IEM Media

IEM Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IEM Media, Digital creator, https://maps. app. goo. gl/F9PL6cEviUPHqgPh 6, Phnom Penh.

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានជាតិ-អន្តរជាតិ, ផ្សាយពីតំបន់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី, បទយកការណ៍, បច្ចេកទេសកសិកម្ម, កំសាន្ត ជាពិសេសផ្សព្វផ្សាយសំឡេងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប...
18/06/2026

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ ព្រះវស្សា យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ៕

29/05/2026
29/05/2026

រាជធានីភ្នំពេញ​៖​ ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥

សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានការអញ្ជើញចូលរួមដោយលោក​ ឯ សំភាស់​ ជាប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាប្រធានចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះឱ្យ ស.ស.យ.ក រាជធានីភ្នំពេញ​ បានរៀបចំកម្មវិធីប្រកាស ការបង្កើតកផែនថ្មី​ និងតែងតាំងសមាសភាពថ្នាក់ដឹកនាំ កែសម្រួលសមាសភាពដឹកនាំ ចំណុះឲ្យ កណ្ដាលផែនសប្បុរសធម៌ ស១២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកា នៃសមាគសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចំណុះឲ្យ សហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលប្រារព្វធ្វើនៅទីស្នាក់ការ សមាគសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ​។

កម្មវិធីបានប្រព្រឹត្តទៅប្រកបដោយបរិយាសរីករាយ និងស្និតស្នាលបំផុត ក្នុងនាមគ្រួសារតែមួយ។

ជំនួបនៅញូវយ៉ក៖ កម្ពុជា និងថៃ ស្វែងរកដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែនញូវយ៉ក - នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ សុខ...
28/05/2026

ជំនួបនៅញូវយ៉ក៖ កម្ពុជា និងថៃ ស្វែងរកដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែន

ញូវយ៉ក - នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

កិច្ចប្រជុំនេះគឺជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនោះ ប្រមុខដឹកនាំទាំងបីប្រទេសបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ និងបើកចំហ អំពីស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនសមភាគីថៃផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង។

ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងចីរភាព ព្រមទាំងពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងកម្ពុជា និងថៃ៕

រាជធានីភ្នំពេញ​៖​ ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សមាគមរួមគ្នាដ...
25/05/2026

រាជធានីភ្នំពេញ​៖​ ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥

សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានការអញ្ជើញចូលរួមដោយលោក​ ឯ សំភាស់​ ជាប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាប្រធានចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះឱ្យ ស.ស.យ.ក រាជធានីភ្នំពេញ​ បានរៀបចំកម្មវិធីប្រកាស ការបង្កើតកផែនថ្មី​ និងតែងតាំងសមាសភាពថ្នាក់ដឹកនាំ កែសម្រួលសមាសភាពដឹកនាំ ចំណុះឲ្យ កណ្ដាលផែនសប្បុរសធម៌ ស១២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងសមាជិកសមាជិកា នៃសមាគសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចំណុះឲ្យ សហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលប្រារព្វធ្វើនៅទីស្នាក់ការ សមាគសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ​។

កម្មវិធីបានប្រព្រឹត្តទៅប្រកបដោយបរិយាសរីករាយ និងស្និតស្នាលបំផុត ក្នុងនាមគ្រួសារតែមួយ។

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច...
19/05/2026

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកា​ពិភពលោកស្តីពីទីក្រុង​ លើកទី១៣​ សហការរៀបចំដោយ​កម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋាន​មនុស្សជាតិ (UN Habitat)​ និងរដ្ឋាភិបាលសាធារណរដ្ឋ​ Azerbaijan នៅទីក្រុង​ Baku ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ពិភពលោកនេះមានអ្នកចូលរួមប្រមាណ ២១ ០០០ នាក់ មកពី១៦២ប្រទេស។

រូបថត៖ ឯ.ឧ ថេង ច័ន្ទសង្វារ

28/04/2026
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០ ថ្នាក់ដឹកនាំ សមាជិក សមាជិក...
14/04/2026

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមផ្ញើក្ដីស្រឡាញ់ និងក្ដីនឹករឭកឥតឧបមា ជូនចំពោះបងប្អូនវីរកងទ័ព វីរនគរបាល និងបងប្អូនជនភៀសសឹកទាំងអស់ 🎊🇰🇭🥰

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដែលបងប្អូនជនរួមជាតិត្រូវជួបជុំក្រុមគ្រួសារ ប៉ុន្តែបងប្អូនវីរកងទ័ព និងវីរនគរបាលជួរមុខបានលះបង់ពេលវេលាផ្ទាល់ខ្លួនហាលខ្យល់ ហាលក្ដៅ ហាលភ្លៀង ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យនិងតាមអភិបាល ឃុំគ្រង វីរកងទ័ព និងវីរនគរបាលជួរមុខ ព្រមទាំងបងប្អូនជនភៀសសឹកទាំងអស់ សូមមានសុខភាពល្អ កម្លាំងកាយ និងកម្លាំងចិត្តមាំមួន មានសុខសុវត្ថិភាព ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានជួបជុំក្រុមគ្រួសារក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ពួកយើងទាំងអស់គ្នានឹងនៅរួមសុខទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់។

🇰🇭 ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ប្រសិទ...
14/04/2026

🇰🇭 ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តចូលរួមក្នុងការងារអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនតរៀងទៅ 🎉🐎🙏

សូមគោរពជូនពរ ពីក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ 🙏

🇰🇭 ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ប្រសិទ...
14/04/2026

🇰🇭 ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តចូលរួមក្នុងការងារអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនតរៀងទៅ 🎉🐎🙏

សូមគោរពជូនពរ ពីក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ 🙏

Address

Https://maps. App. Goo. Gl/F9PL6cEviUPHqgPh 6
Phnom Penh

Alerts

Be the first to know and let us send you an email when IEM Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share