22/12/2024
តុលាការកំពូលសហរដ្ឋអាមេរិកនឹងពិចារណានូវពាក្យបណ្ដឹងតវ៉ារបស់ TikTok ដើម្បីកុំឲ្យអនុវត្តច្បាប់ហាមប្រាមប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក
បណ្ដាញសង្គមដ៏ល្បីរបស់ចិនឈ្មោះថា TikTok ដែលមានអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកប្រមាណ 170 លាននាក់ នឹងត្រូវបានអនុវត្តច្បាប់ហាមប្រាមមិនឲ្យប្រើប្រាស់នៅថ្ងៃទី 19 ខែមករាខាងមុខនេះ ដោយសារតែក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មិនព្រមលក់បណ្ដាញសង្គមមួយនេះឲ្យទៅប្រទេសរបស់ខ្លួន។
យោងតាមកាសែត CNBC ចុះផ្សាយកាលពីថ្ងៃទី 18 ខែធ្នូ កន្លងមកនេះ តុលាការកំពូលសហរដ្ឋអាមេរិកនឹងធ្វើការពិចារណាពាក្យបណ្ដឹងតវ៉ារបស់ TikTik ម្ដងទៀតនៅថ្ងៃទី 10 ខែមករាខាមុខនេះ គឺមុន 9 ថ្ងៃនៃថ្ងៃដែលត្រូវអនុវត្តច្បាប់ហាមប្រាមប្រើប្រាស់បណ្ដាញសង្គមមួយនេះនៅអាមេរិក។
តើបណ្ដាញសង្គមមួយនេះអាចឈរជើងនៅសហរដ្ឋអាមេរិក ឬយ៉ាងណា រង់ចាំតាមដានសេចក្ដីសម្រេចទាំងអស់គ្នា។
ប្រភព៖ CNBC