SereyMedia

SereyMedia ព័ត៌មាន កម្សាន្ត ចំណេះដឹង

» ក្មេងនាំរឿង « លោកស្រីសាស្ត្រាចារ្យរងថៃ ភួងថង ប៉ាវក្រាផាន់ នៃសាកលវិទ្យាល័យ ជូឡាឡុងកន បានលើកឡើងថា បើថៃមិនចង់ប្រើយន្តការត...
07/06/2025

» ក្មេងនាំរឿង «
លោកស្រីសាស្ត្រាចារ្យរងថៃ ភួងថង ប៉ាវក្រាផាន់ នៃសាកលវិទ្យាល័យ ជូឡាឡុងកន បានលើកឡើងថា បើថៃមិនចង់ប្រើយន្តការតុលាការអន្តរជាតិ ថៃគួរតែផ្តោតលើការចរចា ជាជាងការប្រើប្រាស់កម្លាំងទ័ព ហើយថៃគួររៀនសូត្រពីភាពឈ្លាសវៃទាំងផ្នែកការទូត និងផ្នែកយោធារបស់កម្ពុជា។
លោកស្រីសាស្ត្រាចារ្យរងបញ្ជាក់ថា ក្នុងករណីជំលោះនេះ រដ្ឋាភិបាលកម្ពុជាពិតជាឈ្លាសវៃ ដោយអាចប្រើយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភាភ្លាមៗ ទទួលបានការគាំទ្រនយោបាយជាឯកច្ឆ័ន្តនាំយកបញ្ហាទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។ នេះជាការបាញ់ព្រួញមួយបានសត្វពីរ ទី១៖ វិធានការភ្លាមៗឆ្លើយតបទៅនឹងប្រទេសថៃដែលធំជាង និងខ្លាំងជាងនេះ បញ្ជាក់ថាកម្ពុជាមិនខ្លាច មិនចុះញ៉ម ជាពិសេសលើបញ្ហាព្រំដែនដែលនាំឱ្យមានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនខ្លួន។ ទី២៖ កម្ពុជាបង្ហាញអន្តរជាតិថា ខ្លួនគោរពច្បាប់អន្តរជាតិ និងព្យាយាមដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ ខុសពីប្រទេសថៃ។ សម្រាប់ផ្នែកយោធាវិញ ថៃមិនអាចមើលងាយកម្ពុជាបាននោះទេ ដោយសារសមត្ថភាពកងទ័ពកម្ពុជាមានការកើនឡើងខ្លាំងជាបន្តបន្ទាប់ជាពិសេសមានកិច្ចសហប្រតិបត្តិការប្រទេសមិត្តធំៗជាច្រើន។
សម្រាប់ថៃវិញ លោកស្រីសាស្ត្រាចារ្យបានលើកឡើងយ៉ាងច្បាស់ថា ប្រសិនបើថៃនៅតែរឹងទទឹងលើការប្រើកម្លាំងយោធាមកដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយខ្មែរ ថៃនឹងកាន់តែបាក់មុខក្នុងឆាកអន្តរជាតិកាន់តែខ្លាំង គឺដូចទៅនឹងករណីជម្លោះប្រាសាទព្រះវិហារកាលពីឆ្នាំ២០១១។ នាពេលនោះ រដ្ឋាភិបាលថៃរបស់អាប់ភីស៊ីតប្រើនយោបាយជាតិនិយមជ្រុល ប្រើប្រាស់កម្លាំងទ័ពចង់ឈ្លានពានកម្ពុជា តែជាលទ្ធផលត្រូវចាញ់ទាំងក្នុងសមរភូមិ ចាញ់ទាំងលើឆាកអន្តរជាតិជាពិសេសតាមរយៈការចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិភាពអង្គការប្រជាជាតិឱ្យមានបទឈប់បាញ់ ហើយក្រោយមកទៀតចាញ់ទាំងលើសមរភូមិច្បាប់អន្តរជាតិទៀត នៅតុលាការយុត្តិធម៌អន្តរជាតិថែមទៀតផង។
លោកសាស្រ្តាចារ្យរង និយាយថាថ្មីៗនេះ ប្រទេសថៃត្រូវបានអាប់ឱនកិត្តិយសលើឆាកអន្តរជាតិលើច្រើនករណីបន្តបន្ទាប់ហើយ ចឹងប្រសិនបើករណីជម្លោះជាមួយកម្ពុជាលើកនេះ នៅតែបន្តភាពជ្រុលនិយមរបស់ខ្លួន បន្តគម្រាមប្រើប្រាស់កងទ័ព មិនប្រើច្បាប់ និងសហគមន៍អន្តរជាតិជាគោលទៀត ពិភពលោកនឹងមើលមកថៃថា «ជាក្មេងនាំរឿង!» លើឆាកអន្តរជាតិមិនខាននោះទេ។

