កំពង់ធំ ថ្មីៗ

កំពង់ធំ ថ្មីៗ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from កំពង់ធំ ថ្មីៗ, News & Media Website, Phnom Penh.

អភិវឌ្ឍន៍ផ្លូវចំនួន ០៣ខ្សែ រួមមាន ( កំពង់ឈើទាល, ឥន្ទកុមារ, រមាំងងាប់ )ខេត្តកំពង់ធំ: នៅថ្ងៃសៅរ៍ ទី ០៥ ខែកក្កដា ឆ្នាំ ២០២៥...
05/07/2025

អភិវឌ្ឍន៍ផ្លូវចំនួន ០៣ខ្សែ រួមមាន ( កំពង់ឈើទាល, ឥន្ទកុមារ, រមាំងងាប់ )

ខេត្តកំពង់ធំ: នៅថ្ងៃសៅរ៍ ទី ០៥ ខែកក្កដា ឆ្នាំ ២០២៥
លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពការងារកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា (RID4CAM)

លើខ្សែផ្លូវចំនួន ០៣ខ្សែ ដែលមានដូចខាងក្រោម:
១.ខ្សែផ្លូវ កំពង់ឈើទាល-ប្រឡាយ ប្រវែង ១៤.៦ គ.ម
២.ខ្សែផ្លូវ ឥន្ទកុមារ-តាប៉ោង ប្រវែង ៩.៥ គ.ម
៣.ខ្សែផ្លូវ រមាំងងាប់-អូររំដេង ប្រវែង ៩.៦គ.ម

និងបានបន្តចុះពិនិត្យការស្ថាបនាស្ពានបេតុង ០១កន្លែង ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ប្រវែង ១៤៤ ម៉ែត្រ ទទឹង ៨ម៉ែត្រ ផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង៣០០ ម៉ែត្រ ដែលស្ថិតនៅភូមិឈូកបឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជនអនាមិកកាត់តក្លែងបន្លំខ្លឹមសារព័ត៌មាន លើគណនីផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត ជុំវិញគំរូវីរៈភាពកងទ័ពកម្ពុជា សូមសាធារណជនមេត...
05/07/2025

ជនអនាមិកកាត់តក្លែងបន្លំខ្លឹមសារព័ត៌មាន លើគណនីផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត ជុំវិញគំរូវីរៈភាពកងទ័ពកម្ពុជា សូមសាធារណជនមេត្តាប្រុងប្រយ័ត្ន

(ភ្នំពេញ)៖ មានជនអនាមិកបានបន្តកាត់ត ក្លែងបន្លំខ្លឹមសារព័ត៌មាន នៅលើគណនីផ្លូវការ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

អំពីវីរៈភាពរបស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងខ្សែត្រៀមជួរមុខជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រឌិតព័ត៌មាន បំភាន់ដល់សាធារណជន។

ដើម្បីចៀសវាងការចាញ់បោកជនអគតិទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយសូមបងប្អូនប្រជាពលរដ្ឋ មេត្តាតាមគណនីផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងបណ្តាញព័ត៌មានធំៗរបស់កម្ពុជា។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតជាព័ត៌មានក្លែងជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ៕

ប្រភព Fresh News

ឧបករណ៍នេសាទខុសច្បាប់ ប្រវែងជាង ៤៦,៥០០​ ម៉ែត្រ នៅតំបន់បឹងទន្លេសាប ត្រូវបានបង្ក្រាប(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា...
05/07/2025

ឧបករណ៍នេសាទខុសច្បាប់ ប្រវែងជាង ៤៦,៥០០​ ម៉ែត្រ នៅតំបន់បឹងទន្លេសាប ត្រូវបានបង្ក្រាប

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែ ដំបូងនៃរដូវកាលបិទនេសាទឆ្នាំ២០២៥ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បានបំពេញភារកិច្ចទទួលបានជោគជ័យ ដោយបាន​បំផ្លាញ​ចោល​របាំង​ស្បៃ​អួនខុសទំហុំកំណត់​ និង​របាំង​ស្បៃ​មុង​ ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់ខាត​សរុប​ ប្រវែង​ ៤៦,​៥៦៥​ ម៉ែត្រ​ ក្នុង​នោះ​ ៖​ បំផ្លាញរបាំងស្បៃអួនខុសច្បាប់បាន១៣៨របាំង មាន​ប្រវែង១៦.៤៦០ម៉ែត្រ ។

