10/03/2025
យេីងខ្ញុំទាំងអស់គ្នា ជាយុវជនសកម្មបណ្តាញសង្គមខេត្តត្បូងឃ្មុំ (TCY) ពិតជាមានក្តីរន្ធត់តក់ស្លុតក្រៀមក្រំក្នុងចិត្តយ៉ាងជ្រាលជ្រៅបំផុតនៅពេលបានទទួលដំណឹងថាលោកស្រី លីម ដាលី ត្រូវជាភរិយាជាទីស្រលាញ់របស់លោក បួន សេងសុវិទ្យា បានទទួលមរណភាពនៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង១២ និង២២នាទីរសៀល ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគាពាធិ។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយលោក បួន សេងសុវិទ្យា និងក្រុមគ្រួសារព្រមទាំងញាតិមិត្តទាំងអស់នៃសពហើយ សូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ លោកស្រី លីម ដាលី សូមឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។