Source: www.facebook.com/share/19zYH443vD/?mibextid=wwXIfr
#ព្រំដែនកម្ពុជាថៃ #ប្រាសាទតាមាន់ #ថៃ #ហេតុការណ៍ #សន្តិភាព

07/06/2025

បន្ទប់ពីភាគីថៃបានបិទច្រកព្រំដែន ភាគីកម្ពុជាក៏សម្រេចបិទវិញផងដែរ។
7 មិថុនា 2025

ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា យោងតាមលិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ...
07/06/2025

ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា

យោងតាមលិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ។

ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារ ពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

ថៃ​បដិសេធ​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)ភ្នំពេញ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ – លោកស...
05/06/2025

ថៃ​បដិសេធ​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)
ភ្នំពេញ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ – លោកស្រី ប៉ាអូថងថាណ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រី​ថៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​របស់​កម្ពុជា​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​បច្ចុប្បន្ន។
លោកស្រី​បាន​កត់សម្គាល់​ថា ប្រទេស​ថៃ​មិន​បាន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​នេះ​ទេ ហើយ​បាន​ស្នើសុំ​ឲ្យ​កម្ពុជា​ប្រើប្រាស់​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។
លោកស្រី ប៉ាអូថងថាណ បាន​បញ្ជាក់​ម្តង​ទៀត​ថា រដ្ឋាភិបាល​ថៃ​ទទូច​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

#ជម្លោះព្រំដែន #កម្ពុជាថៃ #ប្រាសាទតាមាន់ #ព្រំដែនកម្ពុជាថៃ

05/06/2025

🇰🇭 តើថៃអាចបដិសេធផែនទី 1:100,000 ដែលកើតចេញពីសន្ធិសញ្ញាបារាំង-សៀមបានឬ?

បញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជារឿងប៉ះទង្គិចថ្មីទេ។ តែជារឿងប្រវត្តិសាស្ត្រដែលមានឯកសារផ្លូវការជាច្រើនបញ្ជាក់យ៉ាងច្បាស់។

📌 សម័យអាណានិគមបារាំង - ឆ្នាំ 1904 និង 1907
កម្ពុជា (ក្រោមការត្រួតត្រារបស់បារាំង) និងសៀម បានចុះហត្ថលេខា​លើ សន្ធិសញ្ញាស្តីពីព្រំដែន។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ បារាំងបានចងក្រង ផែនទីលំអិតខ្នាត 1:100,000 ដែលបង្ហាញព្រំដែនយ៉ាងច្បាស់។
✅ ភាគីសៀមមិនដែលធ្វើការបដិសេធនៅពេលនោះឡើយ។ មានន័យថា បញ្ជាក់តម្លាភាពជាផ្លូវការ។
❌ ប៉ុន្តែក្រោយមក សៀម (ថៃ) ក៏បានចេញផែនទីថ្មីខ្នាត 1:50,000 ដោយគ្មានការយល់ព្រមពីភាគីម្ខាងទៀត។ វាជាការកែប្រែផែនទីតែម្ខាង ដែលមិនអាចយកទៅយោងទុកជាភស្តុតាងច្បាប់អន្តរជាតិបានឡើយ។

⚖️ ករណីប្រាសាទព្រះវិហារ (1962)
តុលាការ ICJ បានអនុម័តផែនទី 1:100,000 និងប្រកាសយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ​ស្ថិតក្នុងទឹកដីកម្ពុជា។

