Avatar new

Avatar new ចែកចាយដំណឹងបន្តរ

11/12/2024
បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្ដាល ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ (ផ្កាយ១) មកត្រឹមថ្នា...
11/12/2024

បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្ដាល ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ (ផ្កាយ១) មកត្រឹមថ្នាក់ វរសេនីយ៍ឯក ក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
ប្រភព​ CNC TV

11/12/2024

លោកអធិការនគរបាលក្រុងដូនកែវ ៖ សូមអញ្ជើញម្ចាស់រថយន្តចូលមកដោះស្រាយជាបន្ទាន់ជាមួយជនរងគ្រោះ ព្រោះអីមនុស្សមិនធ្ងន់ធ្ងរទេ ខូចខាតតែម៉ូតូ ខណៈសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចហើយ បើមិនចង់ប្រឈមនឹងផ្លូវច្បាប់ ។
ប្រភព Rith Mony

ស្នេហ៍មិនបានខ្លួនបានត្រឹមតែក្លិន អូនបោកបងស្ងួតជើងធ្មេញ-----------------------------------------------រាជធានីភ្នំពេញ ៖ បុ...
11/12/2024

ស្នេហ៍មិនបានខ្លួនបានត្រឹមតែក្លិន អូនបោកបងស្ងួតជើងធ្មេញ
-----------------------------------------------
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​និយាយថា ខ្លួន​ចាញ់បោក​ការ​លួងលោម​របស់​ស្ត្រីវ័យក្មេង​ម្នាក់ ដោយ​បានយក​ទូរស័ព្ទ​និង​អាយ​ផេ​តរបស់​ខ្លួន រួច​ប្លុក​ហ្វេ​ស​ប៊ុ​ក​គេចខ្លួន​បាត់ ធ្វើ​ឱ្យក្លាយ​ជា​ការ​បន្ទោស​ខ្លួនឯង​ ដែលមិន​គួរ​ទុកចិត្ត​ស្រី​ក្មេង​រូប​ស្រស់ រហូតបាត់​អស់​​​ទ្រព្យ​របស់​ខ្លួន ។

ជាមួយនេះ ខ្លួនស្បថ​ថា​ឈប់​លង់​នឹង​សម្រស់​ខាង​ក្រៅ​របស់​ស្រីក្មេង​​ទៀត​ហើយ តែ​សំណាងល្អ​ក៏​បាន​ជួប​ស្រី​ស្រស់​ចិត្ត​ឆើត​វិញ និង​ប្តឹង​សមត្ថកិច្ចឲ្យជួយ​អន្តរាគមន៍​ភ្លាម​ៗ ។
ហេតុ​ការ​ណ៍នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ១២​និង​២០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ហាង​មួយក្នុង​តំបន់​អភិវឌ្ឍ​ន៍បឹង​កក់ ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ។

បុរស​រូប​នេះដែល​សុំ​​មិន​ប្រាប់​ឈ្មោះ និយាយថា ខ្លួន​និង​ស្រី​ស្រស់​នេះ​ត្រូវជា​សង្សារនឹង​គ្នា​និងទើប​ស្គាល់គ្នា​បាន​​ជិត​២​ខែ​ប៉ុណ្ណោះ ដោយ​នាង
បាន​ឆាត​មក​ទាក់ទងខ្លួន​មុន ហេ​ី​យ​ក៏​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នាក្នុងទំនាក់ទំនងជាគូស្នេហ៍ ។ ដំបូង​ឡើយនាង​បាន​ខ្ចី​អាយ​ផេ​ត​ ហេ​ី​យ​ក៏បាន​យក​មក​ឱ្យ​​វិញ ។ លុះ​បន្ទាប់​មក បាន​ខ្ចី​អាយ​ផេ​ត​និង​ខ្ចី​ទូរស័ព្ទ សរុប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ​១ ២០០​ដុល្លារ ។
ប្រភព​​ដដែល​បន្ត​​ថា លុះលើក​ក្រោ​យនេះ បន្ទាប់​ពី​ខ្ចី​បាន​ហើយ ស្រាប់តែ​ស្រី​ស្រស់តែ​សម្បក​ក្រៅរូប​នេះ បាន​ប្លុក​(BLOCK)ឆាត​និង​ហ្វេសប៊ុកមិន​អាចទាក់​ទង​បានទៀត ។ ​បុរសរងគ្រោះព្រោះ​សម្រស់​ស្រី​ស្អាត​រូបនេះ​បញ្ជាក់​​ថា ចំពោះ​ទំនាក់ទំនង​ជាមួយស្ត្រីខាងលើធ្វើ​​ជា​សង្សារនេះ គឺ​មិន​ទាន់​បាន​ស៊ីជម្រៅ​នៅ​ឡើយ​ទេ មានន័យថា បានត្រឹមក្លិនមិនបានខ្លួនទេ ។
ក្រោយ​ពីត្រូវ​ឃាត់ខ្លួន​ ស្រី​ស្រស់​​ខាងលើ ក៏​បាន​ទាក់ទង​ទៅ​ឪពុក​ម្ដាយ​របស់​នាដើម្បីឲ្យជួយ​សម្របសម្រួល តែ​នៅពេល​ម្តាយ​នាង​មក​ដល់​​បែរជា​និយាយ​​ថា ពួក​គេ​ស្នេហា​គ្នាដូច្នេះការ​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​មក​គឺជា​រឿង​ធម្មតា​ទេ ។
បន្ទាប់​មក ​នគរបាល​ប៉ុស្តិ៍​បាន​នាំស្រីស្រស់ និង​បុរស​ខាងលើទៅ​សួរនាំ ដើម្បីចាត់​ការ​​បន្ត​តាម​នីតិវិធី​ ។ មិនទាន់ដឹងថា វាសនាស្រីស្អាតយ៉ាង​ណា​នៅ​ឡើយ​ទេ​ ជា​មួយ​ច្បាប់ ៕
ប្រភព Rith Mony

