14/02/2026
ដើម្បីឱ្យបំណុលរលាយបាត់
បញ្ឈប់ការបង្កើតបំណុលថ្មីដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ចាប់ផ្តើមរៀបចំបញ្ជីបំណុលពីតូចទៅធំ ដើម្បីដោះស្រាយតាមលំដាប់។
កាត់បន្ថយការចំណាយមិនចាំបាច់ ដើម្បីយកលុយទៅបង្កើនល្បឿនសងបំណុល។
នៅពេលសងអស់ ត្រូវរក្សាវិន័យសន្សំដដែល ប៉ុន្តែប្តូរមកជាការសន្សំសម្រាប់ខ្លួនឯងវិញ។
✔️ភាពខុសគ្នារវាង "អ្នកសងតាមសម្រួល" និង "អ្នកសងមានយុទ្ធសាស្ត្រ" ៖
1️⃣អ្នកសងតាមសម្រួល មានលុយប៉ុន្មានសងប៉ុណ្ណឹង ចាយវាយសេសសល់ទើបសង។
លទ្ធផលគឺបំណុលនៅដដែល ឬកើនឡើងដោយសារការប្រាក់ និងប្រើពេលរាប់ឆ្នាំនៅតែមិនទាន់អស់បំណុល។
2️⃣អ្នកសងមានយុទ្ធសាស្ត្រ ប្រើរូបមន្តសងបំណុលតូចមុនគេ (Snowball Method) ដើម្បីយកឈ្នះចិត្តខ្លួនឯង។
លទ្ធផលគឺបំណុលរលាយអស់លឿន មានទឹកចិត្តសន្សំលុយបន្ត ហើយក្លាយជាអ្នកមានសេរីភាពហិរញ្ញវត្ថុ។
💲ឧទាហរណ៍៖ បងប្អូនជំពាក់គេ ៛ ៤,០០០,០០០ បំណុលតូច និង ៛ ២០,០០០,០០០ បំណុលធំ។
បើបងប្អូនប្រឹងសងអាតូច ៛ ៤,០០០,០០០ ឱ្យដាច់មុន ក្នុងរយៈពេល ៥ ខែ ដោយសងមួយខែ ៛ ៨០០,០០០។
នៅពេលដាច់បំណុលតូច បងប្អូននឹងមានអារម្មណ៍ថា ខ្លួនឯងធ្វើបាន រួចយកលុយ ៛ ៨០០,០០០ នោះទៅបូកបន្ថែមលើការសងបំណុលធំ។
ចុះបើបំណុលអស់ហើយ? លុយ ៛ ៨០០,០០០ ដែលធ្លាប់តែបង់ឱ្យគេរាល់ខែ បងប្អូនប្តូរមកទិញមាសវិញ។
ត្រឹមតែ ៣ ខែ បងប្អូនមានលុយ ៛ ២,៤០០,០០០ អាចទិញមាសបាន។
១ ឆ្នាំក្រោយ បងប្អូននឹងសល់មាសនៅក្នុងដៃច្រើនទៅៗ ដោយមោទនភាព។
បំណុលអស់ លុយសល់ ចិត្តស្ងប់ សងបំណុលតូចឱ្យដាច់ ដើម្បីយកជ័យជំនះដំបូង។
ប្តូរលុយដែលធ្លាប់បង់ការប្រាក់ មកជាការទិញមាសបញ្ចាំងរស្មីឱ្យជីវិតម្ដងណា។