បំផ្លាញ ឡុក​ លូ​ និង​លប​ចំនួន ៤៦២​ ឡុក​ ព្រម​ទាំង​បាន​បំផ្លាញរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន ៣៩៩របាំង មាន​ប្រវែង ២១,៩៧០ម៉ែត្រ ។ បំផ្លាញ ឡុក លប​ លូ​ បានចំនួន​ ១,១២៣​ ឡុក​ និង​បាន​ចាក់លែងត្រី​ចូល​ក្នុង​ទន្លេ​ ហើយ​និងបាន​បំផ្លាញ​ចោល​ឧបករណ៍នេសាទល្មើសច្បាប់បានមួយចំនួនទៀត​ ។

ជា​មួយ​យផងដែរ​លោក​ទិត​ចាន់​ និង​លោក​លុយ​ សុភា​ព​ បានបញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះបទល្មើសនេសាទខុសច្បាប់មានការថយចុះ តែយើងមិនអាចដកថយបានឡើយ ដោយក្រុមជនល្មើសមួយចំនួននៅតែលបលួចបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងពេលដែលកងកម្លាំងយើងមានការឆកល្វែងក្នុងការប្រតិបត្តិការ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ ទទួលបានលទ្ធផលល្អប្រសើរ ។

ទោះបីកន្លងមក បងប្អូនជួបការលំបាកក្នុងការស្នាក់នៅ ដោយត្រូវភ្លៀងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតជម្រកស្នាក់នៅរបស់បងប្អូន។

ហើយមធ្យោបាយធ្វើដំណើរមានការខូចខាតច្រើនដែលត្រូវជួសជុលចំណាយថវិកាជាច្រើនផងដែរ តែបងប្អូននៅតែពុះពារតស៊ូគ្រប់ឧបសគ្គ អនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចទទួលបានជោគជ័យ គួរជាទីមោទនៈ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំង ចំនួន ៨០០លីត្រ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាព ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យ ដោយគ្មានការដកថយឡើយ៕ អត្ថបទតំបន់សឹករងកំពង់ធំ

គ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្ទោង ខេត្តកំពង់ធំ(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បាន...
05/07/2025

គ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈនិងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន

ឯកឧត្តមបានលើកឡើងដូច្នេះនៅ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមសង្កត់ធ្ងន់ថា ការព្យាបាលជំងឺនៅក្នុងឱកាសនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក៏ដូចជាការចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរនិងថ្លែងអំណរគុណជាអនេកដល់អាជ្ញាធរស្រុកស្ទោងដែលបានជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋបានមកទទួលការ ពិនិត្យ ព្យាបាលនិងទទួលថ្នាំ ពីក្រុមគ្រូពេទ្យ

នៅក្នុងឱកាសនេះ និងក្រុមការងារព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការព្យាបាលជំងឺជូនពលរដ្ឋ

នៅក្នុងឱកាសនេះ ដែលថែមទាំងលើកកម្ពស់សុខុមាលភាពប្រជាជននិងអាហារូបត្ថម្ភព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺជាការ រួមចំណែកយ៉ាងធំធេងក្នុងការបង្ខិតសេវាសុខាភិបាលឱ្យបានកៀកដល់ជណ្តើរផ្ទះប្រជាពលរដ្ឋជាពិសេសការចូលរួមចំណែកដ៏ធំធេង របស់ក្រុមគ្រូពេទ្យស្មោះចិត្តជួយព្យាបាលជំងឺដោយឥតគិតថ្លៃដែលពោរពេញដោយស្នាមញញឹមនិងការជឿទុកចិត្តចេញពីក្រៅបេះដូងនិងជាគំរូបរបស់សង្គមជាតិ។

