Cambodia Sport News

Cambodia Sport News Welcome to the Sport page. We strive to provide you with the latest sports news, action shots, and humorous videos related to any sport. Thank you.

If you enjoy what I do, please like and follow my page.

07/08/2025
05/08/2025

អ្នកចម្បាំងឈាមខ្មែរ ‘ KHMER WARRIORS ‘

ក្នុងរយៈពេលបីថ្ងៃជាប់យេីងបំ​ពេញ​បេសកកម្ម​ដូចជា​:​

1- ស្បៀងមួយឡាន2តោនកន្លះ ( សាច់​ស្ងួត​ ,​ ស្ករ​គ្រាប់​ ,​ អង្ករ​ ,​ សាប៊ូ​ និង​ របស់របរ​ចាំបាច់​ )​
2- ចុះជួបនិង​ឧបត្តម្ភ​ដល់គ្រួសារ​វីរជន​ពលី​ ៨គ្រួសារ​ និង​ ទាហានអង្គភាពដែលបានចូលរួម​ចំនួន ៥០នាក់។
3- ចុះ​សួរ​សុខទុក្ខ​និង​ឧបត្តម្ភ​ដល់បងប្អូនសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំៗចំនួនពីរទីតាំងនៃភូ​មិភាគ​ ឧត្តរ។
4- ឧបត្តម្ភ​ឧបករណ៍​ប្រេីប្រាស់ចាំបាច់ដល់កង​ទ័ព​ដូចជា អាយកូម , សូឡា , ទូរស័ព្ទ​ ,​ Computer ( Laptop ) , ម៉ាសុីន Printer , Tablet , PowerBank , Power Station, និង ឧបករណ៍​ប្រើប្រាស់​ចាំបាច់មួយចំនួន។
5- ឧបត្តម្ភ​គាំទ្រដល់កងទ័ព​បានចំនួន៦​ទិសដៅ​ ភូមិភាគ​ ឧត្តរ​ និង​ ពាយ័ព្យ​។
6- ឧបត្តម្ភ​ទៅកាន់គោលដៅតាក្របី​ អាយកូម​ ១០គ្រឿង​ ,​Power Box ៣គ្រឿង​ ,​ powerbank ១០ដុំ​ ,​ ចង្រ្កានហ្គាស​ ៧​។

​បេសកកម្ម​​ដែលបានសម្រេចខាងលេីនេះ​សូមសម្រេចផលដល់ល្អប្រសេីរ​ដល់​ប្រទេស​ជាតិ​ និង​ បានដល់អ្នកចូលរួម​ឧបត្តម្ភ​គាំទ្រអោយបានដល់នូវសេចក្តីសុខ។ យេីងខ្ញុំជាអ្នកតំណាង​មូលនិធិ​នេះបានខិត​ខំប្រឹងសម្រេចអោយបាន​នូវ​សេចក្ដី​ទុកចិត្ត​ និង​ ការចែករំលែក​បាន​នូវក្តីស្រលាញ់​និង​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​វីរជន​យេីង​។ 🇰🇭

ដោយក្តីគោរពពីខ្ញុំ​ និង​ ភរិយា​ Tep Boprek

28/07/2025
28/07/2025

ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។

A fruitful outcome from the meeting between myself and H.E. Phumtham Wechayachai, Acting Prime Minister of the Kingdom of Thailand, both the Cambodia and Thai sides have reached the following agreements:

1. An immediate and unconditional ceasefire, with effect from 24:00 hours (local time) on 28 July 2025. This is a vital first step towards de-escalation and the restoration of peace and security.
2. To convene informal meeting of regional commanders (Regional Military 1 and 2 on the Thai side and Regional Military 4 and 5!of the Cambodian side) at 07:00 hours on 29 July 2025, and followed by meeting with the Defense Attaches led by the Chair of ASEAN, if both sides agreed; and
3. To convene a meeting of the General Border Committee (GBC) on 4 August 2025, to be hosted by Cambodia

I would like to thank H.E. Prime Minister Anwar Ibrahim for initiating and facilitating this meeting and serving as host. I would also like to extend my thanks to H.E. President Donald Trump for his support for the immediate ceasefire negotiation process in order to build peace through the United States’ co-organizing of today’s meeting. I also thank the Government of China, which has consistently encouraged both sides to seek a ceasefire and actively supported this special meeting.

I firmly believe that this ceasefire agreement between the Cambodian and Thai armed forces is a crucial foundation for building mutual trust, improving the situation, and paving the way for returning to normalcy in the future.

#ហ៊ុនម៉ាណែត
#កម្ពុជា

28/07/2025
28/07/2025
28/07/2025

សេចក្តីអំពាវនាវ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើអោយប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង ដូចជា៖
- ស្ថានភាពកងកម្លាំងនៅជួរមុខដោយគ្មានប្រភពច្បាស់លាស់ ដូចជា៖ កងទ័ពបានដាច់ស្បៀង, កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន, ការចល័តទ័ព និងការត្រៀមសព្វាវុធធុនធ្ងន់...។ល។
- ការបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធជនសង្ស័យជាចារកិច្ចរបស់សត្រូវ បានបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ ព្រមទាំងធ្វើអោយសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។

ជាចុងក្រោយនាយកដ្ឋានបន្តទទូចអំពាវនាវឲ្យសាធារណជនមេត្តាពិចារណាឲ្យបានហ្មត់ចត់មុននឹងធ្វើការបង្ហោះផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ និងជឿជាក់ទៅលើតែប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ព្រោះមិនមែនរាល់ព័ត៌មានទាំងអស់តម្រូវឲ្យធ្វើការបង្ហោះផ្សព្វផ្សាយនោះទេ ពេលខ្លះជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ ដែលគួរត្រូវតែរឹតបន្តឹង និងដើម្បីសុវត្ថិភាពកងកម្លាំងនៅជួរមុខរបស់យើងទាំងអស់គ្នា។

28/07/2025
27/07/2025

ក្រុមហ៊ុន GANZBERG ចូលរួមឧបត្ថម្ភ ថវិការ ចំនួន ១,០០០,០០០ ដុល្លារ ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា 🇰🇭

27/07/2025
I have reached 3.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
29/03/2023

I have reached 3.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

Address

Kith02yangna@gmail. Com
Phnom Penh
120000

Telephone

+85581781717

Website

Alerts

Be the first to know and let us send you an email when Cambodia Sport News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodia Sport News:

Share

Our Story

សូមចុចlikeនិងshareដើម្បីទទួលបានចំណេះដឹងពីរវិធីចិញ្ចឹមបង្កងទឹកសាប ឬ​ Crayfish សូមអរគុណចំពោះការគាំទ្រ