ពលរដ្ឋនីតិរដ្ឋ Citizens the rule of law Ctrol-hot news

ពលរដ្ឋនីតិរដ្ឋ Citizens the rule of law Ctrol-hot news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ពលរដ្ឋនីតិរដ្ឋ Citizens the rule of law Ctrol-hot news, News & Media Website, Phnom Penh.

៤៤៧ ថ្ងៃហើយ ដែលសកម្មជនចលនាមាតាធម្មជាតិ ៥​ រូប ​ដែល​រួមមាន កញ្ញា ឡុង គន្ធា​ លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី លោក ថុន រដ...
22/09/2025

៤៤៧ ថ្ងៃហើយ ដែលសកម្មជនចលនាមាតាធម្មជាតិ ៥​ រូប ​ដែល​រួមមាន កញ្ញា ឡុង គន្ធា​ លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី កំពុង​ជាប់ពន្ធនាគារ​ ​ព្រោះតែភាពសកម្មនិយមរបស់ពួកគេ​ក្នុងកិច្ចការពារបរិស្ថាន ការពារសិទ្ធិមនុស្ស ។

សូម​ដោះលែង​ពួកគេ​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ​ !

លោកអ្នកអាចផ្ញើសារជូនសកម្មជនបរិស្ថានទាំងប្រាំរូប ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ នៅក្នុងខំមិន (Comment) ខាងក្រោម ៖



(អត្ថបទ រូបភាព អង្គការលីការដូ)

22/09/2025
22/09/2025
22/09/2025
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២០ ខែកញ្ញាម្សិលមិញ បានជំទាស់យ៉ាងខ្លាំង ចំពោះចេតនារបស់ប្រទេសថៃ លើពលរដ្ឋកម្ពុជា ដែលប្រឈមជា...
20/09/2025

ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២០ ខែកញ្ញាម្សិលមិញ បានជំទាស់យ៉ាងខ្លាំង ចំពោះចេតនារបស់ប្រទេសថៃ លើពលរដ្ឋកម្ពុជា ដែលប្រឈមជាប់ពន្ធនាគារមួយជីវិត និងទោសប្រហារជីវិត។
មេភូមិភាគទី១ថៃកាលពីថ្ងៃ១៨ កញ្ញា ឆ្នាំ២០២៥ប្រមានចាត់វិធានការច្បាប់ក្នុងស្រុកលើពលរដ្ឋកម្ពុជាក្នុងភូមិជោគជ័យ និងភូមិអូរបីជាន់ប្រសិនបំពានប្រឆាំងលើអធិបតេយ្យភាពទឹកដីថៃរអាចប្រឈមជាប់ពន្ធនាគារ មួយជីវិត ឬទោសប្រហារជីវិតប្រឆាំងនិងសកម្មភាពអធិបតេយ្យរបស់ប្រទេសថៃ។

សេចក្ដីជូនដំណឹង របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភ...
18/09/2025

សេចក្ដីជូនដំណឹង របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។(ប្រភពរដ្ឋបាលខេត្តសៀមរាប)

ជនរួមជាតិជាទីគោរព​​ និងជាទីរាប់អាន! 🇰🇭ខាងក្រោមនេះ ជាញត្តិដែលនឹងត្រូវផ្ញើជូន​ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល...
16/09/2025

ជនរួមជាតិជាទីគោរព​​ និងជាទីរាប់អាន! 🇰🇭
ខាងក្រោមនេះ ជាញត្តិដែលនឹងត្រូវផ្ញើជូន​ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2025ខាងមុខនេះ ស្នើសុំអន្តរាគមន៍ឲ្យដោះលែងវីរកងទ័ព​​ទាំង​១៨​នាក់។

មកទល់ពេលនេះ​ វីរកងទ័ព​របស់ពួកយើង​ទាំង​១៨​នាក់​នៅ​តែបន្ត​ជាប់​ឃុំ​ក្នុងនាមជា អ្នកទោសសង្គ្រាមនៅ​ប្រទេស​ថៃ។ ​ ពួក​គេ​​បាន​ប្ដូរជីវិតការពារ​ទឹកដី និង​កិត្តិយស​ជាតិ​។ យើងមិនអាចទុកពួកគេចោលឡើយ។ ឥឡូវ​នេះ​ដល់​វេនរបស់ពួកយើងត្រូវ​ផ្តល់​ការគាំទ្រ​ និងទាមទារឲ្យដោះលែងវីរជនរបស់ពួកយើងត្រលប់មកមាតុភូមិវិញ។