ជាចុងបញ្ចប់ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលក៏ដូចជាអ្នកដែលបានមកទទួលសេវាព្យាបាលនៅក្នុងការនេះសូមបន្តថែរក្សាសុខភាពឱបានល្អព្រមទាំងរស់នៅប្រកបដោយអនាម័យខ្ជាប់ខ្ជួន ជាតិពិសេសត្រូវផ្តល់ប្រឹក្សាយោបល់ឱ្យត្រូវនឹងអាការៈជំងឺជូនគ្រូពេទ្យដើម្បីគ្រូពេទ្យវិនិច្ឆ័យព្យាបាលនិងផ្ដល់ថ្នាំជូនឱ្យបានឆាប់ជាសះស្បើយត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ០៥រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាល័យរស្មីសោភ័ណ ដែលគ្រោងពិនិត្យព្យាបាលជូនពលរដ្ឋប្រមាណ ៣.០០០នាក់ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិប្រមាណ៩០នាក់ផងដែរ។ អត្ថបទនិងរូបភាពដោយ ឆុន ឆេងក្រឹម

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានចុះជួយសម្របសម្រួលកែលំអបញ្ចប់នូវរបាំ « ជីកអាពីង » របស់ ជនជាតិដើមភាគតិចកួយស្...
05/07/2025

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានចុះជួយសម្របសម្រួលកែលំអបញ្ចប់នូវរបាំ « ជីកអាពីង » របស់ ជនជាតិដើមភាគតិចកួយ

ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ដើម្បីត្រៀមយកទៅសម្តែង ផ្លូវការនាពេលខាងមុខ។

របាំ « ជីកអាពីង » ជាស្នាដៃថ្មីដំឡើងក្នុងឆ្នាំ២០២៥ ដោយក្រុមសិល្បៈសហគមន៍ ជនជាតិដើមភាគតិចកួយភូមិវាលវែង

ដោយរៀបរាប់ពីប្រពៃណីទំនៀមទំលាប់ក្នុ ការស្វែងរកសត្វ ដើម្បីទទួលទានចិញ្ចឹមជីវិត របស់បងប្អូនជនជាតិដើមភាគតិចនៅតំបន់នោះ ។

លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន បានប្រគល់ចង្ក្រានសន្សំសំចៃថាមពល និងសារុងជូនប្រជាពលរដ្ឋ៦១៦គ្រួសារ នៅឃុំនីពេជ ពីសមាគមនារ...
04/07/2025

លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន បានប្រគល់ចង្ក្រានសន្សំសំចៃថាមពល និងសារុងជូនប្រជាពលរដ្ឋ៦១៦គ្រួសារ នៅឃុំនីពេជ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(កំពង់ធំ)÷ លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ

លោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវសមាជិកកិត្តិយស ប្រធានមន្ទីរជុំវិញខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុ កំពង់ស្វាយ កងកម្លាំងទាំង៣ ក្រុមការងារថ្នាក់ស្រុក/ឃុំ និងប្រជាពលរដ្ឋជាច្រើនរូប

បានចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦១៦គ្រួសារ មកពីភូមិដូនឈូក ភូមិនីពេជ(ក) និងភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា ក្នុងក្របខណ្ឌនៃទស្សនវិស័យ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់អាទិភាព

គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាការរីកចម្រើន នៅតាមមូលដ្ឋានទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងស្រុកកំពង់ស្វាយផងនោះ។
ដោយសារតែមានការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។

ដូច្នេះហើយបានរាជរដ្ឋាភិបាលកម្ពុជាខិតខំ និងកំពុងជំរុញនូវការលើកកម្ពស់គុណភាពស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឱ្យក្លាយជាអ្នកដឹកនាំ តាមក្រសួងស្ថាប័ន របស់ជាតិ រួមមាន ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និង បង្កើន ការចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានស្ត្រី។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នបានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នអភិបាលខេត្តកំពង់ធំបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ស្ថិតក្នុងឱកាសនេះដោយសារតែរដូវវស្សាបានមកដល់ហើយគឺ

១.ថែរក្សាសុខភាព ដោយប្រុងប្រយ័ត្នពីគ្រោះថ្នាក់ បង្កឡើងដោយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែកុមារតូចៗ កុំឱ្យគាត់ទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។

២.មានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្ននេះជំងឺគ្រុនឈាមតែងកើតមានឡើង លើកុមារ ដោយត្រូវចូលរួមកំចាត់ជម្រកមូស និងរស់នៅប្រកបដោយអនាម័យ។

