Family-PK/គ្រួសារព្រៃគ្រី

Family-PK/គ្រួសារព្រៃគ្រី ខ្ញុំស្រលាញ់ ព្រៃគ្រី ❤️ I LOVE PREYKRI 📸❤️

21/01/2025

ស្រុកជលគិរី 🌾😎

-និទ្ទេសA, B,C, D,E ពិតជាសំខាន់ពេលប្រលងបាក់ឌុប​ ប៉ុន្តែ​និទ្ទេសទាំងនេះ​ នឹងត្រូវបានបំភ្លេចចោល​ នៅពេលអ្នកចូលរៀននៅសាកលវិទ្...
31/10/2024

-និទ្ទេសA, B,C, D,E ពិតជាសំខាន់ពេលប្រលងបាក់ឌុប​ ប៉ុន្តែ​និទ្ទេសទាំងនេះ​ នឹងត្រូវបានបំភ្លេចចោល​ នៅពេលអ្នកចូលរៀននៅសាកលវិទ្យាល័យ។

-GPA ក្លាយជាតួអង្គសំខាន់វិញម្តង​ នៅពេលអ្នកបន្តការសិក្សានៅសាកលវិទ្យាល័យ​ ។

-GPA ក៏ត្រូវបានគេបំភ្លេចចោល​ នៅពេលអ្នក​ចូលធ្វេីការ។ ព្រោះនៅពេលចូលធ្វេីការ​ ថៅកែនឹងមិនសួរអំពីGPA របស់អ្នកនោះទេ។ អ្វីដែលគេចង់ដឹងនោះ​ គឺ​ សមត្ថភាពអាចធ្វេីការបាន។

-នៅពេលដាក់ពាក្យធ្វេីការ​ គេតម្រូវអោយអ្នកដាក់CV រៀបរាប់អំពីប្រវត្តិរូប​ និងកម្រិតសញ្ញាបត្រ​ រួមនឹងជំនាញ។ បន្ទាប់មកគេចង់ដឹងអំពី​បទពិសោធន៍ការងារ។

ចុងក្រោយគេសួររកអ្នកធានាអំពីអ្នក​ ដេីម្បីបញ្ជាក់ថា​ តេីអ្នកជាមនុស្សប្រភេទណា? តេីអ្នកជាមនុស្សអាចទុកចិត្ត​បាន​ មានសីលធម៌អាចធ្វេីការងារអោយគេបានដែរទេ?

ដូច្នេះទោះបីជាអ្នកប្រលងជាប់និទ្ទេសអ្វីក៏ដោយ​ រៀនដល់ថ្នាក់ណាក៏ដោយ​ មានបទពិសោធន៍រាប់សិបឆ្នាំក៏ដោយ​ ប្រសិនបេីអ្នកគ្មានសីលម៌​ គ្មានការទទួលខុសត្រូវ​ និទ្ទេស​ និងសញ្ញាបត្រទាំងនោះមិនអាចជួយអ្នកបានឡេីយ។

30/09/2024
នៅពេលអ្នកទទួលបានប្រាក់ខែ អ្នកសប្បាយចាយណាស់មែនទេ? ទិញរបស់ដែលហួសពីតម្រូវការ សន្សំបានតិចតួចមែនទេ ?  បានមេឡើងប្រាក់ខែឱ្យប្រឹ...
27/04/2024

នៅពេលអ្នកទទួលបានប្រាក់ខែ អ្នកសប្បាយចាយណាស់មែនទេ?
ទិញរបស់ដែលហួសពីតម្រូវការ សន្សំបានតិចតួចមែនទេ ?
បានមេឡើងប្រាក់ខែឱ្យប្រឹងបង្កើនចំណាយ រស់នៅ High ជាងមុន​ ផឹកកាហ្វេថ្លៃជាងមុន ?
បើអ្នកជាមនុស្សបែបនេះមែនអ្នកចូលក្នុង ក្បួន Life-style creep ហើយ ។

