Jesus Love You

Jesus Love You ព្រះយ៉េស៊ូស្រលាញ់អ្នក ❤️ Jesus he love you ❤️

06/06/2025

ថ្ងៃទី ៥៖ របៀបទាំង ៧ ដែលនាំឱ្យមារកំណាចរត់ភៀសខ្លួន

ព្រះជាម្ចាស់បានសន្យាដល់យើង ថាព្រះអង្គនឹងធ្វើឱ្យសត្រូវដែលក្រោកឡើងប្រឆាំងទាស់នឹងយើង ត្រូវបរាជ័យនៅចំពោះមុខរបស់យើង។ ប៉ុន្តែ យើងក៏អាចចូលទៅកាន់មាគ៌ានៃព្រះពរ ហើយមិនអនុញ្ញាតឱ្យវាឈរនៅចំពោះមុខយើង ទាំងឱ្យវារត់ភៀសខ្លួនបាន ក្នុងរបៀបទាំង ៧ នេះផងដែរ។ របៀបទាំង ៧ ដែលជាយុទ្ធសាស្រ្ដ ធ្វើឱ្យមារកំណាច រត់ភៀសខ្លួននោះ មានដូចខាងក្រោម៖

១. ចូរឧស្សាហ៍ព្យាយាមស្ដាប់បង្គាប់ព្រះសូរសៀងរបស់ព្រះ ដែលជាព្រះជាម្ចាស់របស់អ្នក

២. ចូរកែប្រែចិត្ដគំនិតរបស់អ្នក មុនពេលរូបអ្នក ចូលប្រឡូកទៅក្នុងសង្គ្រាម (ខាងវិញ្ញាណ)

៣. ចូរដឹងថា ព្រះជាម្ចាស់ ទ្រង់គង់នៅខាងអ្នក

៤. ចូរច្បាំងពីទីដែលមានជ័យជម្នះ

៥. ចូរសរសើរតម្កើងព្រះ នៅគ្រប់ទីកន្លែង គ្រប់ស្ថានភាព

៦. ចូរបំពាក់នូវគ្រឿងសឹករបស់ព្រះ

៧. ចូរអធិស្ឋាន ហើយនិងចាំយាមជានិច្ច

ជារឿយៗ ការបំបែកនូវអំណាចនៃវដ្ដដ៏ឃោរឃៅ គឺស្ថិតទៅលើការចេះជ្រើសរើស និងការចេះសម្រេចចិត្ដត្រឹមត្រូវ ប៉ុន្តែនៅពេលដែលការណ៍អ្វីមួយ គឺជាវដ្ដនៃទង្វើរបស់មារកំណាច នោះអ្នកត្រូវតែចេះសម្គាល់នូវរូបភាពផ្សេងៗ ហើយនិងត្រូវដឹងអំពីចង្វាក់លំនាំនៃគំនិតខុសឆ្គង ដែលផ្ដល់ឱកាសឱ្យវិញ្ញាណអាក្រក់ អាចបង្កហេតុ ព្រមទាំងបំផ្លាញនូវផែនការនានានៅក្នុងជីវិតរបស់អ្នកនោះវិញ។

ចូរទៅមុខ ឱ បងប្អូនអ្នកចម្បាំងខាងវិញ្ញាណអើយ ចូរទៅជាមួយនឹងការសរសើរតម្កើង នៅក្នុងដួងចិត្ដ ហើយចូរមានពេញដោយសេចក្ដីអធិស្ឋាន នៅលើបបូរមាត់របស់អ្នក។ ចូរបំពាក់គ្រឿងទាំងប៉ុន្មានខាងលើ សម្រាប់ចម្បាំងដែលអ្នកនឹងត្រូវតយុទ្ធ។ រាល់ចម្បាំងគឺជារបស់ព្រះអម្ចាស់ ហើយមារកំណាច វានឹងរត់ភៀសខ្លួន នៅក្នុងរបៀបទាំង ៧ នោះ។ វានឹងគ្មានជម្រើសនោះឡើយ នៅពេលដែលអ្នកចេះចុះចូលចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងវា។ គ្មានមារកំណាច គ្មានអារក្សណា ដែលអាចមានប្រៀប អាចយកឈ្នះលើបំណងចិត្ដ ដែលស្ថិតនៅក្នុងគន្លងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះឡើយ។ ព្រះគុណនៃព្រះជាម្ចាស់បំពេញយ៉ាងហូរហៀរ ចំពោះអស់ព្រលឹងណា ដែលស្វែងរកនូវព្រះរាជ្យរបស់ព្រះ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិននោះ។

06/06/2025

“ព្រះ​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បងប្អូន ស្រប​តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។”

‭‭ភីលីព‬ ‭4‬:‭19‬ គខប‬

https://bible.com/bible/85/php.4.19.គខប

06/06/2025
ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រើសរើសយក ការអត់ឱនទោស ដល់អស់អ្នកដែលបានធ្វើឱ្យទូលបង្គំឈឺចាប់ គឺដល់អស់អ្នកដែលបានរុករាន បានបំព...
05/06/2025

ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រើសរើសយក ការអត់ឱនទោស ដល់អស់អ្នកដែលបានធ្វើឱ្យទូលបង្គំឈឺចាប់ គឺដល់អស់អ្នកដែលបានរុករាន បានបំពាន បានប្រើប្រាស់ទូលបង្គំទាំងមិនរអើម ឬបានធ្វើខុសឆ្គងចំពោះទូលបង្គំ។ ឱ ព្រះអង្គអើយ សូមជួយដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចសម្គាល់មើលឃើញយុទ្ធសាស្រ្ដរបស់មារកំណាច ដែលចង់ដាក់អន្ទាក់ឱ្យទូលបង្គំធ្លាក់ទៅក្នុងចិត្ដចងគំនុំ ចិត្ដល្វីងជូរចត់ និងការមិនអត់ឱនទោសនោះ។ សូមជួយដល់ទូលបង្គំ កុំឱ្យទូលបង្គំចងគំនុំ ប្រកាន់ទោស ចំពោះការប្រព្រឹត្ដបាបរបស់មនុស្សទាំងនោះ។ សូមបង្រៀនទូលបង្គំ ឱ្យចេះគេចចេញពីការតបត ដែលពេញដោយគំនិតវិនិច្ឆ័យទោស នៅពេលដែលទូលបង្គំកំពុងមានភាពឈឺចាប់នោះ។ សូមព្រះអង្គព្យាបាលផ្លូវអារម្មណ៍ និងកែវិញ្ញាណដ៏ត្រឹមត្រូវនៅក្នុងដួងចិត្ដរបស់ទូលបង្គំសាជាថ្មីឡើងវិញផង។ ទូលបង្គំទូលសូម ដោយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ

អាមែន🙏

30/05/2025

Address

Phnom Penh

Telephone

+85598444157

Website

Alerts

Be the first to know and let us send you an email when Jesus Love You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category