👉 ចំពោះជនជាតិថៃដែលសន្មតថា “ICJ មិនអាចធ្វើអ្វីបាន” ឬ “ផែនទីបារាំងគ្មានសុពលភាព” សូមយល់ថា៖
ច្បាប់អន្តរជាតិមិនត្រូវបានគោរពដោយប្រើអារម្មណ៍ឬការនិយាយស្រែកតាមបណ្ដាញសង្គមនោះទេ។ តែត្រូវផ្អែកលើឯកសារផ្លូវការ និងកិច្ចព្រមព្រៀងស៊ីជម្រៅ។



📢 កុំអោយភាពអាងអារម្មណ៍បន្លំសតិសម្បជញ្ញៈ។ ប្រវត្តិសាស្ត្រមានឯកសារបញ្ជាក់ មិនអាចកែបានតាមចិត្តនរណាទេ។

✊🇰🇭 ដល់ពេលជាតិខ្មែរត្រូវឈរ​ឲ្យត្រឹមត្រូវតាមច្បាប់អន្តរជាតិ បញ្ចេញសំឡេងឲ្យពិភពលោកស្គាល់ភាពយុត្តិធម៌របស់យើង។

Breaking News៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ភូមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា...
05/06/2025

Breaking News៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ភូមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កម្ពុជា​បាន​រំលោភបំពាន​ចូល​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ (no man's land) ចម្ងាយ ២០០ ម៉ែត្រ ហើយ​ប្រទេស​ថៃ​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​បិទ​ព្រំដែន​របស់​ខ្លួន ប្រសិនបើ​គណៈកម្មការ​ព្រំដែន​រួម (JBC) មិន​អាច​សម្រេច​បាន​លទ្ធផល​។ លោក​បាន​បន្ថែម​ថា ប្រសិនបើ​ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ប្រកាស មេបញ្ជាការ​យោធភូមិភាគ​ទី​២ អាច​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បិទ​ព្រំដែន​ដែល​មាន​ជម្លោះ​ដែរ​ឬ​អត់​។

សូមបងប្អូនខ្មែរប្រុងប្រយ័ត្ន!!"ห้ามไม่ให้คนกัมพูชาเข้ามาซื้อของในร้าน โดยเด็ดขาด ถ้าฝ่าฝืนไม่โดนปรับ แต่โดนยิง"________"...
05/06/2025

សូមបងប្អូនខ្មែរប្រុងប្រយ័ត្ន!!

"ห้ามไม่ให้คนกัมพูชาเข้ามาซื้อของในร้าน โดยเด็ดขาด ถ้าฝ่าฝืนไม่โดนปรับ แต่โดนยิง"
________

"ហាមមិនឱ្យជនជាតិខ្មែរចូលមកទិញទំនិញក្នុងហាងជាដាច់ខាត។ បើល្មើសនឹងត្រូវបាញ់"។

ប្រជាជនថៃ កំពុងឡាំប៉ា-នឹងកម្ពុជាដែលដាក់ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបីទៅតុលាការអន្តរជាតិ ICJ
05/06/2025

ប្រជាជនថៃ កំពុងឡាំប៉ា-នឹងកម្ពុជាដែលដាក់ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបីទៅតុលាការអន្តរជាតិ ICJ

ជុំវិញជម្លោះកម្ពុជា-ថៃ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម Santo Darmosumarto បានអះអាងថា ការសម្រេចនាំយកបញ្ហា...
04/06/2025

ជុំវិញជម្លោះកម្ពុជា-ថៃ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម Santo Darmosumarto បានអះអាងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ ព្រោះកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេផងដែរ។

រដ្ឋាភិបាលកម្ពុជា រួមជាមួយរដ្ឋសភា និងព្រឹទ្ធសភា បានសម្រេចជាឯកច្ឆន្ទនឹងលើកយកជម្លោះព្រំដែនជាមួយប្រទេសថៃ ពាក់ព័ន្ធនឹងប្រាសា...
03/06/2025

