Kiripost Khmer

Kiripost Khmer គិរីផូសខ្មែរ (Kiripost Khmer) ជាប្រភពជាទីទុកចិត្តសម្រាប់ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅកម្ពុជា... https://t.me/kiripostkhmer

អ្នកជំនាញផ្នែកឌីជីថលកំពុងជំរុញឱ្យកម្ពុជាពង្រឹងការការពារទិន្នន័យផ្ទាល់ខ្លួន ដោយសារតែការគ្រប់គ្រងទិន្នន័យដែលមិនមានប្រព័ន្ធ...
16/09/2026

អ្នកជំនាញផ្នែកឌីជីថលកំពុងជំរុញឱ្យកម្ពុជាពង្រឹងការការពារទិន្នន័យផ្ទាល់ខ្លួន ដោយសារតែការគ្រប់គ្រងទិន្នន័យដែលមិនមានប្រព័ន្ធច្បាស់លាស់ និងការអនុវត្តការការពារឯកជនភាពដែលនៅខ្សោយ បានធ្វើឱ្យអ្នកប្រើប្រាស់ងាយរងគ្រោះនឹងការលួចអត្តសញ្ញាណ និងការឆបោកតាមអនឡាញ ដែលបណ្តាលឱ្យប្រជាជនកម្ពុជាខាតបង់ប្រាក់ជាង ៤៥លានដុល្លារក្នុងឆ្នាំ២០២៥
https://km.kiripo.st/mxmYne

15/09/2026

នៅចន្លោះឆ្នាំ ១៩៩២ និងឆ្នាំ ២០២៥ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលថ្មីៗនេះ គ្រួសារនានានៅក្នុងស្រុកជាំក្សាន្ត បានប្រទះឃើញគ្រាប់បែកចង្កោមដែលនៅមានសភាពគ្រោះថ្នាក់ (មិនឮទាន់ផ្ទុះ) នៅត្រង់មុខផ្ទះរបស់ពួកគេតែម្តង។

15/09/2026

កម្ពុជាពិចារណាលើការបង្កើតសន្ធិសញ្ញា ឬការអភិវឌ្ឍរួម ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ

ចំណាត់ថ្នាក់លិខិតឆ្លងដែនកម្ពុជាធ្លាក់ចុះ៤កម្រិត តម្លៃនៅតែខ្ពស់ ខណៈការធ្វើដំណើរទៅក្រៅប្រទេសត្រូវរឹតត្បិតជាងមុនលិខិតឆ្លងដែ...
15/09/2026

ចំណាត់ថ្នាក់លិខិតឆ្លងដែនកម្ពុជាធ្លាក់ចុះ៤កម្រិត តម្លៃនៅតែខ្ពស់ ខណៈការធ្វើដំណើរទៅក្រៅប្រទេសត្រូវរឹតត្បិតជាងមុន

លិខិតឆ្លងដែនរបស់កម្ពុជាបានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី ១៤១ នៅលើពិភពលោក ដោយសារពិន្ទុនៃលទ្ធភាពធ្វើដំណើរបានធ្លាក់ចុះមកនៅត្រឹម ៦៦។ ទន្ទឹមនឹងនេះ អ្នកជំនាញបានព្រមានថា ការទទួលបានទិដ្ឋាការមានកម្រិត តម្លៃលិខិតឆ្លងដែនខ្ពស់ និងក្តីបារម្ភពាក់ព័ន្ធនឹងតម្លាភាព និងទំនុកចិត្តពីអន្តរជាតិ កំពុងបង្កជាបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ សិក្សា និងធ្វើការនៅក្រៅប្រទេស

អានលម្អិត km.kiripo.st/heyPjH

កម្ពុជាបានស្នើជម្រើសចំនួនពីរដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ នៅក្នុងកិច្ចប្រជុំផ្សះផ្សាលើកដំបូងក្រោមអនុសញ្ញា UNCL...
15/09/2026

កម្ពុជាបានស្នើជម្រើសចំនួនពីរដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ នៅក្នុងកិច្ចប្រជុំផ្សះផ្សាលើកដំបូងក្រោមអនុសញ្ញា UNCLOS នៅប្រទេសសិង្ហបុរី
https://km.kiripo.st/Hss2Nz

ព័ត៌មានសំខាន់ៗ ជាមួយរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ពី គិរីផូសខ្មែរតាមដានពួកយើងតាមបណ្តាញសង្គម និងគេហទំព័រ ដើម្បីទទួលបានព័ត៌ម...
15/09/2026

ព័ត៌មានសំខាន់ៗ ជាមួយរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ពី គិរីផូសខ្មែរ

តាមដានពួកយើងតាមបណ្តាញសង្គម និងគេហទំព័រ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងមាតិកាល្អៗជាច្រើនទៀត រាប់ចាប់ពី អត្ថបទ ព័ត៌មានរូបភាព វីដេអូ ព័ត៌មានទិន្នន័យ និងក្រាហ្វិក។

ស្វែងរកគិរីផូសខ្មែរនៅលើបណ្តាញសង្គមសំខាន់៖
📘 Facebook: Kiripost Khmer
🎵 TikTok: tiktok.com/
📱 Telegram: t.me/kiripostkhmer
📸 Instagram: instagram.com/kiripost_khmer
🌐 Website: kiripostkhmer.com