Lifestyle Creep: ចំណេះដឹងហិរញ្ញវត្ថុមួយនេះពិតជាសំខាន់ បើសិនជាបងប្អូនមិនយល់ពីវាទោះបងប្អូនមានចំណូលច្រើនយ៉ាងណាក៏បងប្អូននៅតែពិបាកដែរ ហើយនៅពេលបងប្អូនចាស់ទៅគ្មានលុយ ធ្វើការឱ្យគេមិនកើតគឺចប់តែម្តង ៖

នៅក្នុងក្បួនមួយនេះគេបានលើកឡើងថា ៖ មានមនុស្សជាច្រើនប្រឹងរកចំណូលដោយការប្រឹងធ្វើការរកស៊ី ហើយពួកគេបានកើនចំណូលជាងមុន តែចំណាយរបស់ពួកគេក៏កើនដែរដោយសារពួកគេបានផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ ទៅតាមទឹកលុយដែលពួកគេមាន ដូចនេះមានន័យថាពួកគេនៅតែមានបញ្ហាហិរញ្ញវត្ថុដដែលៗ រហូតដល់ស្លាប់ ។

ឧទាហរណ៍ ៖

1. អ្នកធ្វើការបានប្រាក់ខែ $500 ក្នុងមួយខែ
a. ចំណាយរបស់អ្នកអស់ $450
b. សល់ $50

2. អ្នកប្រឹងធ្វើការ មេបានឡើងប្រាក់ខែអោយអ្នកបាន $ 800 ក្នុងមួយខែ
a. អ្នកចំណាយអស់ $850
b. ចុងខែជំពាក់កូនចៅ $50 ទៀត

3. អ្នកកាន់តែប្រឹងធ្វើការមេរបស់អ្នកឡើងប្រាក់ខែអោយបានដល់ $1500 ក្នុងមួយខែ
a. ចំណាយរបស់អ្នក ច្រើនដល់ទៅ $ 1200
b. អ្នកសល់ $300
c. តែនៅពេលនេះអ្នកកាន់តែចាស់ទៅហើយ តើអ្នកអាចធ្វើការបានប៉ុន្មានឆ្នាំទៀត ?

ការលើកឧទាហរណ៍ខាងលើនេះ យោងតាមរឿងពិតដែលយើងបានជួបជាច្រើន ព្រោះនៅពេលដែលមនុស្សរកលុយបានកាន់តែច្រើនរបៀបដែលគេរស់នៅកាន់តែផ្លាស់ប្តូរដែរ ។ ចំណូលធំ ចំណាយក៏ធំតើមានអ្វីនៅសល់ ?

=> ទូរស័ព្ទ តម្លៃ $300 ប្រើកើតដើរលឿន តែទៅទិញ​ទូរស័ព្ទ​ តម្លៃ $1500 ។ បើមិនទិញមិនសល់លុយ $ 1200 ។ មានដឹងទេថា Benjamin Franklin ទុកលុយតែ $1000 ក្នុងពេល 100​ ឆ្នាំ លុយនោះក្លាយជាលុយលានដុល្លារ តាម Compound Interest ។

=>បើប្រាក់ខែ $500 ផឹកកាហ្វេមួយកែវ 5000 រៀល ទោះអ្នកបានឡើងប្រាក់ខែ $2000 ក៏អ្នកត្រូវតែនៅផឹកកាហ្វេ 5000 រៀលនៅក្នុងមួយកែវដែរ ។ បើអ្នកផ្លាស់ប្តូរទៅផឹក កាហ្វេមួយកែវ $5 នោះអ្នកនឹងកើនការចំណាយផ្សេងៗទៀតកាន់តែច្រើន ។

=>អ្នកមានចំណូល $700 ហូបបាយអស់មួយពេល 6000 រៀល ទោះអ្នកចំណូល $ 1500 ក៏មិនត្រូវដូរទៅហូបបាយមួយពេលអស់ 12000 រៀលដែរ ។

វាមិនសំខាន់ថាអ្នករកបានលុយច្រើនយ៉ាងណាទេ អ្វីដែលសំខាន់គឺការគ្រប់គ្រងការចំណាយរបស់អ្នក និង របៀបដែលអ្នករស់នៅអោយបានត្រឹមត្រូវ ។

