KHMER SHOWS

KHMER SHOWS ការធ្វើកិច្ចការជូនសង្គមជាតិគឺជាកា?

កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀតនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ...
29/11/2025

កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូមកកម្ពុជានាពេលនេះ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានគាំទ្រដល់ដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា និងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតី ក៏បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានរៀបចំឡើងកាលពីខែសីហា កន្លងទៅ និងលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តនូវយន្តការនេះឱ្យបានទៀងទាត់ ដោយ សម្ដេចបវរធិបតី ជឿជាក់ថា យន្តការនេះនឹងរួមចំណែកកាន់តែច្រើន ដល់ការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននេះ, កម្ពុជាក៏បានបង្កើតការិយាល័យតំណាង នៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលសេឡង់ ផងដែរ ក្នុងគោលបំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ផងដែរ។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កម្ពុជានឹងនៅតែប្ដេជ្ញាអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

28/11/2025

កសិករ ជាជនជាតិដើមភាគតិចព្នង រស់នៅឃុំប៊ូស្រា ចាប់អារម្មណ៍មកដាំដុះដំណាំបន្លែ នៅក្នុងផ្ទះសំណាញ់ ដើម្បីទទួលបានទិន្នផលល្អ តម្លៃសមរម្យ និងអាចជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ

ការវាស់វែងព្រំដែនកម្ពុជា-ថៃ៖ រវាងអារម្មណ៍ជាតិនិយមជ្រុល និងឆន្ទៈនយោបាយសន្តិភាពពិតប្រាកដបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានប...
28/11/2025

ការវាស់វែងព្រំដែនកម្ពុជា-ថៃ៖ រវាងអារម្មណ៍ជាតិនិយមជ្រុល និងឆន្ទៈនយោបាយសន្តិភាពពិតប្រាកដ

បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទនយោបាយ ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងពិបាកដោះស្រាយអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ព្រោះបញ្ហានេះតែងតែមានជាប់ពាក់ព័ន្ធទៅនឹងអារម្មណ៍ជាតិនិយម កត្តាសន្តិសុខ និងកិត្យានុភាពរបស់ប្រទេសជាតិនៃទាំងពីរ។ ការងារវាស់វែង និងបោះបង្គោលព្រំដែនជាការប្រតិបត្តិដែលមិនអាចចៀសវាងបាន ដើម្បីធានាបានដល់ខ្សែព្រំដែនមួយច្បាស់លាស់ រឹងមាំ និងកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងយោធានៃប្រទេសទាំងពីរទាំងពេលនេះនិងនៅអនាគត។

គួរកត់សម្គាល់ផងដែរថា គ្រប់រាជរដ្ឋាភិបាលនៃអាណត្តិថ្មីនីមួយៗ តែងតែធ្វើការសច្ចាប្រណិធានចំពោះព្រះភក្រ្តព្រះមហាក្សត្រនៅពេលចូលកាន់តំណែងថ្មីម្តងៗដោយមានការលើកអំពីតម្លៃនៃភារៈកិច្ចការពារទឹកដីដែលជាគោលជំហរមានការតាំងចិត្តយ៉ាងមុតមាំ។ ដូច្នេះ ការចូលរួមរបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ប្រតិបត្តិការវាស់វែងព្រំដែនគឺជាការអនុវត្តឆន្ទៈដោយផ្ទាល់របស់រាជរដ្ឋាបាលកម្ពុជានិងក៏ស្របទៅតាមការប្រាថ្នាចង់បានពីសំណាក់ប្រជាជនពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ។

ក្រុមប្រឆាំង និងអ្នកប្រើបណ្តាញសង្គមមួយចំនួន អះអាងថាកម្ពុជាបានបាត់បង់ទឹកដីដោយសំអាងលើព័ត៌មានដែលមិនមានព្រភពច្បាស់លាស់និងដោយការប្រកាន់យកនូវអារម្មណ៏បែបជ្រុលនិយម ដែលជាការអះអាងដោយពឹងផ្អែកលើតែអារម្មណ៍ មិនមែនលើទិន្នន័យបច្ចេកទេសនិងឯកសារប្រវត្តិសាស្ត្រ។ បញ្ហានេះក៏កើតឡើងដូចគ្នាទៅនិងប្រជាជនថៃ ដែលក្រុមជ្រុលនិយមថៃក៏បានចោទរដ្ឋាភិបាលរបស់ខ្លួនថាបានធ្វើឲ្យបាត់បង់ទឹកដីទៅឲ្យប្រទេសកម្ពុជាផងដែរ។