នាព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ អនុរក្ស​ពន្ធនាគារ​ព្រៃ​ស មណ្ឌល​អប់រំ​កែប្រែ​«​ម​១» បាន​នាំ​ខ្លួន​លោក លី សា​ម៉េ​ត ហៅ​...
11/12/2024

នាព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ អនុរក្ស​ពន្ធនាគារ​ព្រៃ​ស មណ្ឌល​អប់រំ​កែ
ប្រែ​«​ម​១» បាន​នាំ​ខ្លួន​លោក លី សា​ម៉េ​ត ហៅ​​គ្រូ​មា មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការសាក​សួរ​បន្ថែម​ជុំវិញ​សំណុំរឿង​ពុករលួយ ដើម្បីបិទ​ការ​ស៊ើបសួរ​ និងឈាន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គសេចក្តី​ទាំងមូល ដែលសំណុំរឿង​នេះ​មាន​ជនសង្ស័យ​​ជិត​១០នាក់​កំពុង​ជាប់ចោទ​រយីង​រយោង​ដូច​សម្ល​កំពឹស​ ។
បន្ទាប់​ពី​ការ​សាកសួរ​ជន​ត្រូវ​ចោទ លី សា​ម៉េ​ត ហៅ​គ្រូ​មា រួចរាល់​ហើយ នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ ក្រុម​អនុរក្ស​បាន​នាំ​ជនសង្ស័យ​រូប​នេះ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ។
ប្រភព Rith Mony

ដំណឹងមរណៈភាព លោក កែវ តេង នាយកវិទ្យាល័យទួលអំពិល ទទួលមរណៈភាពហើយ ដោយរោគាពាធ ដំណឹងនេះជូនជ្រាបដល់បងប្អូនញាតិមិត្តសិស្សានុសិស្...
09/12/2024

ដំណឹងមរណៈភាព លោក កែវ តេង នាយកវិទ្យាល័យទួលអំពិល ទទួលមរណៈភាពហើយ ដោយរោគាពាធ ដំណឹងនេះជូនជ្រាបដល់បងប្អូនញាតិមិត្តសិស្សានុសិស្សទាំងអស់ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពផង ទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤ ។

ធ្ងន់កហើយ! ក្រសួងព័ត៌មានទើប ចេញលិខិតព្រមា..នថ្មីៗ ពេលនេះ កាន់តែក្ដៅថែមទៀតដោយសាលា​ដំបូង​ ខេត្ត កំពង់ចាម កោះហៅ ពូហ៊ន អោយចូ...
09/12/2024

ធ្ងន់កហើយ! ក្រសួងព័ត៌មានទើប ចេញលិខិតព្រមា..នថ្មីៗ ពេលនេះ កាន់តែក្ដៅថែមទៀតដោយសាលា​ដំបូង​ ខេត្ត កំពង់ចាម កោះហៅ ពូហ៊ន អោយចូលបំភ្លឺតាមការកំណត់នៅថ្ងៃ ១៩ ខែធ្នូ ខាងមុខពីបទបរិហាកេរ្តិ៍ និងចុះផ្សាយព័ត៌មានមិនពិត
ក្រសួងព័ត៌មានទើបតែចេញលិខិតព្រមានថ្មីៗ ពេលនេះ សាលាដំបូង ខេត្ត កំពង់ចាម បានចេញលិខិតកោះហៅ ពូហ៊ន អោយ ចូលបំភ្លឺករណី​ បទ ប.រិហារ​កេរ្តិ៍ជាសាធារណៈ
ការ​ប្រ.មា.ថ លើស្ថាប័ន​ ការផ្សាយព័ត៌មាន​មិនពិត បង្ខូច​ឈ្មោះស្ថាប័ន​តុលាការ និងការរិះគន់​លើសេចក្ដី​សម្រេច​របស់​តុលាការ​ពាក់ព័ន្ធនឹង​លើក​ចោលដីកាសម្រេច​រក្សា​ការពារ ៕

ព្រះរាជក្រឹត្យ ដំឡើង និងតែងតាំងព្រះរាជឋានៈ - សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ឡើងជា សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចសង្ឃនាយក...
09/12/2024

ព្រះរាជក្រឹត្យ ដំឡើង និងតែងតាំងព្រះរាជឋានៈ
- សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ឡើងជា សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចសង្ឃនាយក។
- សម្ដេចព្រះវ័នរ័ត ណយ ច្រឹក ឡើងជា សម្ដេចព្រះពោធិវ័ង្ស សម្ដេចសង្ឃនាយករងទី១។
- សម្ដេចព្រះឧត្ដមវង្សា មួង រ៉ា ឡើងជា សម្ដេចព្រះវ័នរ័ត សម្ដេចសង្ឃនាយករងទី២។
- សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងជា សម្ដេចព្រះសង្ឃនាយកទី៣។
ប្រភព៖ ឯកសារមន្រ្តីសាធារណៈ

សូមអញ្ជើញអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃ...
08/12/2024

សូមអញ្ជើញអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចក្នុងសេចក្តីជូនដំណឹង។

ទីកន្លែង៖ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទប់លេខ ១១៧ ជាន់ទី១

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩០ ៧១៩ ៩៨៩/ ០៨៨ ៤១៩ ២៩៥៧/ ០១០ ៤១៦ ៥៤៣

Address

Phnom Penh , Sen Sek , Kok Kleang
Phnom Penh
120806

Website

Alerts

Be the first to know and let us send you an email when Avatar new posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share