01/05/2026
តើអ្នកដឹងទេថា លិខិតឆ្លងដែននៃប្រទេសកម្ពុជាអាចឱ្យអ្នកធ្វើដំណើរទៅកាន់ ១៩ ប្រទេសដោយមិនចាំបាច់មានការធ្វើទិដ្ឋាការ (Visa)?
ជាការពិតណាស់ លិខិតឆ្លងដែននៃប្រទេសកម្ពុជាអាចឱ្យអ្នកធ្វើដំណើរទៅកាន់ ១៩ ប្រទេសដោយមិនចាំបាច់មានការធ្វើទិដ្ឋាការ (Visa) ប្រទេសទាំងនោះមានដូចជា ៖
តំបន់អាស៊ីអាគ្នេយ៍ (ASEAN) (៩ ប្រទេស)
១. ព្រុយណេ (១៤ ថ្ងៃ)
២. ឥណ្ឌូនេស៊ី (៣០ ថ្ងៃ)
៣. ឡាវ (៣០ ថ្ងៃ)
៤. ម៉ាឡេស៊ី (៣០ ថ្ងៃ)
៥. មីយ៉ាន់ម៉ា (១៤ ថ្ងៃ)
៦. ហ្វីលីពីន (៣០ ថ្ងៃ)
៧. សិង្ហបុរី (៣០ ថ្ងៃ)
៨. ថៃ (៣០ ថ្ងៃ)
៩. វៀតណាម (៣០ ថ្ងៃ)
តំបន់អាមេរិក និងការ៉ាអ៊ីប (៤ ប្រទេស)
១០. ដូមីនីក (Dominica) (២១ ថ្ងៃ)
១១. ហៃទី (Haiti) (៩០ ថ្ងៃ)
១២. ប៉ាណាម៉ា (Panama) (១៨០ ថ្ងៃ)
១៣. សាំងវ៉ាំងសង់ និងក្រេណាឌីន (St. Vincent and the Grenadines) (៣០ ថ្ងៃ)
តំបន់អាហ្វ្រិក (៤ ប្រទេស)
១៤. ហ្គំប៊ី (Gambia) (៩០ ថ្ងៃ)
១៥. ម៉ូរីស (Mauritius) (៩០ ថ្ងៃ)
១៦. សីស្ហែល (Seychelles) (៣០ ថ្ងៃ - ត្រូវសុំសិទ្ធិធ្វើដំណើរតាមអនឡាញជាមុន)
១៧. រវ៉ាន់ដា (Rwanda) (៣០ ថ្ងៃ)
តំបន់អូសេអានី (២ ប្រទេស)
១៨. មីក្រូណេស៊ី (Micronesia) (៣០ ថ្ងៃ)
១៩. Cook Islands (៣១ ថ្ងៃ)
#លក់សំបុត្រយន្តហោះ #លិខិតឆ្លងដែន #ដំណើរកំសាន្ត