
14/10/2025
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គូសបញ្ជាក់បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការពង្រីក និងពង្រឹងលើវិស័យជាច្រើនដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និង ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ វិស័យទេសចរណ៍ វេជ្ជសាស្ត្រ ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កសិកម្ម ហិរញ្ញវត្ថុ និងធនាគារ។
#កិច្ចសហប្រតិបត្តិការអន្តរជាតិ #យុទ្ធសាស្ត្របញ្ចកោណន #រាជរដ្ឋាភិបាលកម្ពុជា