SVR News M2

SVR News M2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SVR News M2, News & Media Website, Phnom Penh, Phnom Penh.

20/07/2026

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្...

លោក ទេស វិបុល បានលើកឡើងថា ការថែរក្សា និងលើកកម្ពស់មុខរបរ តម្បាញហូល ធ្វើពីសូត្រដង្កូវនាង គឺជាការរួមចំណែកការពារបេតិកភណ្ឌវប្...
06/06/2026

លោក ទេស វិបុល បានលើកឡើងថា ការថែរក្សា និងលើកកម្ពស់មុខរបរ តម្បាញហូល ធ្វើពីសូត្រដង្កូវនាង គឺជាការរួមចំណែកការពារបេតិកភណ្ឌវប្បធម៌ជាតិ និងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន!

ខេត្តកណ្តាល:ការលើកស្ទួយមុខរបរតម្បាញហូលធ្វើពីដង្កូវនាង នៅ ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានក្លាយជាតំបន់មួយដែលរក្សា និងអភិវឌ្ឍមុខរបរតម្បាញហូលធ្វើពីសរសៃដង្កូវនាង ដែលជាសិប្បកម្មបុរាណដ៏មានតម្លៃរបស់ប្រជាជនខ្មែរ។ ផលិតផលហូលដែលត្បាញដោយដៃពីសរសៃសូត្រដង្កូវនាង មិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ និងសិល្បៈប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ។
ក្នុងឱកាសចុះសិក្សាស្វែងយល់ និងគាំទ្រដល់សិប្បកម្មតម្បាញហូលនេះ កម្មវិធីត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមជាមួយលោកគ្រូ មឿន ឈាន ណារិទ្ធិ និងលោក ថាំង ប៊ុនសុង ព្រមទាំងសមាជិក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក ទេស វិបុល បានលើកឡើងថា ការថែរក្សា និងលើកកម្ពស់មុខរបរតម្បាញហូលធ្វើពីសូត្រដង្កូវនាង គឺជាការរួមចំណែកការពារបេតិកភណ្ឌវប្បធម៌ជាតិ និងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ ដើម្បីឱ្យផលិតផលខ្មែរនេះអាចឈានទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោកគ្រូ មឿន ឈាន ណារិទ្ធិ និងលោក ថាំង ប៊ុនសុង បានបង្ហាញការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋក្នុងការរក្សាទុកជំនាញតម្បាញបែបបុរាណ ដែលបានបន្សល់ទុកពីដូនតាមក និងបន្តបង្រៀនដល់កូនចៅជំនាន់ក្រោយ។
ប្រជាពលរដ្ឋ និងក្រុមអ្នកតម្បាញនៅភូមិព្រែកបង្កង បានសម្តែងក្តីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ដោយសង្ឃឹមថា ផលិតផលហូលធ្វើពីសូត្រដង្កូវនាងរបស់សហគមន៍ នឹងទទួលបានការគាំទ្រកាន់តែច្រើន និងអាចបង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាពលរដ្ឋបានប្រសើរឡើងនាពេលអនាគត។

29/05/2026
23/05/2026

វីដេអូរស្ដែងៗពីកាំមេរ៉ាសុវត្ថិភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅសាលាលេខ ៥ ..ខេត្តកំពង់ឆ្នាំង ..នៅព្រឹកថ្ងៃទី ..២៣ ..ខែឧសភា ..ឆ្នាំ ២០២៦..

💥ដឹងការពិតហើយករណីចរាចរណ៍បន្តិចបន្តួចបង្កជាហិង្សា// ប្រជាពលរដ្ឋដេញនិងគប់ទៅលើរថយន្ត១គ្រឿង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ...
17/04/2026

💥ដឹងការពិតហើយករណីចរាចរណ៍បន្តិចបន្តួចបង្កជាហិង្សា// ប្រជាពលរដ្ឋដេញនិងគប់ទៅលើរថយន្ត១គ្រឿង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត សង្រ្កាន្ត វត្តភ្នំ។
ចំពោះហេតុការណ៍នេះ គឺនៅវេលាម៉ោង៧និង៣០នាទីយប់ ..ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦..នៅលើកំណាត់ផ្លូវ៩០.. សង្កាត់ស្រះចក.. ខណ្ឌដូនពេញ.. រាជធានីភ្នំពេញ..មានករណីគ្រោះថ្នាក់ចរាចរណ៍..មួយកើតឡើង.. រវាងរថយន្ត១គ្រឿងម៉ាក..អាវតា..ស៊េរីឆ្នាំ២០២៥..ពណ៌ខ្មៅ ..ជាមួយនឹងម៉ូតូ១គ្រឿង។
ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០ កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ ហើយអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ យ៉ាងដំណំ។
ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង ចំពោះមុខករណីនេះសមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរតាមនីតិវិធី៕

💥អស់ល័ក្ខហើយ 🚀ជនដៃដល់ដែលបាញ់ប្រពន្ធ .នៅហាង.. សាឡន.. ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ....(កំពង់ចាម) ជនដៃដល់ដែ...
15/04/2026

💥អស់ល័ក្ខហើយ 🚀ជនដៃដល់ដែលបាញ់ប្រពន្ធ .នៅហាង.. សាឡន.. ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ....

(កំពង់ចាម) ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនបានហើយ នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២៦ នេះ ..!

សូមជំរាបថា ករណីបាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើង នារសៀលថ្ងៃទី១២// ខែមេសា// ឆ្នាំ២០២៦// នៅម្តុំផ្សារទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...៕

31/03/2026

#ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់/ ៦នាក់( រួមទាំងកូនក្នុងផ្ទៃ)នៅ ស្រុកម៉ោងឬស្សី /ខេត្ត បាត់ដំបង......

15/03/2026

#ក្រុងតាខ្មៅខេត្តកណ្ដាល

#ករណីថ្មីស្របពេលសាំងឡើងថ្លៃ

នៅថ្ងៃសៅរ៍ //ទី ១៤ //ខែមិនា// ឆ្នាំ២០២៦ //វេលាម៉ោង៤:៤៥នាទី ល្ងាច មានករណីជនមិនស្គាល់មុខបានធ្វើសកម្មភាពលួចសាំងនៅ ផ្លូវជាតិលេខ ២ ផ្ទះលេខ ៤៩ ភូមិព្រែកហូរលិច ១ សង្កាត់ព្រែកហូរ ១ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅម្ដុំ០៧ ចាស់

03/03/2026

, #សង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ
បឋម//រថយន្តស៊េរីទំនើបបើកបរដោយ/ជនជាតិចិន //នៅវេលាម៉ោង២២ ថ្ងៃអង្គារ ទី ០៣ ខែ០៣ ឆ្នាំ២០២៦មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ នៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

Address

Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when SVR News M2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share