៣.ថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម រ៉ាំរ៉ៃជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។

៤.លើសពីនេះបងប្អូនបង្កើនការដាំបន្លែជុំវិញផ្ទះ សម្រាប់ បរិភោគ ចៀសវាងការចំណាយទិញបន្លែ ពីខាងក្រៅ និងកាត់បន្ថយការចំណាយ ព្រមទាំងថែរក្សាបាននៅសុខភាពល្អ។

៥.ចំពោះបញ្ហាសុខភាពនេះ ការបណ្តាំផ្ញើពី លោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋយកក្មេងដែលមានអាយុ៩ឆ្នាំឡើង ទៅទទួលវ៉ាក់សាំងការពារជំងឺមហារីក មាត់ស្បូននៅតាមមណ្ឌលសុខភាព។

ចំពោះស្ត្រីដែលមានអាយុ៤០ឆ្នាំឡើងទៅ សូមអញ្ជើញទៅពិនិត្យ សុខភាពមាត់ស្បូននៅមន្ទីរពេទ្យលួងម៉ែ ព្រោះទីនោះមិនចំណាយថវិកាទេ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ៉ិនត្រាកូ បានជួយឧបត្ថម្ភចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦១៦គ្រួសារ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះ និងចែកសារុងដល់គ្រួសារ៦១៦ ជាអំណោយរបស់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំផងដែរ ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

30/05/2025

កំលោះៗ ខេត្តកំពង់ធំ សង្ហារៗណាស់

28/05/2025

កងទ័ពរបស់យើងការពារតែទឹកដីរបស់យើងទេ មិនឈ្លានពានទឹកដីរបស់អ្នកឡើយ

តែបើអ្នកចង់ឈ្លានពានទឹកដីយើង យើងក៏ឆ្លើយតបយ៉ាងក្លាហានពេញទំហឹង។

សូមជូនពរកងទ័ពរបស់យើងសុវត្ថិភាពតាមផ្លូវ និងទទួលជោគជ័យលើសមរភូមិ។

27/05/2025

កងកម្លាំងចល័តចំរុះខេត្តគ្រប់គោលដៅ ប្រចាំការ២៤ម៉ោងមិនហត់នឿយ រង់ចាំស្វាគមន៏គ្រប់សកម្មភាពបទល្មើស។

ដូចជាក្មេងទំនើងទាំងអស់នេះ យប់ៗធ្វើសកម្មភាពណាត់ជួបគ្នាមកពីខេត្តជាប់ៗគ្នា កងកម្លាំងបោសសម្អាតពេលថ្ងៃពួកគាត់ចេញពេលយប់

ប្អូនៗខំប្រឹងឡើង ប្អូនបានសំរេចតាមបំណង ទោះបីខំបង្កើតជាក្រុមចំរុះ មកបញ្ចេញក្បាច់គុណ សង្គមស្អប់ខ្ពើមយប់ម៉ោងប៉ុន្មាន
ក៍សំណាញកម្លាំងចំរុះទទួលស្វាគមន៍ បង់យកអោយអស់កុំអោយកើតជាដង្កូវ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ
ជាពិសេស ថ្នាក់ដឹកនាំប្រទេសលោក ខិតខំប្រឹងប្រែងទំរាំរកសន្តិភាពជូនប្រទេសជាតិមួយនេះ។

សូមយុវជនល្អៗប្រកបដោយព្រហ្មវិហារធម៏ កូនល្អនៃក្រុមគ្រួសារ ជាធនធានមនុស្សល្អសំរាប់សង្គមជាតិយើង ខេត្តយើង
សូមកុំយកគំរូបែបនេះជាទង្វើសង្គមស្អប់ខ្ពើមបំផុត ។

27/05/2025
27/05/2025

បានសាកល្បងនៅ?
KB PRASAC Bank

27/05/2025

ច្បាស់ៗល្អណាស់ នៅខេត្តណាសូមផ្តល់ពត៏មានដល់ខ្ញុំផង

Address

Phnom Penh
060802

Website

Alerts

Be the first to know and let us send you an email when កំពង់ធំ ថ្មីៗ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share