បើនិយាយអំពីនីតិវិធីនៃការវាស់វែងខ្សែព្រំដែនវិញគឺត្រូវតែផ្អែកទៅលើផែនទី អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ដែលជាឯកសារគតិយុត្តិដ៏សំខាន់បំផុតក្នុងការដោះស្រាយបញ្ហាដ៏រសើបមួយនេះ ពោលគឺមិនអាចត្រូវបានគេធ្វើឡើងតាមរយៈនៃការយកបញ្ហានេះដោយប្រើប្រាស់ឲ្យទៅជាឧបករណ៍នយោបាយក្នុងការបញ្ឆេះកំហឹង បង្កការបះបោរ ឬញុះញង់ឲ្យមានអារម្មណ៍បែបជ្រុលនិយមបាននោះទេ។
ការងារចម្រុះកិច្ចការព្រំដែនជាការងារចាំបាច់និងសំខាន់បំផុតសម្រាប់សន្តិសុខជាតិ ដែលត្រូវក្រុមការងារជំនាញកិច្ចការព្រំដែនរបស់ប្រទេសទាំងពីរកំពុងអនុវត្តការងារនេះត្រូវធ្វើឲ្យស្របតាមលក្ខណៈបច្ចេកទេស ដោយគោរពតាមសន្ធិសញ្ញា និងឯកសារប្រវត្តិសាស្ត្រដែលបានទទួលស្គាល់ជាអន្តរជាតិជាចាំបាច់។
ប្រសិនបើយន្តការនេះត្រូវបានរំខានដោយប្រការណាមួយ ដូចជាការបំផុសនូវព័ត៌មានក្លែងក្លាយ បំភ្លៃការពិតនោះ នឹងអាចនាំឲ្យកើតទៅជា ជម្លោះប្រដាប់អាវុធ ការបាត់បង់ជីវិត និងកំហុសគោលនយោបាយយ៉ាងធ្ងន់ធ្ងរណាស់សម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។
ប្រសិនបើការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះទទួលបានជោគជ័យនិងមានការគាំទ្រដោយទទួលស្គាល់ពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ នោះព្រំដែនកម្ពុជា-ថៃពិតជានឹងត្រូវឈានទៅការបោះបង្គោលព្រំដែនផ្លូវការបានចប់ជាមិនខាននឹងអាចនាំតំបន់ព្រំដែនកម្ពុជា-ថៃអាចក្លាយទៅជាព្រំដែនសន្តិភាពដោយមិនមានការតានតឹងដោយប្រឈមមុខដាក់គ្នារវាងយោធានៃប្រទេសទាំងពីរ ហើយសន្តិសុខ និងសេដ្ឋកិច្ចតំបន់ព្រំដែននឹងត្រូវលើកកម្ពស់និងប្រែមុខមាត់ថ្មីជាមិនខាន។សមិទ្ធិផលដ៏ធំមួយនេះនិងបានជាប្រយោជន៍រួម សម្រាប់ទាំងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មិនមានប្រទេសណាដែលត្រូវគេចោទថាបាត់បង់ទឹកដី ឬទទួលបានទឹកដី ឬថាប្រទេសណាមួយជាអ្នកចាញ់ឬជាអ្នកឈ្នះនៅក្នុងដំណើរការដែលអនុវត្តដោយឈរលើគោលការណ៏និងយន្តការដែលមានស្រាប់ ជាពិសេសគឺត្រូវគោរពទៅតាមគោលការណ៏ព្រំដែនមិនកែប្រែដែលជាឯកសារប្រវត្តិសាស្ត្រដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀមតាំងពីរជំនាន់អាណាព្យាបាលបារាំងមកម្ល៉េះ។
ការដោះស្រាយបញ្ហាព្រំដែនត្រូវមានឆន្ទៈនយោបាយរឹងមាំនិងមុតស្រួចប្រកបដោយជំនាញបច្ចេកទេស ខ្ពស់និងការតម្កល់ផលប្រយោជន៍ជាតិរួមជាធំព្រោះកម្ពុជាចាំបាច់ត្រូវបន្តការការពារអធិបតេយ្យភាព បូរណភាពជាតិ រក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយជាមួយអន្តរជាតិនិងប្រទេសជិតខាងផងដែរ។ នាពេលអនាគតព្រំដែនកម្ពុជា-ថៃ នឹងត្រូវកំណត់ដោយ ការយល់ព្រមទទួលយកសន្តិភាព មិនមែនដោយសារតែការមានអារម្មណ៏បែបជ្រុលនិយមឬត្រូវប្រើយុទ្ធសាស្ត្រធ្វើសង្គ្រាមក្នុងការដោះស្រាយបញ្ហាព្រំដែននោះទេ៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ
ប្រភព៖ Asian Speech

27/11/2025

វីដេអូព័ត៌មាន៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធ និងថ្កោលទោសចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)