រដ្ឋាភិបាលកម្ពុជា រួមជាមួយរដ្ឋសភា និងព្រឹទ្ធសភា បានសម្រេចជាឯកច្ឆន្ទនឹងលើកយកជម្លោះព្រំដែនជាមួយប្រទេសថៃ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងសមាជរួមគ្នាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីថៃមិនយល់ព្រមក៏ដោយ ក៏កម្ពុជានៅតែប្តេជ្ញាប្រើប្រាស់យន្តការអន្តរជាតិនេះ ដើម្បីបញ្ចប់បញ្ហាដែលបង្កឡើងដោយក្រុមជ្រុលនិយមទាំងសងខាង។ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងកងកម្លាំងប្រដាប់អាវុធ ប្រសិនបើមានការឈ្លានពាន។
ចំណែកសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនេះ ដោយយល់ថា អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ មិនអាចដោះស្រាយបញ្ហាបាន ហើយបានបង្កឲ្យមានភាពមិនច្បាស់លាស់ និងជម្លោះប្រដាប់អាវុធជាច្រើនលើក។ សម្ដេចតេជោក៏បានជំរុញឲ្យភាគីថៃមានឆន្ទៈដោះស្រាយដោយសន្តិវិធី និងសុំឲ្យអ្នកនយោបាយជ្រុលនិយមបញ្ឈប់ការបង្កជម្លោះ។
ការយកបញ្ហានេះទៅ ICJ ត្រូវបានចាត់ទុកជាជម្រើសដ៏ត្រឹមត្រូវមួយ ដែលបង្ហាញពីសុច្ចរិតភាពរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិ និងបំណងប្រាថ្នាចង់បានព្រំដែនប្រកបដោយសន្តិភាពជាមួយប្រទេសជិតខាង។

យោធាថៃហាក់កំពុងបន្តរំលោភដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំង ដោយមានការលួចបង្ហោះយន្តហោះដ្រូនដើម្បីស៊ើបការណ៍ពីសភាពការណ៍ និងទីតា...
02/06/2025

យោធាថៃហាក់កំពុងបន្តរំលោភដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំង ដោយមានការលួចបង្ហោះយន្តហោះដ្រូនដើម្បីស៊ើបការណ៍ពីសភាពការណ៍ និងទីតាំងរបស់កងទ័ពយើងនៅតំបន់ប្រឈមមុខ។ ជាក់ស្តែង រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ កងទ័ពជួរមុខរបស់កម្ពុជា បានស្ទាក់ចាប់យន្តហោះដ្រូនមួយគ្រឿងដែលហោះចូលមកក្នុងភូមិសាស្ត្រយើង។ តើទង្វើនេះជាចេតនាមួយដើម្បីបង្កហេតុ ឬក៏យ៉ាងណា?

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ...
02/06/2025

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់

នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ មានករណីបំផ្ទុះគ្រាប់បែកមួយកើតឡើងក្នុងភូមិបាណាប្រារ ឃុំប៉ាណារ ស្រុកប៉ាណារ ខេត្តប៉ាតានី ប្រទេសថៃ។ គេរាយការណ៍ថា គ្រាប់បែកត្រូវបានបំផ្ទុះដោយជនមិនស្គាល់អត្តសញ្ញាណ ដោយមានបំណងស្ទាក់ឲ្យរថយន្តមន្ត្រីអនុរក្សឈប់នឹងបង្ខំឲ្យឈប់ចត។

ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបង្ករបាននូវការរបួសចំពោះបុគ្គលចំនួនបួននាក់។ បន្ទាប់ពីការបំផ្ទុះ អាជ្ញាធរមូលដ្ឋានបានបិទបិទតំបន់ និងស្នើសុំឲ្យក្រុមឯកទេសកម្ចាត់គ្រាប់បែក (EOD) ចូលមកពិនិត្យកន្លែងកើតហេតុ និងធ្វើសកម្មភាពសម្អាតដើម្បីធានាសុវត្ថិភាព។

អាជ្ញាធរថៃកំពុងស្រាវជ្រាវបន្ថែមដើម្បីស្វែងរកអ្នករងខុសត្រូវចំពោះហេតុការណ៍នេះ។

Address

Phnom Penh
120101

Alerts

Be the first to know and let us send you an email when SereyMedia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SereyMedia:

Share