MCN TV

MCN TV ព័ត៍មានជាតិ សន្តិសុខសង្គម

27/12/2024

ប្រជាពលរដ្ឋរស់នៅភូមិរកាធំក្នុងឃុំកាត់ភ្លុកអស់ជំនឿទៅនឹងអាជ្ញាធរឃុំនិងអាជ្ញាធរស្រុកបរសេដ្ឋ

09/12/2024

លោកជំទាវ ហង្ស ប៉ៃលាងហួរ ទទួលបានព្រះរាជប្រទានគ្រឿងឥស្សរិយយស

08/12/2024

សេចក្តីប្រកាសបដិសេធរបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងបរិស្ថាន

07/12/2024

សេចក្តីប្រកាសបដិសេធ របស់មន្ទីរបរិស្ថានខេត្តកំពត លើម្ចាស់គណនេយ្យបណ្តាញសង្គមមួយខ្លែងបន្លំខ្លួនជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងបង្ហោះខ្លឹមសារអនាមឹក នាំឲ្យប៉ះពាល់កិត្តិយសនិង សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន។

03/12/2024

រឿងរបងរំលោភលើចំណីផ្លូវជាច្រើនឆ្នាំអាជ្ញាធរដោះស្រាយមិនចេញបានត្រឹមតែ

ព្រះមហាក្សត្រ ដកដំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនា...
20/11/2024

ព្រះមហាក្សត្រ ដកដំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលមានឋានៈស្មើរដ្ឋលេខាធិការ។

លោក មួង ឃីម ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឆបោក ប្រព្រឹត្តជាមួយបុគ្គល លី សាម៉េត។ នៅថ្ងៃទី១២ ខែវិច្ឆិកា លោក មួង ឃីម ត្រូវបានតុលាការចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដី ប្រពន្ធ ករណីចាក់ថ្នាំឲ្យជនរងគ្រោ...
20/11/2024

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដី ប្រពន្ធ ករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល

នៅវេលាម៉ោង ៦:៤៥នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណី(ចាក់ថ្នាំឱ្យស្ត្រីម្នាក់ប្រតិកម្មស្លាប់)នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព(សុងហាក់ ម៉ារីណា) ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ដោយកាលពីវេលាម៉ោង ៦:០០ នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថាខ្លួនទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន ។

លុះបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាចេញទៅដើររកជនរងគ្រោះរហូតដល់ម៉ោង ២:០០ នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យប្រហែល ៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។

លុះព្រឹកឡើងម៉ោង ៥:៤៥នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះ និងក្មេងស្រីអង្គុយនៅក្បែរសាកសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

ក្រោយទទួលព័ត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទីនិងកម្លាំងប៉ូលីសស្រុកបានចុះទីដល់ទីតាំងកន្លែងកើតហេតុហើយកម្លាំងជំនាញ និងពេទ្យ បានធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះរួចរាល់និងបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធចាត់ការទៅតាមនីតិវិធីច្បាប់ ។

ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពទាំង២នាក់៖
-ទី១ ឈ្មោះហៀងសុងហាក់ភេទប្រុសអាយុ ៣៧ ឆ្នាំមុខរបរពេទ្យ
-ទី២ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរពេទ្យបង្អែកស្រុកបាទីមានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ៕

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ។

អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ភូមិពោធិ៍ ឃុំ​ដំណ...
20/11/2024

អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញ
ចុះស្រាវជ្រាវ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51
ភូមិពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ​ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ តាមរបៀប​ជិះសេះ​លែង​ដៃ !

​កំពង់ស្ពឺ ÷ ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុ លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង​ខេត្ត​កំពង់ស្ពឺ នោះដែរ​។​

​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដ្ដុង និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។

​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ពោធិ៍​​ ឃុំ​ដំណាក់​រាំង
ស្រុក​ឧដ្ដុង បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ​ស្រុកឧ​ដ្តុង ខេត្ត​កំពង់ស្ពឺ រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិន ខាន់​ឡេ​ី​យ​។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ ខូច​ស្ពាន​ជា​បន្តបន្ទាប់​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង​ ខេត្ត​កំពង់ស្ពឺ កំពុង​ប្រែ​ក្លាយទៅជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ​តែ​ម្យ៉ាង​គត់​៕0
ចេញផ្សាយថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤.

20/11/2024

រោងចក្រផលិតបារីសង្ស័យគេចពន្ធនៅស្រុកបាទី ល្បីថាមានច្បាប់អនុញាតិគ្រប់គ្រាន់ ចំណែកមន្រ្តី ពាក់ព័ន្ធ មិនហ៊ានចុះបង្ក្រាប ល្បីថាជារបស់លោក ឧកញ៉ា អគ្គនាយកម៉ី ជំនិត 016760131

❗ បិទហើយបើក! ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងខណ្ឌដូនពេញ ផ្លូវ15 ក្នុងសង្កាត់ផ្សារចាស់ បើកឡើងវិញមិនរំខានដល់សមត្ថកិ...
20/11/2024

❗ បិទហើយបើក! ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងខណ្ឌដូនពេញ ផ្លូវ15 ក្នុងសង្កាត់ផ្សារចាស់ បើកឡើងវិញមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន"

🔺ភ្នំពេញ🔺÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៥ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

÷ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ជួនណារិន្ទ ស្នងការនគរបាល លោក ជា ខេម៉ា អភិបាលនៃគណ:អភិបាលខណ្ឌ លោក ទៀង ច័ន្ទសា អធិការនគបាលខណ្ឌ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when MCN TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share