ ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ទៅប្រគល់ជូនគណៈកម្មាធិការគណបក្ស ឃុំក្តុលសែនជ័យសម្រាប់បំភ្លឺនៅក្នុងបរិវេនស្នាក់បក្សឃុំ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារក៍បានជួបប្រជុំជាមួយមេក្រុមបក្សនៅ ភូមិអូរល្ពៅ និងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តម ឆាយ ឫទ្ធិសែន ប្រធានក្រុការងារចុះជួយស្រុកសាមគ្គីមានជ័យ និស្រុកទឹកផុស ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាឃុំ ប្រធានក្រុមបក្សភូមិអូរល្ពៅ ព្រមសមាជិកបក្សសរុប ចំនួន៣២នាក់ ស្រី១៥នាក់ ក្នុងកិច្ចប្រជុះនោះដែរឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ ក៍បានផ្តល់ថវិកាជូនសមាជិកបក្សក្នុង ១នាក់ ១០០០០រៀល ប្រធានក្រុមបក្ស ៥០០០០រៀល សរុបចំនួន៣៧០០០០រៀល ។

បន្ទាប់ពីពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំក្តុលសែនជ័យ រួចមកក្រុមការង...
17/02/2024

បន្ទាប់ពីពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំក្តុលសែនជ័យ រួចមកក្រុមការងារក៏បានរៀបចំពិសាអាហារសាមគ្គីដើម្បីបង្កើនភាពស្និតស្នាល និងសាមគ្គីភាពល្អក្នុងការបំពេញការងារនាពេលខាងមុខ។

ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ប្រធានក្...
17/02/2024

ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ប្រធានក្រុមការងារចុះជួយ ឃុំក្តុលសែនជ័យ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម ជួប សំអាត អនុប្រធានក្រុមការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងទីតាំងជីកស្រះសហគន៍ និងកន្លែងផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច ដែលជាការសំណូមពររបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិភ្នំតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាពក្នុងការសាបនា។

17/02/2024
ថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្...
17/02/2024

ថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្តុលសែនជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្នាន ឃុំក្តុលសែនជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ សរុបចំនួន ៣៥នាក់ ស្រី៧ នាក់។

ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារក៏បានពាំនាំនូវការបណ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ។

ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារបានើលកឡើងថានឹងសហការធ្វើការងារជាមួយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុង ឃុំក្តុលសែនជ័យ ឱ្យមានប្រសិទ្ធខ្ពស់ដូចកាលពីអាណត្តិកន្លងទៅ និងព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាដែលនឹងកើតមានឡើងនៅក្នុងអាណត្តិថ្មីនេះឱ្យទទួលបានលទ្ធផលល្អ និងជ័យជំនះជាបន្តទៀត។

Address

Phnum Penh
Phnom Penh

Alerts

Be the first to know and let us send you an email when ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស -CPP Kdol Sen Chey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលសែនជ័យ ស្រុកទឹកផុស -CPP Kdol Sen Chey:

Share