ពួកយើងជា​ពលរដ្ឋ​សាមញ្ញ​​ ​គ្មាន​អាវុធ​ក្នុង​ដៃ តែពួកយើងមាន​សំឡេង។ សំឡេងរួមគ្នារបស់ពួកយើងក្នុងនាមជាប្រជាជាតិតែមួយ​ នឹងធ្វើឲ្យពិភពលោកស្ដាប់ឮ។ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិបានបង្ហាញថា សំឡេងរួមគ្នារបស់ពួកយើង អាចក្លាយជាកម្លាំងដែលមិនអាចបញ្ឈប់បាន។​ នៅពេលពួកយើងឈរជាមួយគ្នាដោយក្តីស្រលាញ់ មោទនភាពជាតិ និងឆន្ទៈដ៏រឹងមាំ នោះគ្មានអំណាចអ្វីទប់ទល់នឹងកម្លាំងនៃសាមគ្គីភាពរបស់យើងបានឡើយ។

ញត្តិនេះមិនត្រឹមតែជាតួរអក្សរឡើយ វាជាសំឡេងរួមរបស់ប្រជាជាតិយើង ជាការតស៊ូមតិដើម្បីការពារសេចក្តីថ្លៃថ្នូរ កិត្តិយស និងអធិបតេយ្យភាពជាតិយើង។ រាល់ហត្ថលេខា​​ គឺជាការបន្ថែមក្តីសង្ឃឹម​ឲ្យដោះលែងវីរជនទាំង​១៨​នាក់។ រាល់ការចែករំលែក គឺជាជំហានឆ្ពោះទៅរកសាមគ្គីភាព។

"យើងមិនបោះបង់ មិនចុះចាញ់ និងមិនភ្លេចកាតព្វកិច្ចរបស់យើងចំពោះជាតិមាតុភូមិឡើយ។"

រហូតមកដល់ពេលនេះ យើងទទួលបានអ្នកចុះឈ្មោះគាំទ្រ​ចំនួន​ 30,058 នាក់។ ប្រសិនបើបងប្អូនមិនទាន់បានចុះឈ្មោះគាំទ្រ សូមចុះឈ្មោះគាំទ្រក្នុងតំណភ្ជាប់ដែលរៀបចំដោយក្រុមការងារយើងខ្ញុំខាងក្រោមនេះ ៖
https://forms.gle/jA2XJsBWkRAuFyvZ9

សូមអរគុណ!

My fellow Cambodians! 🇰🇭
We are submitting this petition to the Office of the United Nations High Commissioner for Human Rights on September 15, 2025, urging urgent intervention to release our 18 brothers-in-arms.

Our 18 brothers-in-arms are still being held as prisoners of war in Thailand. They sacrificed their lives to defend our honor and our country—we cannot and will not abandon them. Now it is our turn to raise our voices, to support them, and to demand their release so they may return home.

We are ordinary citizens without weapons in our hands, but we hold a greater strength: our voice and our unity. When united as one nation, the world will hear us. History has proven that a united people can become an unstoppable force. When we stand together with love, pride, and unbreakable will, no power can withstand the strength of our unity.

This petition is not just a letter—it is the collective voice of our nation, defending our dignity, honor, and sovereignty. Every signature is a weapon of hope. Every share is a step toward unity.

We will not give up. We will not surrender. And we will never forget our sacred duty to our homeland.

As of now, we have received 30,058 supporters. If you have not yet registered your support, please do so through the link prepared by our team below:
https://forms.gle/jA2XJsBWkRAuFyvZ9

Thank you!

Thank you!

📌 អត្ថបទខ្លីៗ ៖ សាលាឧទ្ធរណ៍ភ្នំពេញតម្កល់ការផ្តន្ទាទោស​លើសមាជិកសហគមន៍ឡពាងចេញផ្សាយ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥កាលពីថ្ងៃទី១២...
15/09/2025

📌 អត្ថបទខ្លីៗ ៖ សាលាឧទ្ធរណ៍ភ្នំពេញតម្កល់ការផ្តន្ទាទោស​លើសមាជិកសហគមន៍ឡពាង

ចេញផ្សាយ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សមាជិកសហគមន៍ឡពាង ៥ រូប ត្រូវបាន​សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ការផ្តន្ទាទោសពីបទ​“ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ​​​​និងបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស” ។

ការផ្តន្ទាទោសនោះ ត្រូវបានធ្វើឡើងដោយយោងទៅតាមបញ្ញតិមាត្រា២១៨ និង៤១១ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានសម្រេចដោយសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ។ នៅពេលនោះ សមាជិកសហគមន៍ទាំងប្រាំពីរនាក់ ត្រូវបានតុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេលបីឆ្នាំ តែត្រូវព្យួរ និង បង្គាប់ឱ្យសងសំណង​ជំងឺចិត្ត​ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២លានរៀល ក្នុងម្នាក់ៗ (ប្រមាណជា ៥០០ដុល្លារ) ។ បទចោទទាំងនោះត្រូវបានចោទប្រកាន់ឡើងក្រោយអំពើហិង្សាមួយបានកើតឡើង នៅក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងដោយសហគមន៍ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលខណៈពេលនោះមានសាក្សីរាយការណ៍ថាកម្មករក្រុមហ៊ុនបានគប់ដុំថ្មមកលើសមាជិកសហគមន៍ ។[...]

👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok(អត្ថបទ រូបថតពីអង្គការលីកាដូ)

អត្ថបទខ្លីៗ ៖  តុលាការផ្តន្ទាទោសមនុស្សបីនាក់ ដែលពីររូបជាសមាជិកគណបក្សជំទាស់ និងមានអាយុច្រើនចេញផ្សាយថ្ងៃទី១១  ខែកញ្ញា ឆ្នា...
11/09/2025

អត្ថបទខ្លីៗ ៖ តុលាការផ្តន្ទាទោសមនុស្សបីនាក់ ដែលពីររូបជាសមាជិកគណបក្សជំទាស់ និងមានអាយុច្រើន
ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥
---------------------
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយផ្តន្ទាទោសសមាជិកគណបក្សជំទាស់ពីររូប ដែលជាសមាជិកក្រុមប្រឹក្សាស្រុក និងឃុំ ពីបទញុះញង់ និងបទ ប្រមាថ ពាក់ព័ន្ធនឹងការបង្ហោះសារក្នុងបណ្តាញសង្គមរបស់អ្នកទាំងនោះ ។ មនុស្សទីបី ដែលត្រូវបានតុលាការផ្តន្តាទោសក្នុងសំណុំរឿងតែមួយ គឺលោក ឡុក អូរីដេ ដែលជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ។

លោក មុត រិន អាយុ ៧៧ ឆ្នាំ ដែលជាសមាជិកក្រុមប្រឹក្សាស្រុកចំការលើ ខេត្តកំពង់ចាម នៃគណបក្សឆន្ទៈខ្មែរ និងលោក កាន់ គុន អាយុ ៥៦ ឆ្នាំ ដែលជាសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ខេត្តកំពង់ចាម នៃគណបក្សភ្លើងទៀន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ជាប់ពន្ធនាគារកំណត់រយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក) ក្នុងម្នាក់ ។ រីឯលោក ឡុក អូរីដេ ត្រូវបានសាលាដំបូងផ្តន្ទាទោសក្នុងសំណុំរឿងតែមួយ ពីបទ ញុះញង់ និងត្រូវបានផ្តន្ទាទោស ជាប់ពន្ធនាគារចំនួន ១៨ ខែ ផងដែរ ។

អ្នកទាំងបីត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និង/ឬ បទ ប្រមាថ ដោយយោងតាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការសន្ទនាគ្នា និងបញ្ចេញមតិនៅលើបណ្តាញសង្គមរបស់ពួកគេ រិះគន់រាជរដ្ឋាភិបាល ។ អ្នកទាំងបីត្រូវបានឃុំខ្លួនបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ក្នុងរាជធានីភ្នំពេញ ។

លោក រិន លោក គុន និងលោក អូរីដេ ស្ថិតក្នុង ចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិ ចំនួន ៧៦ នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំដោយសារភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ ៕
គណនីតិកតុក ៖ https://www.tiktok.com/
តេឡេក្រាម ឆានែល៖ https://t.me/licadho
ភាសាខ្មែរ ៖https://www.licadho-cambodia.org/flashnews.php?perm=464&khmer
English: https://www.licadho-cambodia.org/flashnews.php?perm=464&english
រាប់ពីឆ្វេងទៅស្តាំ លោក មុត រិន (គណបក្សឆន្ទៈខ្មែរ) លោក កាន់ គុន (គណបក្សភ្លើងទៀន) និងលោក ឡុក អូរីដេ ។ រូបភាពពីទំព័រហ្វេសប៊ុករបស់អ្នកទាំងបី(អត្ថបទ និងរូបថតអង្គការលីកាដូ)

Address

Phnom Penh
120102

Alerts

Be the first to know and let us send you an email when ពលរដ្ឋនីតិរដ្ឋ Citizens the rule of law Ctrol-hot news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ពលរដ្ឋនីតិរដ្ឋ Citizens the rule of law Ctrol-hot news:

Share