វិទ្យុប្រជាជន - People Channel

វិទ្យុប្រជាជន - People Channel វិទ្យុប្រជាជន
ចែករំលែករូបភាពវីដេអូមកកាន់គ្រុបវិទ្យុប្រជាជន។
https://t.me/Peopleradio91

12/12/2025

សូមបងប្អូនរួបរួមសាមគ្គីគ្នាដើម្បីកម្ពុជា។

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, ...
12/12/2025

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

ប្រភព៖ ក្រសួងការពារជាតិ

BREAKING: ព្រឹកនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ(ព្រំដែន)៖ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោងជាង៨ ថ្ងៃទី១២ ខែធ្នូ...
12/12/2025

BREAKING: ព្រឹកនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ

(ព្រំដែន)៖ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោងជាង៨ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។

នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានក៏កំពុងបាញ់ផ្លោងចូល។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀតហើយ។

យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ។

11/12/2025

#យើងខ្មែរ

11/12/2025

« បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥

11/12/2025

« បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥

សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺៈ ១.ការពារប្រជាជន ២.ការពារបូរណភាពទឹកដីក្នុងដែនអធិ...
11/12/2025

សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺៈ
១.ការពារប្រជាជន
២.ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
សូមគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ធាវុធគ្រប់ប្រភេទ និងប្រជាពល់រដ្ឋខ្មែរទាំងអស់រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៍លំបាកនេះ

11/12/2025

« បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥

យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។ (រដ្ឋមន្ត្រីក្រស...
11/12/2025

យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។ (រដ្ឋមន្ត្រីក្រសួងព័ត៌មាន)

BREAKING: មកដល់ព្រឹកនេះ នៅតាមសមរភូមិខ្លះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា(ព្រំដែន)៖ តាមសេចក្តីរាយការណ៍ពីព្រំដែន បានបញ្ជ...
11/12/2025

BREAKING: មកដល់ព្រឹកនេះ នៅតាមសមរភូមិខ្លះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា

(ព្រំដែន)៖ តាមសេចក្តីរាយការណ៍ពីព្រំដែន បានបញ្ជាក់ថា រហូតមកដល់ម៉ោងជាង៨ព្រឹកថ្ងៃទី១១ ខែធ្នូ ២០២៥នេះ ទាហានថៃ នៅបន្តបាញ់ផ្លោងចូលដីកម្ពុជា នៅតាមសមរភូមិមួយចំនួន។

សម្រាប់សមរភូមិនៅខេត្តឧត្តរមានជ័យ ទាហានថៃ បន្តបាញ់ផ្លោងតាំងពីម៉ោងទៀបភ្លឺ។

ដោយឡែកនៅទិសព្រះវិហារ នៅសមរភូមិភ្នំខ្មោច មុំបី និងអានសេះ ទាហានថៃ ក៏នៅបន្តបាញ់ផ្លោងចូលនៅឡើយ។

សម្រាប់បង្គោលលេខ៤៧ ភូមិជោគជ័យ ឃុំអូរបីជាន់ ទាហានថៃ នៅបន្តបាញ់ផ្លោងចូល តែនៅបឹងត្រកួនស្ងាត់។

នៅសមរភូមិអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាហានថៃ សភាពការណ៍នៅស្ងប់ស្ងាត់តាំងពីយប់ រហូតមកដល់ព្រឹកនេះ។

UNESCO ជំរុញឲ្យមានការការពារបេតិកភណ្ឌវប្បធម៌ ក្រោយយោធាថៃបាញ់ផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មីភ្នំពេញ ៖ “អង្គការយូណេស្កូ (UN...
11/12/2025

UNESCO ជំរុញឲ្យមានការការពារបេតិកភណ្ឌវប្បធម៌ ក្រោយយោធាថៃបាញ់ផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី

ភ្នំពេញ ៖ “អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ UNESCO ក៏បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក៕

11/12/2025

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ នៅថ្ងៃស្អែក ហើយលោកមានជំនឿថានឹងធ្វើឲ្យការប្រយុទ្ធរវាងប្រទេសទាំងពីរបញ្ឈប់ !

Address

Phnom Penh
1200

Alerts

Be the first to know and let us send you an email when វិទ្យុប្រជាជន - People Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិទ្យុប្រជាជន - People Channel:

Share