ICDTV

ICDTV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ICDTV, Media/News Company, Phnom Penh.

បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព សូមស្នើដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ច មេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ!(តា...
13/02/2026

បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព សូមស្នើដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ច មេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ!

(តាកែវ)៖ អ្នកសារព័ត៌មានចំនួន២រូបទី១៖ លោក ព្រំ សុផៃ"និពន្ធនាយករងកាសែតកោះសន្តិភាព"។
២៖ លោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News អ្នកទាំង២ត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២.០២.២០២៦ នៅកន្លែងផ្សេងគ្នា រួចបញ្ជូនមកកាន់ស្នងការខេត្តតាកែវ ដើម្បីសួរនាំ...!។

បើគិតត្រឹមព្រឹកថ្ងៃទី១៣.០២.២០២៦ ទាំងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ កំពុងស្ថិតក្នុង ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅឡើយ។
ស្របពេលក្រុមគ្រួសារពួកគាត់ រួមនិងអ្នកសារព័ត៌មានជាច្រើន បានតាមដានរឿងនេះ ដោយផ្ទាល់នៅក្បែរទីតាំង ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ទន្ទឹមនិងនេះ បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ផ្សេងទៀត ក៏កំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ចយ៉ាងដិតដល់បំផុត.!។

សេចក្តីរាយការណ៍បានឱ្យ"ដើមរាំង"ដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង២នាក់ខាងលើ ករណី៖ ញុះញង់បង្កភាពចលាចលក្នុងសង្គម។
ក្រោយពួកគាត់ចុះផ្សាយ ពាក់ព័ន្ធទីតាំង Online Scam មួយកន្លែង។

*ទោះជាយ៉ាងណាក្ដី ក្រុមគ្រួសារលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ រួមនិងបងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍.ពិនិត្យ.អប់រំ នឹងដោះលែងពួកគាត់វិញ ដោយក្ដីអនុគ្រោះ៕

13/12/2025

នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយ លោកស៊ឹមសុផង់ ជាអភិបាលរងខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវ ២៣០ក្នុងសង្កាត់ផ្សារដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ..

ថាមិនចង់ៗ ទេតែអង្គុយស្ដាប់ក៏ចេះតែបង្រៀនអោយយល់...{ ខេត្តតាកែវ } : ចេញផ្សាយនៅថ្ងៃទី25 ខែតុលា ឆ្នាំ 2025 នេះពាក់ព័ន្ធការចាក...
25/10/2025

ថាមិនចង់ៗ ទេ
តែអង្គុយស្ដាប់ក៏ចេះតែបង្រៀនអោយយល់...

{ ខេត្តតាកែវ } : ចេញផ្សាយនៅថ្ងៃទី25 ខែតុលា ឆ្នាំ 2025 នេះពាក់ព័ន្ធការចាក់ផ្លូវបេតុងអាបេមួយខ្សែប្រវែង 2.500គ.ម ទទឹង 5 ម៉្រែត កំរ៉ាស់ មួយតឹកកន្លះ ដែលស្ថិតនៅក្នុងភូមិដក់ពរ
ភូមិកំប៉ោ នឹងភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
ដែលក្រុមហ៊ុនរបស់លោក ខែម ចន្ធី { ហៅប្រុស } ដេញថ្លៃបានគម្រោង
សាងសង់ផ្លូវបេតុងអាបេនោះ តែការចាក់បេតុងនោះ ធ្វើមិនដូចដែលមន្រ្តីជំនាញថ្នាក់ខេត្តស្រុកឃុំ ដូចក្នុងកិច្ចសន្យានោះទេស៊ីដែក ស៊ីកម្រាស់បេតុង គ្មានស្តង់ដាបច្ចេកទេសអីទេចាក់ឲ្យតែបានៗសំខាន់ធ្វើលឿនហើយចំណេញច្រើននេះជាអ្វីដែលម្ចាស់គម្រោងគេធ្វើ។

ហេតុដូចនេះហើយ បើប្រហែសតែឡានជិះចេញចូលដឹងតែខូចផ្លូវមុនថ្ងៃគេ ស៊ីញេទទួលគម្រោងហើយចឹងបានគេដាក់អត់ឲ្យឡានជិះកាត់រាប់ខែព្រោះខ្លាចត្រូវគេឲ្យជួសជុលឡើងវិញ ។

