11/05/2026
អ្វីៗក្នុងលោកប្រែប្រួលមិនទៀង!
---
ខ្លោចចិត្ត! តារាសម្តែង«នាយគ្រោង»ឈ្មោះពិត អ៊ុក សំណាង វ័យ៧២ឆ្នាំ បាត់មុខពីសិល្បៈយូរធ្លាក់ខ្លួនជីវភាពលំបាក មករស់នៅជាមួយកូន នៅភូមិត្រពាំងលើក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រីឯភរិយាមានជំងឺដើរមិនរួចឡើយ ។
លោក អ៊ុក សំណាង ជាតួរសម្តែងចុងក្រោយជាមួយលោក ព្រាប សុវត្ថិ បទ«ភ្លេចសន្យាសាយ័ន»នៅផលិតកម្មហង្សមាស ជាមួយនាយព្រែក នៅវ័យកុមារកាលជំនាន់នោះ តែពេលនេះគាត់បានធ្លាក់ខ្លួនយ៉ាងខ្លាំងសូម្បីដីផ្ទះក៏ពុំមាន ។
អ្វីៗក្នុងលោកប្រែប្រួលមិនទៀង!