អាជីវកម្មនានានៅកម្ពុជាត្រូវបានជំរុញឱ្យទាញយកសក្តានុពលរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើនការនាំចេញផលិតផលជាច្រើនប្រភេទ ក្នុងន...
15/09/2026

អាជីវកម្មនានានៅកម្ពុជាត្រូវបានជំរុញឱ្យទាញយកសក្តានុពលរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើនការនាំចេញផលិតផលជាច្រើនប្រភេទ ក្នុងនោះក៏រួមមានទាំងកៅស៊ូ និងវាយនភណ្ឌ។ ទន្ទឹមនឹងនេះ ស្ថានទូតឥណ្ឌូណេស៊ីក៏បានអំពាវនាវដល់ក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈ ឱ្យស្វែងរកវិញ្ញាបនបត្រហាឡាល់ (Halal) ដើម្បីបង្កើនការលក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។

អាជីវកម្មនានានៅកម្ពុជាត្រូវបានជំរុញឱ្យទាញយកសក្តានុពលរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើនការនាំចេញផលិតផល.....

នៅក្នុងខែសីហា អាជ្ញាធរបានប្រមូលប្រាក់ពិន័យប្រមាណ ២០២០០០ដុល្លារពីម្ចាស់ផ្ទះ និងម្ចាស់អគារដែលបានជួលអចលនទ្រព្យរបស់ខ្លួនទៅឱ្...
15/09/2026

នៅក្នុងខែសីហា អាជ្ញាធរបានប្រមូលប្រាក់ពិន័យប្រមាណ ២០២០០០ដុល្លារពីម្ចាស់ផ្ទះ និងម្ចាស់អគារដែលបានជួលអចលនទ្រព្យរបស់ខ្លួនទៅឱ្យបណ្តាញបោកប្រាស់តាមអនឡាញ និងជនបរទេសដែលគ្មានឯកសារត្រឹមត្រូវ ដែលនេះគឺជាផ្នែកមួយនៃប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស
https://km.kiripo.st/MiF775

អសមភាពជ្រុលមិនមែនជាអ្វីដែលត្រូវតែមាននោះទេ វាគឺជាជម្រើសផ្នែកនយោបាយ ហើយយើងអាចផ្លាស់ប្តូរ និងលុបបំបាត់បានយើងទាំងអស់គ្នាសុំា...
15/09/2026

អសមភាពជ្រុលមិនមែនជាអ្វីដែលត្រូវតែមាននោះទេ វាគឺជាជម្រើសផ្នែកនយោបាយ ហើយយើងអាចផ្លាស់ប្តូរ និងលុបបំបាត់បាន

យើងទាំងអស់គ្នាសុំាទៅនឹងការគិតថា អសមភាពជ្រុលគឺជារឿងអកុសល តែមិនអាចជៀសវាងបានក្នុងបរិបទសេដ្ឋកិច្ចទំនើប ក៏ដូចជាពាណិជ្ជកម្មចាំបាច់សម្រាប់ដំណើរសេដ្ឋកិច្ច។ ការគិតបែបនេះគឺមិនត្រឹមត្រូវទាល់តែសោះ។
https://km.kiripo.st/DQMPJB

គិរីផូសបានចុះទៅភូមិតាកឹងបៃតង ដែលជាភូមិសម្រាប់តាំងលំនៅថ្មីជូនជនភៀសសឹក ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រជ...
14/09/2026

គិរីផូសបានចុះទៅភូមិតាកឹងបៃតង ដែលជាភូមិសម្រាប់តាំងលំនៅថ្មីជូនជនភៀសសឹក ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញពីលំនៅឋានដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ភូមិនេះមានផ្ទះសរុបចំនួន ៦៤៥ ខ្នង។ លោកបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៥១០០០នាក់ ត្រូវបានជម្លៀសចេញនៅទូទាំងខេត្ត ហើយក្នុងនោះ ៩៧ភាគរយ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញហើយ។ ចំណែក ៣ភាគរយដែលនៅសេសសល់ មិនអាចវិលត្រឡប់ទៅវិញបានទេ ដោយសារលំនៅឋានរបស់ពួកគេស្ថិតនៅក្នុងតំបន់ដែលកាន់កាប់ដោយភាគីថៃ ឬនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា គ្រួសារជាច្រើនដែលត្រូវជម្លៀសចេញនោះ បានបាត់បង់លំនៅឋាន ប្រភពចំណូល និងប្រាក់សន្សំរបស់ពួកគេ ក្នុងអំឡុងពេលភៀសខ្លួន។
តាមរយៈការសន្ទនាជាមួយប្រជាពលរដ្ឋមួយចំនួន គិរិផូសបានដឹងថា តម្រូវការបន្ទាន់បំផុតរបស់ពួកគេនៅឯភូមិតាំងលំនៅថ្មីនេះ គឺការងារធ្វើ ទោះបីជាពួកគេមានក្តីរំភើប និងដឹងគុណចំពោះការទទួលបានផ្ទះថ្មីក៏ដោយ។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
រូបភាព៖ គិរីផូស/ប្រាក់ ចន្ធុល

Address

GIA TOWER Level 39, ទីក្រុងកោះពេជ្រ, ផ្លូវសុភមង្គល, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន
Phnom Penh
N/A

Alerts

Be the first to know and let us send you an email when Kiripost Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share