Lady Story+

Lady Story+ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lady Story+, Digital creator, Phnom Penh.

22/05/2025
22/04/2025

មិត្តណាប្រងេីយដាក់យេីង!! យេីងប្រងេីយដាក់វិញទៅចប់រឿងបាត់ហេីយ

13/03/2025

មឹសៗទេតែមួយអាទិត្យដាច់30ម៉ឺន ចាយម៉ត់

12/03/2025

បើផុសដ្រាម៉ា (Drama) លើហ្វេសប៊ុក អាចជួយផ្លូវចិត្ត💜យើងបានធូរចិត្តខ្លះ🙏សូមផុសទៅ កុំខ្វល់ពីសម្តីអ្នកដទៃថាយើងពូកែដ្រាម៉ាអី។

10/03/2025

ជាការពិតណាស់ បច្ចុប្បន្ននេះ ហាងកាហ្វេតូចៗកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង។ ប្រសិនបើអ្នកគិតចង់បើកហាងកាហ្វេខ្នាតតូច៩ចំណុចនេះ ដែលអ្នកមិនគួរបើកហាងកាហ្វេខ្នាតតូចនៅពេលបច្ចុប្បន្ន ព្រោះបច្ចុប្បន្ននេះនរណាៗក៏ចង់បើកហាងកាហ្វេដែរ៖
1. ទីផ្សារកំពុងឆ្អែត
ការបើកហាងកាហ្វេខ្នាតតូចក្នុងពេលនេះអាចជាការចូលទីផ្សារយឺតពេល ព្រោះទីផ្សារកំពុងឆ្អែត ហើយអតិថិជនមានជម្រើសច្រើនពេក។ ប្រសិនបើអ្នកគ្មានភាពប្លែក អ្នកអាចរងគ្រោះដោយសារការប្រកួតប្រជែង។
2. ការខ្វះភាពប្លែក
ប្រសិនបើហាងកាហ្វេរបស់អ្នកគ្មានអត្ថប្រយោជន៍ពិសេស ឬគ្មានចំណុចខុសពីហាងផ្សេងទៀត វានឹងពិបាកក្នុងការទាក់ទាញអតិថិជន។ ឧទាហរណ៍៖ ប្រសិនបើគ្រប់ហាងកាហ្វេលក់កាហ្វេថង់តម្លៃ ២៥០០រៀលនិងកាហ្វេម៉ាស៊ីន១កែវ ៤០០០រៀល អ្នកត្រូវរកអ្វីដែលខុសពីនេះ។
3. ការខ្វះទីតាំងល្អ
ទីតាំងជាកត្តាសំខាន់បំផុតសម្រាប់ហាងកាហ្វេ។ ប្រសិនបើអ្នកមិនអាចរកទីតាំងល្អបាន (ដូចជាទីកន្លែងដែលមានបរិយាកាសល្អ ឬតំបន់មានអ្នកដំណើរច្រើន) ហាងរបស់អ្នកអាចមិនមានអ្នកចូលមកទិញទេ។
4. ការខ្វះចំណេះដឹងអំពីកាហ្វេ
ប្រសិនបើអ្នកគ្មានចំណេះដឹងអំពីកាហ្វេ (ដូចជាការជ្រើសរើសគ្រាប់កាហ្វេ ការលាយកាហ្វេ ឬការបង្កប់នូវប្រវត្តិកាហ្វេ) អ្នកអាចពិបាកក្នុងការបង្កើតភាពពិសេសឱ្យហាងរបស់អ្នក។
5. ការខ្វះផែនការហិរញ្ញវត្ថុត្រឹមត្រូវ
ការបើកហាងកាហ្វេតម្រូវឱ្យមានការវិនិយោគដើមទុនច្រើន។ ប្រសិនបើអ្នកគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ឬមិនអាចគ្រប់គ្រងការចំណាយបានល្អ អ្នកអាចជួបបញ្ហាហិរញ្ញវត្ថុ
6. ការខ្វះផែនការច្នៃប្រឌិត
ប្រសិនបើអ្នកគ្មានផែនការច្នៃប្រឌិតដើម្បីទាក់ទាញអតិថិជន (ដូចជាការរៀបចំព្រឹត្តិការណ៍ ការផ្តល់ការបញ្ចុះតម្លៃ ឬការបង្កើតម៉ឺនុយពិសេស ) ហាងរបស់អ្នកអាចមិនអាចប្រកួតប្រជែងបាន។
7. ការខ្វះការសិក្សាទីផ្សារ
ការមិនយល់ពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជនក្នុងតំបន់អាចនាំឱ្យអ្នកធ្វើហាងអ្នកលក់មិនដាច់។ ឧទាហរណ៍៖ ប្រសិនបើតំបន់នោះមានអ្នកដែលចូលចិត្តកាហ្វេតម្លៃថោកៗ តែអ្នកលក់តម្លៃថ្លៃ វានឹងពិបាកក្នុងការប្រកួតប្រជែង។
8. ការខ្វះបទពិសោធន៍គ្រប់គ្រង
ការគ្រប់គ្រងហាងកាហ្វេតម្រូវឱ្យមានជំនាញគ្រប់គ្រង និងការយល់ដឹងអំពីវិស័យនេះ។ ប្រសិនបើអ្នកគ្មានបទពិសោធន៍ អ្នកអាចជួបការលំបាកក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ។
9. ការខ្វះភាពជាអ្នកដឹកនាំ
ការបើកហាងកាហ្វេតម្រូវឱ្យមានភាពជាអ្នកដឹកនាំ និងការចេះដឹកនាំក្រុមការងារ។ ប្រសិនបើអ្នកគ្មានជំនាញដឹកនាំ អ្នកអាចជួបការលំបាកក្នុងការគ្រប់គ្រងបុគ្គលិក និងប្រតិបត្តិការហាង។
***សរុបសេចក្តី
បច្ចុប្បន្ននេះ ការបើកហាងកាហ្វេខ្នាតតូចអាចជាការលំបាក ព្រោះទីផ្សារកំពុងឆ្អែត និងមានការប្រកួតប្រជែងខ្លាំង។ ប្រសិនបើអ្នកគ្មានផែនការច្បាស់លាស់ ឬគ្មានភាពប្លែក វាអាចនាំឱ្យអ្នកជួបការខាតបង់។
ដូច្នេះ ត្រូវធ្វើការសិក្សា និងគ្រោងទុកយ៉ាងល្អិតល្អន់មុនពេលសម្រេចចិត្តបើកហាងកាហ្វេ។ នេះជាអត្ថបទ៩ចំណុចដែលអ្នកគួរពិចារណាមុនពេលបើកហាងកាហ្វេខ្នាតតូច ៖https://www.facebook.com/share/p/15o1kZ5DH1/