27/11/2025

វីដេអូព័ត៌មាន៖
កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា «ស្ពានតេជោសន្តិភាពឬស្សីជ្រុំ» បានអន្ទងដួងចិត្ត​ពល​រដ្ឋ​ពី​គ្រប់ទីកន្លែង ឱ្យជាប់ចិត្តគយគន់ និងចុ...
20/11/2025

ស្ពានខ្ពស់ជាងគេនៅកម្ពុជា «ស្ពានតេជោសន្តិភាពឬស្សីជ្រុំ» បានអន្ទងដួងចិត្ត​ពល​រដ្ឋ​ពី​គ្រប់ទីកន្លែង ឱ្យជាប់ចិត្តគយគន់ និងចុះលេងកម្សាន្តនៅពេលធ្វើដំណើរឆ្លងកាត់។ តែឥទ្ធិពលអាក្រក់កំលុងពេលនៃសង្គ្រាមឈ្លានពានរបស់ថៃ ធ្វើឱ្យដំណើរកម្សាន្ត​ពលរដ្ឋ​ទៅអូរសោម ឬឆ្លងកាត់ស្ពានខ្ពស់បានធ្លាក់ចុះ។

អូរសោមចម្ងាយជាង១០០គីឡូម៉ែត្រ ពីព្រំដែនខ្មែរ-ថៃ។ ដូច្នេះបញ្ហាព្រំដែនខ្មែរ-ថៃ មិនមានការគំរាមកំហែងសុវត្ថិភាពដល់អូរសោមនោះឡើយ។

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានសាងសង់ឡើងដោយចំណាយថវិកា​ជាង​២០លាន​ដុល្លារ។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង​១០ម៉ែត្រ សណ្តូក​ខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួត​ពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន ចំណាយថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក។

ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។

20/11/2025

សំណង់ស្ថាបត្យកម្មរចនាបថបែបខ្មែរ លេចត្រដែតឡើង ហាក់បីដូចជាវិមានមាសលាតសន្ទឹងលើផ្ទៃដីទំហំជាង ២៦០០ហិកតា បង្ហាញភាពទាក់ទាញដ៏អស្ចារ្យ នោះគឺ "ព្រលានយន្តហោះអន្តរជាតិ តេជោ" 🌿🇰🇭

#ព្រលានយន្តហោះអន្តរជាតិតេជោ #ស្ថាបត្យកម្មសហសម័យ​ #អគារបៃតង ​ #លំហសាធារណៈ #លំហបៃតង​ ​ #ការប្រែប្រួលអាកាសធាតុ #រចនាបថសំណង់ #គ្រឿងបង្គុំសំណង់ #គ្រឿងលម្អស្ថាបត្យកម្ម #គុណភាព #សុវត្ថិភាព #សោភ័ណភាព #បរិស្ថានរស់នៅដ៏ល្អត្រកាល​ #កម្ពុជាមាតុភូមិខ្ញុំ

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្ត ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន
20/11/2025

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្ត ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន

20/11/2025

កិច្ចការពារធនធានធម្មជាតិនៅប្រជុំកោះស្ដេច នៃខេត្តកោះកុង
=====================

ប្រជុំកោះស្តេច ដែលមានទីតាំងស្ថិតនៅខេត្តកោះកុងគឺជាជម្រកធម្មជាតិដ៏សំខាន់មួយនៃជីវៈចម្រុះសមុទ្រដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ ប្រជុំកោះនេះសម្បូរទៅដោយផ្កាថ្មច្រើនប្រភេទវាលស្មៅសមុទ្រនិងជីវិតសត្វសមុទ្រកម្រជាច្រើនទៀត ដូចជាសេះសមុទ្រ និងអណ្តើកសមុទ្រជាដើម ដែលកំពុងទាមទារនូវការគ្រប់គ្រងនិងការពារជាបន្ទាន់។

#កោះកុង
#ករសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ

20/11/2025

បទយកការណ៍ ៖ អំពីសក្តានុពលនៃវិស័យកសិកម្ម នៅខេត្តមណ្ឌលគិរី

#ខេត្តមណ្ឌលគិរី #កម្ពុជា

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅភ្នំពេញ និងតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ លើផ្ទៃដី១០ភាគរយ ខណៈរ...
20/11/2025

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅភ្នំពេញ និងតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ លើផ្ទៃដី១០ភាគរយ ខណៈរលកសមុទ្រនឹងមានកម្ពស់១,៥០ម៉ែត្រ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ។

Address

#195E0, សង្កាត់ ឫស្សីកេវ ខណ្ឌឫស្សីកេវ រាជធានី​ភ្នំពេញ
Phnom Penh
12000

Telephone

+855963241989

Website

Alerts

Be the first to know and let us send you an email when KHMER SHOWS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHMER SHOWS:

Share