Mr.Thit Official

Mr.Thit Official Mr.Thit Official

ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥  ការបញ្ចប់បទឈប់បាញ់សម្រាប់ថ្ងៃទី២ 🇰🇭🇰🇭សម្ដេចតេជោ៖ កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភ...
30/07/2025

ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥
ការបញ្ចប់បទឈប់បាញ់សម្រាប់ថ្ងៃទី២ 🇰🇭🇰🇭
សម្ដេចតេជោ៖ កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។

- សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។

- បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។

បានប្រភពពីផេក: Samdech Hun Sen of Cambodia
https://www.facebook.com/share1D84kWjohM/?mibextid=wwXIfr

Cambodia Wellcome  🙏🙏🇰🇭🇰🇭😭😭ព្រះសង្ឃវត្តឧណ្ណាលោមចំនួន ៣៥៧ អង្គ គោចរបិណ្ឌបាត្រដើម្បីឧបត្ថម្ភដល់ជនភៀសសឹកគោចរបិណ្ឌបាត្ររបស់ព...
29/07/2025

Cambodia Wellcome 🙏🙏🇰🇭🇰🇭😭😭
ព្រះសង្ឃវត្តឧណ្ណាលោមចំនួន ៣៥៧ អង្គ គោចរបិណ្ឌបាត្រដើម្បីឧបត្ថម្ភដល់ជនភៀសសឹក

គោចរបិណ្ឌបាត្ររបស់ព្រះសង្ឃវត្តឧណ្ណាលោមចំនួន ៣៥៧ អង្គ ដើម្បីឧបត្ថម្ភដល់ជនភៀសសឹក ចេញដំណេីរពីវត្តឧណ្ណាលោម-សង្កាត់ជ័យជំនះ-សង្កាត់ផ្សារកណ្ដាល-សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:៣០នាទីព្រឹករហូតដល់ម៉ោង១១:០០នាទីថ្ងៃត្រង់៕
បានប្រភពពីៈ PNN News

Natural Temple, Umbrella Temple at Angkor Wat, the rainy season brings blessings to the Kingdom of Cambodia.🙏🙏🙏🇰🇭🇰🇭🇰🇭💖💖💖...
29/07/2025

Natural Temple, Umbrella Temple at Angkor Wat, the rainy season brings blessings to the Kingdom of Cambodia.
🙏🙏🙏🇰🇭🇰🇭🇰🇭💖💖💖
June 22, 2017, Nature Day, the rainy season on the top of Angkor Wat, the honorable members of the national team and the hearts of the Khmer people, the honor of the Khmer people's souls, join the National Assembly of Cambodia, led by Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, led by Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia. United as one in the cause of defending the motherland.

Source: Apsara National Authority

កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ 🇰🇭🇰🇭ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផ...
29/07/2025

កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ 🇰🇭🇰🇭ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) 🇹🇭🇹🇭 នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយលទ្ធផលដូចខាងក្រោម៖
ទី១-យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
ទី២-បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា
ទី៣-បើមានបញ្ហាត្រូវរួមដោះស្រាយភូមិភាគ៤ និងភូមិភាគ២ ដោយម្ខាង៤នាក់ ។

UPDATE: សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកឧត្តម ដូណាល់ ត្រាំ បានទូរស័ព្ទមកសម្ដេចផ្ទាល់ អបអរសាទរចំពោះការឯកភាពលើបទឈប...
28/07/2025

UPDATE: សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកឧត្តម ដូណាល់ ត្រាំ បានទូរស័ព្ទមកសម្ដេចផ្ទាល់ អបអរសាទរចំពោះការឯកភាពលើបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា-ថៃ។ 🇰🇭🇺🇸🇹🇭

ឯកឧត្តមប្រធានាធិបតី បញ្ជាក់ថា អាមេរិកនឹងបន្តចាំមើលការអនុវត្តកិច្ចព្រមព្រៀងគ្នារបស់ភាគីទាំងពីរ។

ADMIN | JOIN US 🔔

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារថា បានជួបតាមទូរស័ព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដ...
28/07/2025

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារថា បានជួបតាមទូរស័ព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ នៅមុននេះម្ដងទៀត, ហើយប្រកាសថា កម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ហើយ បន្ទាប់ពីអាមេរិក ចូលរួមសម្របសម្រួល។

លោក សរសេរបន្ថែមថា “សូមចូលរួមអបអរសាទរទាំងអស់គ្នា! ដោយការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំ បានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះ ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលតែប្រាំមួយខែប៉ុណ្ណោះ ខ្ញុំមានមោទនភាពដែលបានធ្វើជាប្រធានាធិបតីសន្តិភាព។”

Address

Phnom Penh
12****

Alerts

Be the first to know and let us send you an email when Mr.Thit Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category