ម៉ូតសក់កូនស្រី ស៊ែរទុកចងសក់អោយកូនម៉ាក់ៗ 👸🏻❤️🥰💗
10/03/2025

ម៉ូតសក់កូនស្រី ស៊ែរទុកចងសក់អោយកូនម៉ាក់ៗ 👸🏻❤️🥰💗

Lovely Team work ♥️
06/03/2025

Lovely Team work ♥️

04/03/2025

ប្រថុយយកប្តី បើជោគជ័យក្លាយជាព្រះនាង👸😊បើបរាជ័យក្លាយជាព្រះម៉ែដៃ១០០០

04/03/2025

ត្រូវហើយ ! កុំអាលចាប់ផ្តើមធ្វើអាជីវកម្ម បើអ្នកមិនទាន់មាន លុយ ។
ពិតមែនហើយ សូមកុំអាលចាប់ផ្តើមធ្វើអាជីវកម្ម បើអ្នកនៅមិនទាន់មានលុយ។ បើអ្នកកំពុងតែត្រូវការលុយដូចដែលអ្នកកំពុងតែត្រូវការខ្យល់អ៊ុកស៊ីសែនដកដង្ហើមដែរទេនោះ សូមកុំអាលចាប់ផ្តើម ធ្វើអាជីវកម្ម ។

តើហេតុអ្វី? ….ព្រោះថាវាត្រូវចំណាយពេលវេលាច្រើន ទម្រាំ តែអាជីវកម្មរបស់អ្នករឹងមាំនិងអាចរកប្រាក់ចំណេញមកវិញបាន។
«អ្នកគិតថា ចាប់ផ្តើមធ្វើអាជីវកម្មភ្លាម អាចរកប្រាក់ចំណេញ បានក្នុងរយៈពេលមួយណាដូចជា 1សប្តាហ៍ 2សប្តាហ៍ ឬ 1ខែ អ្នកត្រូវចាំថា គំនិតបែបនេះគឺជាគំនិតអ្នកធ្វើការឱ្យគេទេ។ ធ្វើការ ឱ្យគេ អ្នកនឹង ទទួលបានប្រាក់ក្នុងរយៈពេលកន្លះខែម្តងឬមួយម្តងប៉ុន្តែក្នុងនាមជាសហគ្រិន គឺមិនអាចគិតដូច្នេះបានឡើយ វាប្រហែល ជាត្រូវចំណាយពេលពីកន្លះឆ្នាំ មួយឆ្នាំ ឬពីរឆ្នាំ»។

«ម្ចាស់អាជីវកម្មចំណាយពេលជាច្រើនឆ្នាំ ទម្រាំតែពួកគេអាច រកប្រាក់ចំណេញបាន។ សំណួរសួរថា នៅចន្លោះពេលហ្នឹង តើអ្នកត្រូវ ធ្វើអ្វី? គឺអ្នកត្រូវការអាហារ អ្នកត្រូវការលុយដើម្បីចំណាយ។ ចុះបើ ពេលនេះអ្នកគ្មានលុយសូម្បីតែមួយរៀលផងនុះ ថាតើអ្នកត្រូវធ្វើអ្វី…..? គឺអ្នកត្រូវធ្វើការឱ្យគេសិន កុំអាលចាប់ផ្តើមធ្វើអាជីវកម្មអី ព្រោះការ ចាប់ផ្តើមធ្វើអាជីវកម្មត្រូវការចំណាយពេលយូរ ត្រូវការព្យាយាមនិង ប្រឹងប្រែងខ្លាំងជាងនេះទៅទៀត ពោលគឺអ្នកត្រូវការលុយដើម្បីបន្ត ដំណើរទៅមុខ។ អ្វីដែរអ្នកត្រូវធ្វើគឺរៀបចំតម្រូវការលំហូរសាច់ ប្រាក់ មុននឹងគិតពីរឿងការធ្វើអាជីវកម្ម។
________________________
ស្ត្រីចែករំលែកចំណេះដឹងក្នុងជំនួញ

01/03/2025

បំណុលក៏មាន ប្រាក់សន្សំក៏មាន
សុីឆ្ងាញ់ខ្លះ រិះថាំខ្លះ ខ្ជះខ្ជាយខ្លះ
ទិញលុយគ្រប់ខ្លះ បង់រំលស់ខ្លះ
ប៊ូហ្វេខ្លះ ស្រវឹងខ្លះ ឲ្យវាស្មើៗគ្នា

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Lady Story+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share