តែខ្ញុំបានឃើញផ្ទាល់មិនទាន់នឹងមានឡានបើកបរលើផ្លូវបេតុអាបេ ដែលក្រុមហុ៊នរបស់លោក ខែម ចន្ធី { ហៅប្រុស } ដេញថ្លៃធ្វើផ្លូវនេះ មានកន្លែងផុយបេតុងដែលចាក់រួចហើយនិងខាងវិញគឺមានការចាក់ស្អុយសុះៗបាត់ទៅហើយ...។

ប្រជាពលរដ្ឋលើកឡើងខ្លះបញ្ចាក់ច្បាស់ថាលុយរាប់រយលានក្នុងមួយឆ្នាំ បែបជាមន្រ្តីអាជ្ញាធរ ជំនាញពាក់ព័ន្ធ តាំងថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋានខាងក្រោម ឃុបឃិតជាមួយក្រុមហ៊ុន ចែកគ្នាផឹកសុីចាយ រួចធ្វើរបាយការណ៍និងសម្មភាព កុហករាជរដ្ឋាភិបាល ខិតខំប្រឹងប្រែង រកពេលសម្រាកព្រុំចង់បានផងនោះ។
{ នៅមានភាគបន្ត }

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបានអញ្ជេីញចូលរួមប្រជុំជាមួយឧត្ដម​ ហ៊ុន​ ម៉ានី​ ឧ...
14/10/2025

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបានអញ្ជេីញចូលរួមប្រជុំជាមួយឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​...

{ ខេត្តកំពង់ស្ពឺ } : នៅរសៀល​ថ្ងៃចន្ទ​ ៦រោច​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ​២០២៥​ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣​ ឆ្នាំ​២០២៥​ និងលេីកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​ នឹងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ នៃគណៈអភិបាលកំពង់ស្ពឺ​ រួមនិងមន្រ្តីសាលាខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត លោកស្នងការខេត្ត រួមនឹងមន្ត្រីជាច្រើនស្ថាប័នទៀត។ក្នុងខេត្តកំពង់ស្ពឺ៕

13/10/2025

អី.យ៉ូ.យ ផ្លូវបេតុងមួយខ្សែដោយក្រុមហ៊ុនចាក់ បេតុង ពុំមានដាក់ដែកសរសៃក្រាលនោះឡើយ
ផ្លូវបេតុងនេះស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម.នាព្រឹកថ្ងៃទី ១៣ខែតុលា ឆ្នាំ 2025..

12/10/2025

លោកពូម្នាក់នេះបើកបរទាំងភាពស្រវឹង បង្ក​អោយគ្រោះ.ថ្នា.ក់.ច.រា.ច.រ.ណ៍.ដល់អ្នកដទៃ
ហើយអាងខ្នង អាងខ្សែ លោកហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ មែនលោកពូ...

12/10/2025

អីយ៉ូ.យ.តើមេប៉ុស្តិ៍ប្រចាំច្រកត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យលើរថយន្តដែលដឹកសំពីងសំពោងដូចនេះដែរឬទេ

03/10/2025

ព័ត៌មានបឋម/បុរសម្នាក់មិនដឹងជាមានបញ្ហាអ្វីទេ បានជារត់ឡើងដំបូរផ្ទះប្រជាពលរដ្ឋ ទីតាំងស្ថិតនៅខាងក្រោយវិទ្យាល័យវត្តភ្នំសង្កាត់ស្រះចកខណ្ឌភ្នំពេញ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី ៣ខែតុលាឆ្នាំ 2025 នេះ (ប្រភពពីប្រជាពលរដ្ឋ)

03/10/2025

ចា.ប់.ខ្លួនជនជាតិថៃ.ចំនួន២នាក់ដែលបានប្រើប្រាស់អាវុធ.ខុ.ស.ច្បា.ប់.បា.ញ់បោះ.សេរី.នាយយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ៣ ខែតុលាឆ្នាំ 2025 នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...

01/10/2025

មុនដំបូងស្មានប្តីប្រពន្ធឈ្លោះគ្នា...តាមពិតម្នាក់ប្រុសនឹងជាចេា ឆក់ទូរស័ព្ទសោះ.. ប៉ុន្តែឆ្ងល់ថាហេតុអ្វីបានជាបងស្រីម្នាក់នោះមិនព្រមស្រែកថាចោរឱ្យគេជួយ…..

1/10/2025/ នៅច្បារអំពៅ

01/10/2025

សំឡេង.ផ្ទុះ.អា.វុ.ធ.ចំនួន ៣គ្រាប់ នៅឯប្រទេសថៃ ទល់មុខភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាយយប់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2025 នេះ,

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ICDTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share