#ចំណេះដឹងទូទៅ
#ចំណេះដឹងហិរញ្ញវត្ថុ
#ចំណេះដឹងពីសៀវភៅ
#រៀនសន្សំលុយ

កម្ពុជាមាតុភូមិខ្ញុំ ❤️ Amazing Show at Bayon Temple, Between Kun Khmer 🇰🇭 with Shao Ling🇨🇳🔥 #24/04/2024
24/04/2024

កម្ពុជាមាតុភូមិខ្ញុំ ❤️ Amazing Show at Bayon Temple, Between Kun Khmer 🇰🇭 with Shao Ling🇨🇳🔥

#24/04/2024

🎆 [ HAPPY NEW YEAR 01/01/2024 ] 🎆🎉 -ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរឡើង 💗សូមឲ្យបញ្ហាចាស់ៗ រឿងអាក...
01/01/2024

🎆 [ HAPPY NEW YEAR 01/01/2024 ] 🎆🎉
-ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរឡើង 💗សូមឲ្យបញ្ហាចាស់ៗ រឿងអាក្រក់ៗ ភាពបរាជ័យ រលាយបាត់ទៅតាមឆ្នាំចាស់ផងចុះ🙏🏻❤️
-សង្ឃឹមថាឆ្នាំថ្មី ឆ្នាំ2024 នាំមកនៅសេចក្តីសុខ ភាពរីកចម្រើន ភាពជោគជ័យ ដល់ខ្ញុំនិងក្រុមគ្រួសារ🙏🏻❤️🥰

-ផុតមួយឆ្នាំទៀតហើយ យើងក៏បានជួបរឿងជាច្រើន ហើយយើងក៏បានរៀនពីវាបានច្រើនផងដែរ!
-ការឈឺចាប់ ការបាត់បង់ បាក់ទឹកចិត្ត វាជាមេរៀនដែលយើងត្រូវឆ្លងកាត់។
-រឿងខ្លះបានដូចចិត្ត រឿងខ្លះមិនបានដូចចិត្តទេ!
ដូច្នេះហើយ យើងគួរតែត្រៀមខ្លួនជានិច្ច ដើម្បីទទួលយកមេរៀនថ្មីៗ និងរៀបចំខ្លួនយើង សម្រាប់ជីវិតឲ្យប្រសើរជាងមុន...៕ Thank you for all the lessons 2023.

11/12/2023

អ្នកផុសក៏ជាខ្មែរ អ្នកស៊ែក៏ជាខ្មែរ យើងជាខ្មែរ🇰🇭 ដូច្នេះយើងត្រូវស៊ែ និង ស្រលាញ់អក្សរសាស្រ្តខ្មែរ ។ 🙏

29/11/2023
29/11/2023
អបអរសាទរប្អូនប្រុស ហេង ម៉េងស៉ឺ (អ្នកព្រៃគ្រីជើង) 🎉ដែលទទួលបាននិទ្ទេស A (6មុខវិជ្ជា) 😍🎊ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ...
24/11/2023

អបអរសាទរប្អូនប្រុស ហេង ម៉េងស៉ឺ (អ្នកព្រៃគ្រីជើង) 🎉

ដែលទទួលបាននិទ្ទេស A (6មុខវិជ្ជា) 😍🎊

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ #លេខ419

24/11/2023

ត្រូវចាំថានិទ្ទេស A B C D E F មិនបានកំណត់ពីអនាគតអ្នកទេ ជាប់ ឬ ធ្លាក់ កុំបន្ទេាសខ្លួនឯង! អនាគតយើងមិនបានកំណត់ដោយសញ្ញាប័ត្រ១សន្លឹកនេះទេ👌❤️

24/11/2023
តោះមកមើលទិដ្ឋភាពថ្ងៃលិចនៅទំនប់តាកុយម្តង 🌅-Credit By: Lorn Sokneng 📷😍 #ស្រុកជលគិរី ​ #ខេត្តកំពង់ឆ្នាំង
19/11/2023

តោះមកមើលទិដ្ឋភាពថ្ងៃលិចនៅទំនប់តាកុយម្តង 🌅

-Credit By: Lorn Sokneng 📷😍

#ស្រុកជលគិរី ​ #ខេត្តកំពង់ឆ្នាំង

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when Family-PK/គ្រួសារព្រៃគ្រី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share